នៅ Single សិន​ល្អ​ជាង​បើ​អ្នក​នៅ​មាន ៥​ចំណុច​នេះ

  • 2018-12-06 10:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​រឿង​ផ្អែម​ល្ហែម​ព្រោះ​មាន​មនុស្ស​ដែល​យើង​ស្រឡាញ់​ចាំ​ខ្វល់​ ចាំ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​ឈឺ​ឆ្អាល​គ្នា​។ ប៉ុន្តែ​​រឿង​ទាំង​នេះ​​ល្អ​​ចំពោះ​តែ​​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ប៉ុណ្ណោះ។ បើ​អ្នក​នៅ​មាន​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​នៅ​ឡើយ​ អ្នក​គួរ​​នៅ​ Single សិន​ប្រសើរ​ជាង៖

១. គិត​ថា​ស្នេហា​អាច​ដោះស្រាយ​បញ្ហា​គ្រប់​យ៉ាង

​បញ្ហា​ក្នុង​ជីវិត​អ្នក​គឺ​មិន​អាច​យក​ស្នេហា​មក​ដោះស្រាយ​ទេ​ តែ​អ្នក​ត្រូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង។ បើ​អ្នក​កំពុង​គិត​ថា​មាន​សង្សារ​ម្នាក់​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​នោះ​ អ្នក​កំពុង​គិត​ខុស​ហើយ។

២. មិន​ច្បាស់​លាស់​ថា​ស្រឡាញ់​មនុស្ស​ប្រភេទ​ណា

នេះ​ក៏​ជា​ហេតុ​ផល​មួយ​ដែល​អ្នក​គួរ​នៅ​ម្នាក់​ឯង​សិន​ដែរ។ អ្នក​មិន​អាច​ចេះ​តែ​ស្រឡាញ់អ្នក​នេះ​ឬ អ្នក​នោះ​ទេ​ តែ​ត្រូវ​កំណត់​ក្នុង​ចិត្ត​ឲ្យ​ច្បាស់​សិន។

៣. នៅ​មិន​ទាន់​បំភ្លេច​អ្នក​ចាស់​នៅ​ឡើយ

ទទួល​ស្គាល់​ទៅ​ថា​អ្នក​មិន​​ទាន់​អាច​កាត់​ចិត្ត​បាន​ ហើយ​នេះ​ក៏​មិន​មែន​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់​ផ្ដើម​ស្នេហា​ថ្មី​នៅ​ឡើយ​ដែរ។​

៤. ចង់​រក​អ្នក​មក​បំពេញ​

អ្នក​គួរ​ដឹង​ថា​ភាព​រីករាយ​គឺ​ចេញ​មក​ពី​ខ្លួន​ឯង​ ​មិន​មែន​មក​ពី​អ្នក​ផ្សេង​នោះ​ទេ។ បើ​អ្នក​គិត​ថា​អ្នក​កំពុង​​​ឯកោ​ ហើយ​ចង់​រក​នរណា​ម្នាក់​មក​កំដរ​នោះ​ គួរ​​តែ​ពិចារណា​ម្ដង​ទៀត។​

៥. មាន​អាទិភាព​ផ្សេង​ទៀត

អ្នក​កំពុង​រវល់​ កំពុង​តែ​ផ្ដោត​លើ​ការងារ​ ឬ​គោលដៅ​ដើម្បី​ជោគជ័យ​ក្នុង​អាជីព ហើយ​គ្មាន​ពេល​បង្កើត​ស្នេហា​។ នេះ​មិន​មែន​ជា​បញ្ហា​ទេ​​ហើយ​​ក៏​កុំ​បន្ទោស​ខ្លួន​ឯង​អី។ ​ ផ្ដោត​លើ​ Goal របស់​អ្នក​សិន​ហើយ​ស្នេហា​នឹង​មក​តាម​ក្រោម​ពេល​អ្នក​ត្រៀម​ខ្លួន​រួច​រាល៕

ចុច​អាន៖ ស្ងប់​ស្ងាត់​តែ​រឹង​មាំ​ ហេតុ​អ្វី​បុរស​បែប​នេះ​គួរ​ឲ្យ​ស្រឡាញ់?

ប្រភព៖ thelist ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម