មាន ៨ ចំណុច​​នេះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​​មាន​ភាព​ឆ្លាតវៃ​ខ្ពស់​ម្នាក់​ហើយ

  • 2018-12-12 06:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញា​ដែល​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ឆ្លាត​គឺ​មិន​អាច​វាស់​បាន​ត្រឹម​ពិន្ទុ​នៅ​សាលា​ទេ​តែ​​ក៏​ត្រូវ​មើល​ទៅ​លើ​រឿង​ជា​ច្រើន​ទៀត​ដែល​កើត​ឡើង​ក្នុង​​ជីវិត​ប្រចាំ​ថ្ងៃ​ដែរ។ ជា​ធម្មតា​អ្នក​ដែល​ឆ្លាត​គឺ​តែង​មាន​ចំណុច​ខាង​ក្រោម​នេះ​ជា​រួម​។ សាកល្បង​ពិនិត្យ​មើល​ថា​តើ​អ្នក​មាន​ប៉ុន្មាន​ចំណុច​ដែរ?

១. ស្គាល់​ខ្លួន​ឯង

តែង​ដឹង​ថា​ខ្លួន​ឯង​កំពុង​ឈរ​នៅ​កន្លែង​ណា​ និង​ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​កំពុង​មាន។ ការ​ស្គាល់​ខ្លួន​ឯង​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ តែ​បើ​អ្នក​អាច​ធ្វើ​បាន​អ្នក​គឺ​ជា​មនុស្ស​ឆ្លាត​ហើយ។

២. ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ

មនុស្ស​ភាគ​ច្រើន​មិន​បាន​មើល​ទៅ​លើ​ចំណុច​នេះ​ទេ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ចុះសម្រុង​ជាមួយ​អ្នក​ជុំវិញ។ បើ​អ្នក​ពូកែ​យល់​ពី​អ្នក​ដទៃ​ ​អ្នក​ក៏​ពូកែ​ចុះ​សម្រុង​ជាមួយ​ពួក​​គេ​ដែរ។

៣. ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង

ស្គាល់​ពី​សមត្ថភាព​ខ្លួន​ឯង​ប៉ុណ្ណា​ ហើយ​ក៏​មិន​ដែល​រុញ​រា​ក្នុង​ការ​ស្វែង​រក​ចំណេះ​ដឹង​បន្ថែម​​ថ្មី​ៗ​នោះ​ដែរ។

៤. ឆ្ងល់

ការ​ឆ្ងល់​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្វះស្វែង​រៀន​មិន​ចេះ​ចប់​ទេ​ ហើយ​ការ​ស្វះស្វែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​គិត​របស់​​អ្នក​​វិវត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៥. រៀន​ពី​កំហុស​ខ្លួន​ឯង

​កំហុស​តែង​កើត​មាន​តែ​សំខាន់​តើ​អ្នក​ចេះ​កែ​​ប្រែ​ដែរ​ឬ​ទេ? អ្នក​ឆ្លាត​តែង​ដឹង​​ចំណុច​នេះ​ច្បាស់ ហើយ​គេ​មិន​ខ្លាច​នឹង​រៀន​ពី​កំហុស​ខ្លួន​​ឯង​ឡើយ។

៦. ចេះ​លេង​សើច

មើល​ទៅ​ដូច​ចម្លែក​តែ​វា​ជា​ការ​ពិត។ ធម្មតា​ទាល់​តែ​អ្នក​ដែល​គិត​បាន​លឿន​ទើប​អាច​រក​នឹក​និយាយ​ពាក្យ​កំប្លែង​ៗ​ឲ្យ​គេ​សើច​បាន។ បើ​អ្នក​​មាន​ចំណុច​នេះ​ សូម​អបអរ​ផង​ណា៎។​

៧. ពេល​ខ្លះ​ក៏​ចូលចិត្ត​នៅ​ម្នាក់​ឯង

មិន​មែន​អ្នក​ឆ្លាត​សុទ្ធ​តែ​ចូល​ចិត្ត​កំប្លែង​ទេ​ ព្រោះ​​អ្នក​ខ្លះ​ក៏​​​ចូលចិត្ត​នៅ​ម្នាក់​ឯង​ដែរ។ គេ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​ការ​និយាយ​អត់​ប្រយោជន៍​ច្រើន​​ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​គេ​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ តើ​អ្នក​មាន​ទម្លាប់​បែប​នេះ​ទេ?

​៨. ​មើល​បញ្ហា​ពី​ជ្រុង​ទាំង​សង​ខាង​

គេ​មិន​មែន​ស្ដាប់​តែ​ម្ខាង​ហើយ​សម្រេច​ចិត្ត​នោះ​ទេ​គឺ​គេ​ប្រើ​ត្រចៀក​ទាំង​ពីរ​ស្ដាប់​ហេតុផល​ទាំង​សង​ខាង​មុន​ពេល​សម្រេច​ចិត្ត៕

យ៉ាង​ណា​ដែរ​គ្នា​យើង​ តើ​មាន​ប៉ុន្មាន​ចំណុច​ដែរ?

ចុច​អាន៖ ​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

ចុច​អាន​៖ ចង់​ដឹង​ថា​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​ចាស់ទុំ ឬនៅ? មើល​ចំណុច​ទាំងអស់នេះ

ប្រភព៖ relationshipgoals ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម