Wu jing ជំពាក់​ពន្ធ​រដ្ឋ​៣០​លាន​ដុល្លារ ខណៈ Zhao Li Ying កំពុង​ត្រូវ​គេ​ស៊ើប​អង្កេត

  • 2018-12-07 02:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មានចិន​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Wu Jing និង​ក្រុម​ការងារ​រឿង “Wolf Warrier 2” កំពុង​ជាប់​ជំពាក់​ពន្ធរដ្ឋ​យ៉ាង​ហោច​៣០​លាន​ដុល្លារ។ រី​ឯ​តារា​សម្ដែង​ល្បី​ឈ្មោះ​ស្រី Zhao Li Ying ព្រម​ទាំង​ប្ដី​ប្រពន្ធ Angelababy ក៏​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​គេ​ស៊ើប​អង្កេត​ដែរ។

Wu Jing

កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​មុន​នេះ បណ្ដាញ​ព័ត៌មាន​តូច​ធំ​ចិន​បាន​ចុះ​ផ្សាយ​ថា ក្រុម​ការងារ​របស់​រឿង “Wolf Warriers 2” បាន​ប្រកាស​ពន្ធ​ខ្វះ​នូវ​ចំនួន​ដែល​ខ្លួន​ត្រូវ​បង់​ចូល​រដ្ឋ។ តាម​នោះ​ដែរ កំពូល​តារា​សម្ដែង​ជើង​ចាស់ Wu Jing ស្ថិត​ក្នុង​តារាង​តារា​១៧​រូប​ដែល​កំពុង​ត្រូវ​គេ​ស៊ើប​អង្កេត​ព្រោះ​គេច​ពន្ធ។ អជ្ញាធរ​មាន​សមត្ថកិច្ច បាន​កំណត់​ពេល​វេលា​ឲ្យ​ពួក​គេ​ចូល​បង់​ពន្ធ​ដោយ​ស្ម័គ្រចិត្ត បើ​ហួស​រយៈ​ពេល​នោះ​ហើយ នៅ​តែ​មិន​បង់ នោះ​រដ្ឋ​នឹង​មាន​វិធានការ​បន្ត។

Zhao Liying និងស្វាមី

បណ្ដាញ​ព័ត៌មាន Finance Gucheng បន្ថែម​ថា ចំនួន​លុយ​ដែល Wu Jing ប្រកាស​ខ្វះ​គឺ​ឡើង​ដល់​៣០​លាន​ដុល្លារ ព្រោះចំណូល​នៃ​រឿង “Wolf Warriers 2” គឺ​រក​បាន​ដល់​ទៅ​៨៧០​លាន​ដុល្លារ។ ក្រៅ​ពី Wu Jing ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សិល្បករ​ដែល​មាន​ចំណូល​រាប់​រយ​លាន​ដុល្លារ ហើយ​គេច​ពន្ធ​មាន​ដូច​ជា Zhao Li Ying, ប្ដី​ប្រពន្ធ Huang Xiaoming-Angelaby, Yang Mi និង Zhao Wei ជា​ដើម។ ប្រភព​នេះ​ឲ្យ​ដឹង​ថា បុគ្គលនីមួយៗ​ជំពាក់​ពន្ធ​រដ្ឋ​យ៉ាង​តិច​៤០​លាន​ដុល្លារ ហើយ​សុទ្ធ​តែ​ត្រូវ​រដ្ឋ​កំពុង​ឃ្លាំ​មើល​ជា​និច្ច៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម