កុំ​​ទុក​យូរ​ឱ្យ​សោះ! ​មក​ដឹង​មូលហេតុ​ និង​វិធី​ដោះ​ស្រាយ​ ពេល​កូន​តូច​​ផ្ដាសាយ​ ឬ​រលាក​បំពង់​ក

  • 2018-12-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលកុមារមានជំងឺគ្រុនផ្តាសាយ ក្អក ឈឺកំពង់ក និងហៀរសំបោរ ក៏ច្រើនមានអាការៈរលាកបំពង់កផងដែរ ហើយបញ្ហាទាំងនេះតែងកើតមានលើកុមារទូទៅ ប៉ុន្តែក្នុងករណីខ្លះនេះជាសញ្ញាគ្រោះថ្នាក់នៃ ជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា ជំងឺរលាកសួត ឬ ជំងឺរបេង។

ទារកឬកុមារតូចៗដែលបៅទឹកដោះគោ ឬ ទឹកដោះម្តាយ ងាយនឹងមានបញ្ហារលាកបំពង់កបំផុត ដែលអាការៈនៃជំងឺនេះមានដូចជា ពួកគេហាក់ដូចជាកាចជាងពេលធម្មតា យំច្រើន បើសិនជាកម្រិតធ្ងន់អាចទៅជាក្តៅខ្លួនខ្លាំងលើសពី ៣៨អង្សា ក្អួត និងមិនចង់បៅ ដេកមិនបាន ជាដើម។

បើជាការរលាកបំពង់កកម្រិតស្រាល វានឹងប្រសើរឡើងដោយឯកឯងក្នុងរយៈ ៧ ទៅ ១០ថ្ងៃ តែក្នុងអំឡុងពេលឈឺនេះ ក៏ទាមទារការថែទាំឲ្យបានត្រឹមត្រូវ និងយកចិត្តទុកបំផុតផងដែរ។ បើស្រាប់តែក្តៅខ្លួនខ្លាំង ត្រូវប្រញាប់នាំទារកឬកុមារទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ចៀសវាងវិវត្តទៅជាធ្ងន់ ហើយយឺតពេល ពិបាកព្យាបាល។

ចុចអាន៖ អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង

ដូច្នេះដើម្បីបង្ការកុំឲ្យកូនតូចជាទីស្រលាញ់ឧស្សាហ៍រលាកបំពង់ក និងឈឺញឹកញាប់នោះ ម្តាយឪពុកត្រូវដឹងចំណុចសំខាន់ទាំង៣នេះ៖

១. ត្រូវចេះជ្រើសរើសម្សៅទឹកដោះគោដែលមានគុណភាពល្អ ពិសេសមានសារធាតុប្រូតេអ៊ីន Alpha-Lactalbumin កម្រិតខ្ពស់ដូចមានក្នុងទឹកដោះម្ដាយ ដែលអាចជួយកាត់បន្ថយសំពាធទៅលើតម្រងនោមដ៏ខ្ចីរបស់ទារក មិនធ្វើឲ្យក្មេងក្រាំងអណ្តាត មិនបង្កឲ្យមានបញ្ហាក្តៅសាច់ និងរលាកបំពង់ក ធ្វើឲ្យកូនមានសុខភាពល្អរឹងមាំ មិនចាញ់ជំងឺ។

ក្រៅពីនេះម្សៅទឹកដោះគោនោះក៏ត្រូវមានសារជាតិ Gos & Fos ដែលអាចជួយឲ្យប្រព័ន្ធរំលាយដ៏ក្មេងខ្ចីរបស់ទារក ឬកុមារដំណើរការស្រួល រឹងមាំ និងមិនធ្វើឲ្យពួកគេឈឺ ឬឆ្អល់ពោះ។

២. ត្រូវដាក់ទារកនៅឱ្យឆ្ងាយពីអ្នកដែលមានជំងឺផ្ដាសាយ ព្រោះជំងឺនេះរាលដាលយ៉ាងលឿនខ្លាំងណាស់។ តែបើគ្មានជម្រើសត្រូវតែនៅក្បែរកុមារនោះ ដាច់ខាតត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវជានិច្ច ហើយបើត្រូវក្អក ត្រូវដើរចេញឆ្ងាយពីទារកភ្លាម។

៣.ត្រូវសម្អាត និងរក្សាអនាម័យ ទាំងកន្លែងកុមារនៅ និងរបស់របរប្រើប្រាស់របស់ពួកគេ ព្រោះមេរោគអាចទុំជាប់ និងឆ្លងទៅកុមារតូចតាមផ្លូវដង្ហើមបាន។

ប្រសិនបើកុមារបានឆ្លងផ្ដាសាយ ឬលេចចេញអាការៈរលាកបំពង់កហើយនោះ អ្វីដែលអាណាព្យាបាលត្រូវធ្វើគឺ៖

១. តាមដានកម្តៅកុមារក្នុងអំឡុងពេលឈឺឲ្យបានដិតដល់ ដោយប្រើទែម៉ូម៉ែត្រស្ទង់កម្តៅឲ្យបានត្រឹមត្រូវ

២. ប្រសិនបើទារកមានវ័យក្រោម ១ឆ្នាំ ត្រូវប្រញាប់នាំគេទៅជួបពេទ្យជំនាញជាបន្ទាប់ ដើម្បីទទួលការព្យាបាល​ត្រឹមត្រូវស្របតាមវ័យរបស់គេ។ ត្រូវប្រើថ្នាំតែក្នុងករណីមានវេជ្ជបញ្ជាពីគ្រូពេទ្យតែប៉ុណ្ណោះ ដាច់ខាតកុំប្រើថ្នាំផ្តេសផ្តាសព្យាបាលកុមារតូច។

៣. កុមារដែលក្អក ឬផ្ដាសាយត្រូវរក្សាខ្លួនឲ្យនៅមានកម្តៅ (មិនឲ្យត្រជាក់ពេក ឬក្តៅខ្លួនពេកឡើយ) ត្រូវដណ្តប់ឲ្យកុមារ កុំឲ្យប៉ះខ្យល់ត្រជាក់ ហើយកុំឲ្យគេនៅក្នុងបរិយាកាសស្អុះស្អាប់ពេកដែរ ព្រោះគេត្រូវការបែកញើសដើម្បីឲ្យឆាប់ចុះកម្តៅខ្លួន។

៤. ត្រូវរក្សាកុមារឲ្យកក់ក្តៅ ប៉ុន្តែកុំក្តៅពេក ហើយត្រូវឲ្យកុមារហូប និងផឹកទឹកឲ្យគ្រប់គ្រាន់។ បើកុមារញុំា ឬបៅបានច្រើន គេនឹងឆាប់មានកម្លាំង ហើយអាចជាសះស្បើយលឿន។

៥. កុមារដែលគ្រុនក្តៅ ត្រូវជូតខ្លួននឹងក្រមាទទឹកត្រជាក់ល្មម សំខាន់បំផុតត្រូវតែស្អំផ្នែកដើមទ្រូង និងក្បាល ដើម្បីបង្ការកុំឲ្យក្តៅខ្លាំងអាចបណ្តាលឲ្យទៅជារលាកទងសួត ឬ រលាកស្រោមខួរ។

៦.ត្រូវសម្អាតច្រមុះកុមារដែលក្អក ឬផ្ដាសាយឲ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំអាហារ និងពេលចូលគេង។

ចុចអាន៖ ស្វែងយល់ពីតម្រូវការចាំបាច់ តាមដំណាក់កាលលូតលាស់របស់ក្មេង ចាប់ពីកើតដល់​១២ខែ

សញ្ញាមានគ្រោះថ្នាក់ត្រូវនាំកុមារតូចទៅពេទ្យជាបន្ទាន់ មានដូចជា៖

១. ពេលដែលកុមារដកដង្ហើមញាប់ជាងធម្មតា ពិបាកដកដង្ហើម ឬត្រដរខ្យល់។

២.ពេលឃើញផ្នែកខាងក្រោមទ្រូងរបស់កុមារ ឬចុងដង្ហើមផតចូលក្នុង ពេលគេដកដង្ហើមចូល។

៣. កុមារក្អកលើសពី២សប្តាហ៍ ហើយមិនអាចបៅ ឬផឹកទឹកបាន និងចាប់ផ្តើមក្អួតញឹកញាប់៕

អត្ថបទ៖ ដេត លីដា