របៀប​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទាំង ៦ ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​សម័យ​ថ្មី

  • 2018-12-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​កែប្រែ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ដើរ​ទាន់​សម័យ​កាល អ្នក​គួរតែ​ចាប់ផ្ដើម​ពី​ប៉ុន្មាន​ជំហាន​ខាងក្រោម​នេះ។ កាលដែល​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ក៏​ជា​ចំណុច​សំខាន់​នាំ​ឲ្យ​ជីវិត​ជួប​តែ​អ្វី​ល្អ​ៗ​ដូច​គ្នា៖

១.ផ្លាស់ប្ដូរ​ស្ទីល​ស្លៀកពាក់៖ អ្នក​មិន​គួរ​ស្លៀកពាក់​ស្ទីល​ដដែល​ៗ​រហូត​ទេ។ ការ​ផ្លាស់ប្ដូរ​ការ​ស្លៀកពាក់ វា​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​តាំងចិត្ត​ធ្វើ​ការ​បាន​យ៉ាង​ល្អ។ ឧទាហរណ៌៖ បើអ្នកចូលចិត្ត​ខោ​ខោវប៊យ គួរតែ​ដូរ​មក​ស្លៀក​សំពត់ ឬ​រ៉ូប​ធម្មតា​ខ្លះ ដើម្បី​មើល​ទៅ​មិន​សាំភ្នែក។

រូបតំណាង

**២.ការ​ផាត់​មុខ​ថ្មី**៖ បើ​អ្នក​ទម្លាប់​តែ​ផាត់​តុបតែង​មុខ​ធម្មតា ដោយ​គ្រាន់តែ​លាប BB cream ហើយ​លាប​ក្រែម តែ​ពីរ​មុខ​នឹង គួរតែ​​ថែម​បន្ថែម​មុខ​ទៀត។ បើ​អ្នក​ស្រលាញ់​ស្ទីល​ធម្មជាតិ អ្នក​គ្រាន់តែ​លាប​ពណ៌​ត្របក​ភ្នែក​មួយ​ជាន់ ហើយ​ថែម​ម៉ាស្ការ៉ា និងផាត់​ថ្ពាល់​តិច​ៗ​ជា​ការ​ស្រេច។

រូបតំណាង

៣.សក់៖ ការ​ផ្លាស់ប្ដូរ​ចំណុច​នេះ ក៏​អាច​ឲ្យ​អ្នក​កាន់តែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ខ្លួនឯង​ដែរ។ ប្រសិនបើ​អ្នក​ទម្លាប់​តែ​ទម្លាក់​សក់ គួរ​ដូរ​ទៅ​ឲ្យ​មាន​ម៉ូដ​លើក​ចង ឬ​បួង​ខ្លះ។

រូបតំណាង

៤.ចេះ​កំប្លុកកំប្លែង​ខ្លះ៖ មិន​គួរ​អង្គុយ​ធ្វើ​មុខ​ស្អុយ ឬ​មុខ​ម៉ឺងម៉ាត់​រហូត​នោះ​ទេ។ ការ​ផ្លាស់ប្ដូរ​អត្តចរិត​មក​ចេះ​លេង​សើច ជួយ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​ស្និទ្ធស្នាល និង​ចង់​នៅ​ក្បែរ​រហូត។

រូបតំណាង

៥.ពង្រឹង​ចំណេះ​ដឹង៖ អ្នក​ប្រាកដជា​គិត​ថា ទាល់តែ​រៀន​បាន​ខ្ពង់ខ្ពស់​ទើប​អាច​ដើរ​ទាន់​សម័យ​កាល​បាន។ ចំណុច​នេះ​គឺ​ចង់​ឲ្យ​អ្នក​ស្វែង​យល់​ពី​ព័ត៌មាន​នានា ដើម្បី​ទុក​ជា​ដើម​ទុន និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ឲ្យ​ស៊ី​ចង្វាក់។

រូបតំណាង

៦.តុបតែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ៖ មិន​សំដៅ​ដល់​របស់​មាន​តម្លៃ​ខ្លាំង​ឡើយ អ្នក​អាច​ជ្រើសរើស​គ្រឿង​អលង្ការ​មាន​តម្លៃ​ល្មម​ៗ ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​ដល់​សម្រស់៕

រូបតំណ

ចុចអាន៖មាន​មុខ​ស្លក់​កុំ​បារម្ភ ៥ វិធី​នេះ អាចស្តា​សម្រស់​អ្នក​រវល់​ធ្វើ​ការ​ហត់​មិន​បាន​សម្រាក

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម