បុរស​ពិតជា​ឈ្លក់​វង្វេង បើ​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់​ចេះ​លើក​ទឹកចិត្ត​រឿង​ទាំង​នេះ

  • 2018-12-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​មនុស្ស​ស្រី​ចេះ​លើក​ទឹកចិត្ត គឺជា​អ្វី​ដែល​មនុស្ស​ប្រុស​ត្រូវ​ការ​បំផុត។ ស្នេហា​អាច​រលូន​ទៅ​បាន​ក៏​អាស្រ័យ​លើ​ហេតុផល​មួយ​នេះ​ដែរ។ ដូចនេះ​បើ​អ្នក​ដៃគូ​នឹង​បុរស​ណា​ម្នាក់ គួរ​ចេះ​លើក​ទឹកចិត្ត​គាត់​នូវ​រឿង ៤ យ៉ាង​ដូច​ខាងក្រោម៖

១.លើក​ទឹក​ចិត្ត​រឿង​ការងារ

ពេល​ជួប​បញ្ហា​នៅ​កន្លែង​ធ្វើការ បុរស​ពិតជា​យក​មក​និយាយ​ប្រាប់​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់។ ដូចនេះ​អ្នក​គួរតែ​អង្គុយ​ជិត​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ជួយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង​ជម្នះ​បញ្ហា​លំបាក​នៅ​ក្នុង​កាលៈទេសៈ​នោះ​ឲ្យ​បាន។

រូបតំណាង

**២.បញ្ហា​គ្រួសារ**

បើ​គាត់​មាន​បញ្ហា​ជាមួយ​អ្នក​ផ្ទះ អ្នក​មិន​គួរ​ធ្វើឲ្យ​គាត់​រឹតតែ​ឆ្ងាយ​ពី​គ្រួសារ​ទេ។ អ្នក​គួរ​ធ្វើ​យ៉ាង​ណា​លួងលោម​ឲ្យ​គាត់​ជានា​នឹង​អ្នក​ផ្ទះ​វិញ ព្រោះ​បង្ហាញ​អ្នក​ជា​មនុស្ស​ចាស់​ទុំ ហើយ​បើ​ខាង​គ្រួសារ​គាត់​ដឹង ក៏​សប្បាយ​ចិត្ត​ផង​ដែរ។

៣.ចេះ​លើក​ទឹក​ចិត្ត​ពេល​គាត់​បរាជ័យ

ប្រសិនបើ​គូស្នេហ៍​អ្នក​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នោះ​មែន អ្នក​ត្រូវ​នៅ​ក្បែរ ដើម្បី​ជា​កម្លាំង​ចិត្ត កុំ​ឲ្យ​ខាង​ប្រុស​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សល់​អ្វី។ នៅ​ពេល​អ្នក​ទាំង​ពីរ​អាច​ហែល​ឆ្លង​រឿង​នោះ​បាន មនុស្ស​ប្រុស​ពិតជា​ស្រលាញ់​អ្នក​កាន់តែ​ខ្លាំង ព្រោះ​តែ​ការ​ជួយ​ជ្រោមជ្រែង​ជា​យោបល់។

៤.បញ្ហា​សុខភាព

នៅ​ពេល​ដៃគូ​មាន​បញ្ហា​សុខភាព មិន​គួរ​បន្ទោស​ឡើយ តែ​អ្នក​គួរតែ​ជួយ​គ្នា​រក​វិធី​ដោះស្រាយ​ដោយ​ប្រាប់​មិន​ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ​ពេក អ្នក​នាំ​គាត់​ទៅ​ហាត់ប្រាណ។ ទោះជា​ជំងឺ​ធ្ងន់​ក៏​ដោយ​ស្រាល​ក៏​ដោយ អ្នក​ត្រូវ​ដើរតួ​ជា​គ្រូពេទ្យ​ចាំ​ថែរក្សា​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ក្នុង​កាលៈទេសៈ​នេះ៕

ចុចអាន៖ស្រី​ៗ​បើ​​មាន ៧ ចំណុច​នេះ​ក្នុង​ខ្លួន បុរស​ហើបជើង​ទៅ​ណា​មិន​រួច​ទេ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម