មួយ​ជីវិត​រក​ក្ដី​សុខ​មិន​ឃើញ​ទេ បើ​អ្នក​មាន​ទម្លាប់​រស់​នៅ​ផ្គាប់​ចិត្ត​អ្នក​ដទៃ

  • 2018-12-06 09:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វី​ចាំ​បាច់​ត្រូវ​ក្រែង​ចិត្ត? ហេតុអ្វី​ចាំបាច់​មើល​ពី​អាកប្បកិរិយា​របស់​អ្នក​ដទៃ? ហេតុ​អ្វី​ត្រូវ​បង្ខំ​ខ្លួន​ឯង​អោយ​ដើរ​តាម​អ្វី​ដែល​គេ​ចង់​បាន?

រូបតំណាង

តើ​អ្នក​មាន​ធ្លាប់​សួរ​ខ្លួន​សំនួរ​ដូច​នេះ​ទេ​ ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​មុន​គេ ហើយ​អ្វី​ៗ​ទៀត​ទុក​ខាង​ក្រោយ? ឧទាហរណ៍​ទី១៖ អ្នក​មិន​ធ្លាប់​ពាក់​ស្បែក​ជើង​កែង និង​ស្លៀក​ខ្លី។ តែ​ដោយ​សារ​តែ​មិត្ត​ប្រុស​ចូលចិត្ត អ្នក​ក៏​ធ្វើ​តាម។ ហើយ​អ្នក​ត្រូវ​បិទ​បាំង​ខ្លួន​ពេល​ធ្វើ​ដំណើរ ហើយ​ដើរ​រឹង​ដូច​គល់​ឈើ។ ឧទាហរណ៍​ទី​២៖ ថ្ងៃ​នេះ​អារម្មណ៍​ល្អ អ្នក​ផ្លាស់​ប្ដូរ​ពណ៌​ក្រែម និង​ផាត់​មុខ​ក្រាស់​ជាង​សព្វ​មួយ​ដង។ តែ​ដល់​ពេល​ចេញ​ក្រៅ អ្នក​រាល់​គ្នា​មើល​អ្នក​ដោយ​កែវ​ភ្នែក​ចម្លែក មាន​អ្នក​ខ្លះ​ទៀត​រិះគន់។ អ្នក​អៀនប្រៀន ហើយ​ក៏​លុប​មុខ​ចេញ តែង​ខ្លួន​ធម្មតា​ដូច​សព្វ​ថ្ងៃ​វិញ។ មូលហេតុ​មក​ពី​អ្វី?

ការងារ​យើង​ធ្វើ ក្រែម​យើង​អ្នក​ជ្រើស​រើស ខោអាវ​យើង​ទិញ ស្បែក​ជើង​យើង​ពាក់។ អ្វី​ៗ​ទាំង​អស់​នៅ​លើ​ខ្លួន​ត្រូវ​តែ​ផ្ដល់​អាទិភាព​ខ្លួន​ឯង​មុន​គេ។ គេ​មាន​សិទ្ធិ​រិះគន់ រីឯ​រឿង​ខ្វល់​ឬ​មិន​ខ្វល់​គឺ​ស្ថិត​លើ​យើង​ខ្លួន​ឯង។ ចាត់​ទុក​ថា​វា​ដូច​ជា​ទ្វារ​មួយ ប្រសិន​បើ​អ្នក​ជម្នះ​បាន ថ្ងៃ​ក្រោយ​អ្នក​នឹង​លែង​មើល​ទឹក​មុខ​អ្នក​ដទៃ​រាល់​ពេល​ធ្វើ​អ្វី​ទៀត​នោះ​ឡើយ។ ការ​ពិត​ទៅ យើង​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់ មិន​អាច​បំពេញ​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​នោះ​ឡើយ។ បើ​ចង់​មាន​សុភមង្គល​មាន​តែ​ស្ដាប់​នូវ​អ្វី​ដែល​បេះដូង​យើង​ចង់​បាន​មុន។

មួយ​ជីវិត​នេះ​រស់​នៅ​តែ​មួយ​ដង យុវភាព​ក៏​មាន​តែ​មួយ​ដង បំពេញ​តម្រូវ​ចិត្ត​អ្នក​ដទៃ​សំខាន់​ដល់​ថ្នាក់​នេះ​ឬ? ចង់​មាន​សុភមង្គល ត្រូវ​ស្ដាប់​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន មិន​មែន​បំពេញ​តម្រូវ​ចិត្ត​គេ​នោះ​ទេ ៕

ចុចអាន៖​

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម