ខឹង​ចិត្ត​គេ​បង្អាប់​ថា​មុខ​អាក្រក់ ក៏​សម្រេច​​ចិត្ត​​វះកាត់​​​កែ​​សម្ផស្ស​បាន​​​ជោគជ័យ​មិន​គួរ​ឲ្យ​ជឿ

  • 2018-12-09 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​​មុខ​មិន​ស្អាត ទើប​មាន​​​មនុស្ស​ជា​ច្រើន​​​បាន​​បង្អាប់​​ពួក​គេ ទើប​ធ្វើ​ឲ្យ​នារី​ប៉ុន្មាន​នាក់​នេះសម្រេច​ចិត្ត​​ទៅ​វះកាត់​កែ​សម្ផស្ស ដើម្បី​​ផ្លាស់ប្តូរ​ជីវិត​ថ្មី​​និង​​បង្កើន​ទំនុក​ចិត្ត​ឡើង​វិញ។ ត្បិត​​តែ​​ដំណើរ​ការ​វះកាត់​ដោយ​មុច​​កាំបិត ត្រូវ​ចំណាយ​លុយ​ច្រើន​និង​ឈឺ​​ចាប់​យ៉ាង​ណា​ក៏​ដោយ ដើម្បី​សម្រស់​​ពួក​គេ​នៅ​តែ​ស៊ូ​ទ្រាំ។

​​១. Duyen Pham​​

មុន​ការ​វះកាត់​កែ​សម្ភស្ស ​នាង​ត្រូវ​បាន​គេ​បង្អាប់​​រិះគន់​ពី​​រូបសម្រស់ ពេល​កំពុង​លក់​អីវ៉ាន់​តាម​អនឡាញ បណ្តាល​ឲ្យ​នាង​​យំ ​មិន​សុខ​ចិត្ត ទី​បំផុត​នាង​ក៏​បាន​​សម្រេច​ចិត្ត​ចំណាយ​លុយ​​​​​ទៅ​លើ​ការ កែ​សម្ភស្ស ដូច​ជា​​កាត់​ត្របក​ភ្នែក​ពីរ​ជាន់ លើក​ខ្ទង់​ច្រមុះ ប្តូរ​ទម្រង់​បបូរ​មាត់ កែ​ធ្មេញ​...រហូត​ទទួល​បាន​ជោគជ័យ​​ដូច​បំណង និង​មាន​មនុស្ស​ជា​ច្រើន​កោតសរសើរ​នាង។

​​២. Truong Ngoc Tran​​

​​ដោយ​សារ​តែ​​មិន​ពេញ​ចិត្ត​នឹង​​រូប​សម្រស់​​ខ្លួន​ឯង នាង​បាន​ទៅ​កែ​​ច្រមុះ ពង្រីក​ដើម​ទ្រូង ធ្វើ​មុខ​ឲ្យ​ស្គម និង​តម​អាហារ​ ដើម្បី​ឲ្យ​រាង​ស្រឡូន​ស្អាត ទាក់ទាញ​ជាងមុន។

​​៣. Pham Thi Ha​​

នារី​ម្នាក់​​នេះ​វិញ ដោយ​សារ​តែ​​​ធ្លាប់​​លេប​ថ្នាំ​មាន​ជាតិ​អង់ទីប៊ីយ៉ូទិក​លើស​កម្រិត ទើប​ធ្វើ​ឲ្យ​ធ្មេញ​បាក់ មាត់​​ខូច​ទ្រង់ទ្រាយ​ និង​ត្របក​ភ្នែក​លិប។ កាល​អាយុ​​៤​ឆ្នាំ នាង​គ្មាន​មិត្តភ័ក្តិ​ និង​គ្មាននរណា​ចង់រាប់​អាន ហើយ​ពួក​គេ​បង្អាប់​​នាង​ថា មុខ​ដូច​បីសាច។ នាង​មាន​អារម្មណ៍​ថា​ឯកា​ណាស់ និង​មិន​​ស្រលាញ់​​ខ្លួន​ឯង​ទាល់​តែ​សោះ។ ទម្រាំ​បាន​សម្រស់​ដូច​សព្វ​ថ្ងៃ​ នាង​ឆ្លង​កាត់​ការ​វះកាត់​​ដល់​ទៅ​៥​ដំណាក់កាល ប្រើ​រយៈ​ពេល​អស់​​១០៨ថ្ងៃ។

​​​៤. Jinfeng​​

​មាន​​ស្បែក​ខ្មៅ ធ្មេញ​ ភ្នែក ត្រគាក​មិន​ស្អាត Jinfeng តែង​មិន​ពេញ​ចិត្ត​ចំណុច​ទាំង​នេះ ជា​ពិសេស​ពេល​​​មនុស្ស​ដែល​នាង​ស្រលាញ់​​បាន​បដិសេដ​ស្នេហ៍ និង​មិត្ត​រួម​ថ្នាក់​​បាន​និយាយ​ដើម​ពី​ក្រោយ​ខ្នង​ទៀត។ ហេតុ​នេះ​ហើយ ទើប​នាង​ស៊ូ​ទ្រាំ​​រស់​នៅ​ជាមួយ​ភាព​ឈឺ​ចាប់​​រយៈ​ពេល​មួយ​ខែ​​ក្នុង​អំឡុង​ពេល​វះកាត់​កែ​សម្ផស្ស​។

​​៥. Ban Thuy Toan​​

ដោយ​សារ​តែ​បញ្ហា​រូប​សម្រស់ បណ្តាល​ឲ្យ​នាង​បាត់បង់​ឱកាស​ជា​ច្រើន រួម​ទាំង​ឱកាស​ទទួល​បាន​ការងារ​ផង​ដែរ។ ក្រោយ​មក​ នាង​បាន​ទៅ​វះកាត់​កែ​សម្ផស្ស​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​​លើ​ផ្ទៃ​មុខ រហូត​ទទួល​បាន​លទ្ធផល​មិនគួរ​ឲ្យ​ជឿ៕​​​

ចុចអានបន្ត៖ កម្រ​មាន​បុរស​មិន​ចាប់អារម្មណ៍​ចំពោះ​នារី​ដែល​មាន ៦ យ៉ាង​នេះ​ណាស់

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម