​មិន​ចាំ​បាច់​ចង់​មាន​សង្សារ​នាំ​តែ​អំពល់ទុក្ខទេ នៅ​ម្នាក់​ឯង​ការពិត​ល្អ​ណាស់

  • 2018-12-07 07:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពិបាក​នឹង​ហាម​ឃាត់​ណាស់ ពេល​វា​មក​ដល់​យើង​មិន​ចង់​ទទួល​ក៏​ហាម​ខ្លួន​ឯង​មិន​បាន។ ពេល​ខ្លះ​អ្នក​គ្មាន​គូ​មើល​មើ​អ្នក​មាន​គូ​គិត​ថា​ពូក​គេ​មាន​ក្ដី​សុខ​ណាស់ ផ្អែមល្ហែម​ណាស់ ហើយ​ស្រមៃ​ថា​បើ​មាន​មនុស្ស​ម្នាក់​កាន់​ដៃ​មិន​ដឹង​ល្អ​ប៉ុណ្ណា​ទេ។ ចំណែក​អ្នក​ដែល​មាន​គូ​ឃើញ​អ្នក​នៅ Single ក៏​មាន​អារម្មណ៍​ថា​ច្រណែន​គេ​ព្រោះ​មើល​ទៅ​គេ​ស្រួល​ណាស់ មិន​បាច់​ពាក់ព័ន្ធ​រញ៉េរញ៉ៃ​ ឈ្លោះ​គ្នា​ច្រើន ជាប់​ដៃ​ជាប់​ជើង​ច្រើន។

ការ​ពិត​វា​ម្យ៉ាង​ម្នាក់​នោះ​ទេ គ្រាន់​តែ​ថា​បើ​អ្នក​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ខុស​អ្នក​គួរ​តែ​នៅ​ម្នាក់​ឯង​ល្អ​ជាង ព្រោះ​វា​គ្មាន​បាន​អី​មក​វិញ​ក្រៅ​ពី​ការ​ចំណាយ​ពេល ចំណាយ​កម្លាំង​ ចំណាយ​ទឹក​ចិត្ត​ឥត​អំពើ​ឡើយ។

ហត់​អត់​ពេល​ឈ្លោះ​គ្នា​ម្ដងៗ? ហត់​អត់​ពេល​គេ​រក​រឿង ពេល​គេ​ចាប់​កំហុស​នេះ កំហុស​នោះ​សូម្បី​តែ​រឿង​តិច​តួច? ហត់​អត់​ពេល​ត្រូវ​តាម​សួរ​គេ លួង​គេ និង​បារម្ភ​ពី​គេ ទាំង​ពេល​ខ្លះ​គេ​អត់​ឲ្យ​តម្លៃ​ក៏​មាន។

មាន​ថ្ងៃ​ខ្លះ​ដោយ​សារ​រឿង​សង្សារ​ក៏​ខូច​អារម្មណ៍​ Stress លែង​ចង់​រៀន ចង់​ធ្វើ​ការ ចង់​រក​ស៊ី​អី​អស់​ហើយ។ មាន​ថ្ងៃ​ខ្លះ​ទៀត​មិន​ទាំង​ដឹង​រឿង​អី​ផង ក៏​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​កូនក្មេង​ជា​ច្រើន។

ការ​ពិត​ទៅ​មិន​មែន​ថា​វា​សុទ្ធ​តែ​មាន​រឿង​រ៉ាវ​មិន​ចេះ​ចប់​បែប​នេះ​ទេ វា​ក៏​មាន​ថ្ងៃ​ដែល​មាន​ក្ដី​សុខ​ដែរ ប៉ុន្តែ​បើ​មនុស្ស​ម្នាក់​ទៀត​មិន​យល់​ពី​អ្នក ជីវិត​អ្នក​នឹង​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ។

ដឹង​អត់​អ្នក​ដែល​គ្មាន​សង្សារ​ទោះ​បីជា​ឯកា​បន្តិច​មែន តែ​ជីវិត​នោះ​គឺ​រីករាយ​ណាស់ ពួក​គេ​មាន​សេរី​ភាព​ មិន​បាច់​ត្រូវ​ខ្វាយ​ខ្វល់​ពី​អ្នក​ណា។ មិន​បាច់​មាន​អ្នក​ណា​មក​ប្រចណ្ឌ​នេះ​ប្រចណ្ឌ​នោះ ហើយ​ហាម​នេះ​ហាម​នោះ។ ពួក​គេ​ចង់​ទៅ​ណា​គឺ​ទៅ​វឹងៗ មិន​បាច់​ជាប់​ដៃ​ជាប់​ជើង​អ្នក​ណា។ ពេល​យប់​មិន​បាច់​ត្រូវ​រង់ចាំ​អ្នក​ណា Call មក​មិន​បាច់​ត្រូវ​លួង​អ្នក​ណា ទ្រ​អ្នក​ណា សុំទោស​អ្នក​ណា ហើយ​រឹត​តែ​មិន​បាច់​ឈ្លោះ​ជាមួយ​អ្នក​ណា។

បើ​អ្នក​គិត​ថា​គេ​មិន​មែន​ជា​មនុស្ស​ដែល​ពិត​ប្រាកដ ជា​គូ​អនាគត​ ជា​មនុស្ស​ដែល​អ្នក​ចង់​បាន​នោះ​ទេ អ្នក​គួរ​តែ​នៅ​ម្នាក់​ឯង​ទៅ។ គ្មាន​ស្នេហា​ក៏​មិន​ស្លាប់​ដែរ ដូច្នេះ​មិន​ចាំ​បាច់​ព្យាយាម​រក​អ្នក​ណា​មក​នៅ ជាមួយ​អ្នក​ពេក​ទេ៕

ចុចអាន៖ក្រោយ​បែកពីសង្សារ ស្រី​ៗគួរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ភ្លាម​ៗដើម្បី​ចាប់ផ្ដើម​សាជាថ្មី​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម