ស្លៀក​រ៉ូប​តែ​មួយជាមួយ Angelababy, Suzy ចាញ់​គេ​ដាច់ ព្រោះ​រាង​ធាត់​ពេក

  • 2018-12-09 02:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត ឃ្លា​ដែល​គេ​តែង​និយាយ​ថា ខោអាវ​ស្អាត​ដោយ​សារ​រាង បាន​ក្លាយ​ជា​ការ​ពិត នៅ​ពេល​កំពូល​តារា​មក​ពី​ប្រទេស​ផ្សេង​គ្នា​​គឺ Angelababy និង Suzy ប៉ះ​គ្នា​ក្នុង​រ៉ូប​តែ​មួយ។

នៅ​ក្នុង​ពិភពសិល្បៈ គេ​តែង​ខ្សឹប​តៗគ្នា​ថា នៅ​ពេល​តារា​ស្រី​២​នាក់​ ស្លៀក​ខោអាវ​ជាន់​គ្នា ទោះ​ក្នុង​កម្មវិធី​តែ​មួយ ឬ​ខុស​គ្នា​ក៏​ដោយ អ្នក​ណា​ដែល​មាន​រាង​ស្ដើង​ជាង អ្នក​នោះ​នឹង​ស្អាត​ជាង។ ទោះ​បី​ករណី​នេះ មិន​មែន​ពេល​ណា​ក៏​ត្រូវ​ក៏​ដោយ ត្បិត​ពេល​ខ្លះ អ្នក​មាន​​សាច់​បន្តិចទើប​ស្អាត​នោះ តែ​គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​គឺ​អ្នក​ស្គម​ជាង​ស្អាត​ជាង​ពិត​មែន។

ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​មួយ តារា​សម្ដែង និង​ចម្រៀង​ស្រី​ជួរ​មុខ​កូរ៉េ Suzy បាន​ស្លៀក​រ៉ូបវែង​អូស​ដី​មួយ មក​ពីយីហោល្បី​ឈ្មោះ។ នៅ​ពេល​រូប​ថត​របស់​តួ​រឿង “Dream High” ត្រូវ​បាន​ចុះ​ផ្សាយ​ដំបូង រ៉ូប​នេះ​ត្រូវ​បាន​រិះគន់​មួយ​សារ​រួច​ទៅ​ហើយ ត្បិត​រាង Suzy មូល មិន​ស៊ី​នឹង​រ៉ូប​មួយ​នេះ។ យ៉ាងណាក្ដី នៅ​ពេល​គេ​យក​រូប​ទាំង​នេះ ទៅ​ប្រៀបធៀប​នឹង​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy វិញ Suzy ត្រូវ​គេ​វាយ​តម្លៃ​ថា បាន​ធ្វើ​ឲ្យ​រ៉ូប​នេះ​ខូច​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​រាង​ដែល​មាន​សាច់​របស់​នាង។

ដោយ​សារ​តែ​រ៉ូប​នេះ គឺ​ធ្វើ​ពីសាច់​សារូ ដូចនេះ​គឺ​ស័ក្ដិសម​តែ​ជាមួយ​អ្នក​មាន​រាង​ស្ដើង​តែ​ប៉ុណ្ណោះ អ្នក​ដែល​មាន​រាង​មូល​នឹង​ធ្វើ​ឲ្យ​ខូច​រាង​រ៉ូប​នេះ។ ដូច​នេះ ក្នុង​ការ​ប៉ះគ្នា​លើក​នេះ គឺ Angelababy ឈ្នះ​ដាច់​តែ​ម្ដង។ គួរ​បញ្ជាក់​ផង​ដែរ​ថា រ៉ូប​នេះ​គឺ​ស្ថិត​ក្នុង​ collection ថ្មី​របស់ Dior ដែល​មាន​តម្លៃ​៩០០០ដុល្លារ៕

ចុចអានបន្ត៖ Yang Mi ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្លុត​ពេល​​​ប្រឹង​សម្រក​ទម្ងន់​នៅ​សល់​តែ​៣៥​គីឡូ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel