របៀបរៀបចំ​ខ្លួន ៤ យ៉ាង​ធ្វើឲ្យ​​អ្នក​កាន់តែ​មាន​តម្លៃ ដោយ​មិនបាច់​ពឹង​លើ​សម្ភារៈ​និយម

  • 2018-12-07 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្លៃ​លើ​ខ្លួន​អ្នក​មិនមែន​ស្ថិតនៅ​លើ​គ្រឿងអលង្ការ ឬ​សម្លៀកបំពាក់​ថ្លៃ​ៗ​ឡើយ តែ​វា​ស្ថិត​លើ​ទង្វើ និង​អាកប្បកិរិយា​ទៅ​វិញ។ ដូច្នេះ​បើ​ចង់​ឲ្យ​អ្នក​ដទៃ​ផ្ដល់​តម្លៃ​លើ​ខ្លួន​អ្នក គួរតែ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​រៀបរយ​សិន៖

១.រៀបចំ​ខ្លួន​ជា​ថ្មី

ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​សមរម្យ និង​ប្លែក​ជាង​មុន​ជួយ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង​ខ្លាំង​ឡើង។ នៅ​ពេល​អ្នក​ជឿជាក់​ចំពោះ​ខ្លួនឯង នោះ​ទោះ​ធ្វើការ​ងារ​តូច​ធំ ធ្ងន់​ស្រាល យ៉ាង​ណា​ក៏​អាច​សម្រេច​បាន​លទ្ធផល​ល្អ​ដែរ។

២.ការ​ជ្រើសរើស​សម្លៀកបំពាក់

សម្លៀកបំពាក់​អាច​ជា​ប្រភព​ដ៏​ធំ​នៃ​ការ​ថប់បារម្ភ​ផ្លូវចិត្ត​របស់​ស្ត្រី។ ការ​ស្លៀកពាក់​ខោអាវ​ធំ ឬ​តូច​ជាង​ខ្លួន អាច​ឲ្យ​អ្នក​ដទៃ​វាយតម្លៃ​អ្នក​ទៅ​តាម​ការ​នឹកឃើញ​របស់​ពួកគេ តែ​ច្បាស់​ណាស់​ថា​មិនមែន​ជា​រឿង​ល្អ។ អ្នក​គួរតែ​ចេះ​រៀបចំ​សម្លៀកបំពាក់​ឲ្យ​មើល​ទៅ​ថ្មី មាន​របៀបរៀបរយ​ដោយ​បោកអ៊ុត​ឲ្យ​បាន​ល្អ។ កុំ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ទាល់តែ​មាន​ខោអាវ​ថ្មី ទើប​អាច​មើល​ទៅ​មាន​តម្លៃ​បាន បើ​អ្នក​ចេះ​រៀបចំ នោះ​ទោះ​ខោអាវ​ចាស់​ក៏​មើល​ទៅ​ស្អាត​ដែរ។

៣.ត្រូវ​ចេះ​ផាត់​មុខ​ខ្លួនឯង

សម័យ​នេះ ការ​តុបតែង​មុខ​ពិតជា​សំខាន់ ប៉ុន្តែ​បើ​អ្នក​ពឹងផ្អែក​លើ​សាឡន​តែ​មួយ​មុខ ច្បាស់​ណាស់​ថា​អ្នក​រក​ប្រាក់​បាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ដូចនេះ​ត្រូវ​ចេះ makeup បែប​ធម្មជាតិ​ៗ សម្រាប់​កម្មវិធី​តូចតាច ឬ​ទៅ​ធ្វើការ។ ប្រសិន​បើ​អ្នក​មិន​ប្រសព្វ​អាច​រៀន​តាម​វីដេអូ​ក្នុង​បណ្ដាញ​សង្គម ឬ​វិបសាយ​ផ្សេង​ៗ។

៤.ឈរ​ឲ្យ​ត្រង់

ដូច​សុភាសិត​ខ្មែរ​ពាក្យ​ថា "ដើរ ឬ​ដេក​ដង​ខ្លួន​ឲ្យ​ត្រង់” ព្រោះ​បើ​អ្នក​ឈរ ឬ​អង្គុយ​កោង​ខ្នង​វា​ជា​អាកប្បកិរិយា​ក្រីក្រ​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ឆ្អឹង​ខ្នង​របស់​អ្នក ហើយ​វា​បង្ហាញ​ពី​ការ​ខ្វះ​ទំនុក​ចិត្ត និង​ធ្វើឲ្យ​រូបរាង​បាត់​ភាព​ស្រស់​ស្អាត​ផង​ដែរ។ វា​ជា​ការ​លំបាក ប្រសិនបើ​អ្នក​មាន​ការងារ​ត្រូវ​អង្គុយ​នៅ​តុ។ តែ​ដើម្បី​បាន​រូបរាង​ស្អាត អនុវត្ត​ការ​អង្គុយ​ឲ្យ​ត្រង់​ដោយ​ដាក់​ពែង ឬ​សៀវភៅ​លើ​ក្បាល​ដើម្បី​កុំឲ្យ​ជ្រុះ ពេល​នោះ​ឥរិយាបថ​ខ្នង​នឹង​ប្រឹង​ឲ្យ​ត្រង់ យូរ​ៗ​ទៅ​នឹង ធ្លាប់​ជា​មិនខាន៕

ចុចអាន៖របៀប​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទាំង ៦ ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​សម័យ​ថ្មី

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម