កម្រ​មាន​បុរស​មិន​ចាប់អារម្មណ៍​ចំពោះ​នារី​ដែល​មាន ៦ យ៉ាង​នេះ​ណាស់

  • 2018-12-07 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ខ្លះ​កើត​មក​មាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ​ស្រាប់ ដែល​អាច​ធ្វើឲ្យ​នរណា​ៗ​ក៏​លង់​ស្រលាញ់​ដែរ​ពេល​បាន​ជួប។ បុរស​ៗ​ក៏​ដូច​គ្នា​ដែរ​បើ​បាន​ឃើញ​នារី​មាន ៦ យ៉ាង​នេះ អ្នក​ទាំង​នោះ​កម្រ​ថា​មិន​ស្រលាញ់​ណាស់។ ចង់​ដឹង​ថា​ចំណុច​ទាំង​នោះ​ជា​អ្វី​ខ្លះ តាមដាន​ដូច​ខាងក្រោម៖

១.សើច​ស្រស់

អ្នក​ខ្លះ​ទោះជា​មាន​រូបរាង​មិន​សូវ​ស្អាត តែ​ពេល​ញញឹម​ចេញ​មក​ស្រស់​ស្អាត​ខ្លាំង អាច​ឆក់​យក​បេះដូង​អ្នក​នៅ​ជុំវិញ​ខ្លួន​ដោយ​មិន​បាច់​ប្រឹង។

២.ចេះ​គួរសម

ប្រសិនបើ​អ្នក​ដើរ​ទៅ​កន្លែង​ណា​ហាក់​ដូចជា​វង្វេង តែ​បែរជា​មាន​មនុស្ស​ស្រី​ម្នាក់​មក​សួរ និង​ណែនាំ​ទាំង​មិន ធ្លាប់​ស្គាល់​សោះ អ្នក​ពិតជា​ស្រឡាំងកាំង។ កាយវិការ​បែប​នោះ វា​ប្រៀប​ដូចជា​មន្ត​ស្នេហ៍​សណ្ដំ​ចិត្ត។

៣.កែវភ្នែក​ថ្លា

នៅ​ពេល​សម្លឹង​ចំ​ភ្នែក​នារី​ដែល​មាន​ភាព​ស្រស់​ថ្លា បុរស​ពិតជា​មាន​អារម្មណ៍​ញាប់ញ័រ។ ដូចនេះ​បើ​ចង់​ដឹង​ថា​នរណា​ម្នាក់​និយាយ​កុហក ឬ​អត់ អាច​មើល​ភ្នែក​គេ​បាន។

៤.ភាព​រួសរាយ

មុខ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ បើ​មិន​ចេះ​រួសរាយ​ទទួល​ភ្ញៀវ​ទេ កុំ​សង្ឃឹម​ថា​បុរស​ចូលចិត្ត​ឲ្យ​សោះ។ ភាព​រួសរាយ​មិន​ត្រឹម​តែ​អាច​ទាក់ទាញ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​បាន​ទេ ស្រី​ៗ​ដូចគ្នា​ក៏​លង់​បាន​ដែរ។

៥.ការ​ចេះ​ជួយ​យក​អាសា

ស្ត្រី​ដែល​មាន​ការ​អធ្យាស្រ័យ​ល្អ​បែប​នេះ បុរស​មិន​អាច​ហាម​ឃាត់​ចិត្ត​មិន​ឲ្យ​លួច​ស្រលាញ់​បាន​ទេ។ ការ​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ ធ្វើឲ្យ​នារី​មើល​ទៅ​ស្រស់​ស្អាត​បំផុត។

៦.មនុស្ស​មាន​ទឹកចិត្ត

មនុស្ស​ស្រី​បែបនេះ​នរណា​ក៏​បាក់​ចិត្ត​ស្រលាញ់​ដែរ។ ឃើញ​អ្នក​ដទៃ​លំបាក​នាង​ចូល​ខ្លួន​ទៅ​ជួយ​​ដោយ​មិនបាច់​សុំ ហើយ​ក៏​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​បុណ្យ​ចេញ​ពី​ចិត្ត មិនមែន​ធ្វើ​បុណ្យ​ដើម្បី​អួត​គេ៕

ចុចអាន៖នៅ Single សិន​ល្អ​ជាង​បើ​អ្នក​នៅ​មាន ៥​ចំណុច​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម