ពេល​អ្នក​ច្បាស់លាស់​នឹង​អ្នក​ណា​ម្នាក់ អ្នក​នឹង​ផ្ដល់​រឿង​ទាំង​នេះ​ទៅ​ឲ្យ​គេ

  • 2018-12-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​អ្នក​ចាប់​ផ្ដើម​រក​ឃើញ​អ្នក​ដែល​ស្រឡាញ់​ពិត​ប្រាកដ​ម្នាក់​អ្នក​នឹង​ចាប់​ផ្ដើម​យល់​អារម្មណ៍​នោះ។ ការ​លះបង់ ការផ្លាស់​ប្ដូរ ការ​ហួងហែង នឹង​រត់​ចូល​មក​ក្នុង​បេះដូង​អ្នក ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ផ្ដល់​រឿង​ទាំង​នេះ​ដើម្បី​គេ ៖

១. ពេល​វេលា

ទោះ​រវល់​ខ្លាំង​ប៉ុណ្ណា​ក៏​អ្នក​ឆ្លៀត​ដើម្បី​គេ​ដែរ ហើយ​អ្នក​នឹង​ចង់​ចំណាយ​ពេល​ជាមួយ​គេ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។ អ្នក​លែង​ចង់​អង្គុយ​ធ្វើ​អី​តែ​ម្នាក់​ឯង​ហើយ អ្នក​​ចាប់ផ្ដើម​ចង់​នៅ​ក្បែរ​គេ ឃើញ​មុខ​គេ មើល​គេ​ញញឹម ព្រោះ​នោះ​ជា​សេចក្ដី​សុខ​របស់​អ្នក។

រូបតំណាង

**២. លះបង់​ភាព​អាត្មានិយម**

ពេល​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង ភាព​អាត្មានិយម​ក៏​ចាប់ផ្ដើម​រលាយ​បន្តិច​ម្ដងៗ។ អ្នក​ចាប់ផ្ដើម​គិត​អារម្មណ៍​គេ​ជាង​អារម្មណ៍​ខ្លួន​ឯង អ្នក​ចាប់ផ្ដើម​ចង់​ឲ្យ​គេ​សប្បាយ​ចិត្ត​ជាង​ខ្លួន​ឯង ហើយ​អ្នក​លះបង់​អ្វី​ជា​ច្រើន​សម្រាប់​គេ។

៣. សេចក្ដី​សុខ​ខ្លួនឯង

ដើម្បី​ឲ្យ​គេ​ញញឹម​​ពេល​ខ្លះ​សូម្បី​តែសេចក្ដី​សុខ​ខ្លួន​ឯង​ក៏​អ្នក​លះ​បង់​បាន​ដែរ ព្រោះ​អ្នក​បារម្ភ​ពី​សុខទុក្ខ​គេ​ជាង​សុខទុក្ខ​ខ្លួន​ឯង។ អ្នក​សុខចិត្ត​លំបាក​ខ្លួន​ឯង ក៏​មិន​ចង់​ឲ្យ​គេ​លំបាក ហើយ​អ្នក​អាច​ទ្រាំ​ញញឹម​លួង​គេ​ទាំង​ពេល​ខ្លះ​ខ្លួន​ឯង​ពិបាក​ចិត្ត​ស្ទើរ​ស្លាប់​ក៏​មាន។

៤.​ចោល​សន្ដាន​អាក្រក់​

ភាព​សាវា​រាយមាយ​ក៏​ចាប់​ផ្ដើម​រលត់​ បន្ទាប់​ពី​មាន​ម្នាក់​នោះ​ចូល​មក។ អ្នក​លែង​មាន​អារម្មណ៍​សម្រាប់​អ្នក​ផ្សេង អ្នក​លែង​ចង់​លែងសើច​ជាមួយ​រឿង​មនោសញ្ចេតនា​ទៀត។ អ្វី​ដែល​អ្នក​ចង់​ទទួល​បាន​គឺ​នៅ​ជាមួយ​គេ​ឲ្យ​បាន​យូរ។ អ្នក​នឹង​ផ្លាស់ប្ដូរ​អ្វី​ដែល​មិន​ល្អ​ចេញ នៅ​ពេល​ដែល​មាន​គេ​ព្រោះ​​អារម្មណ៍​ដែល​ខ្លាច​បាត់បង់​គេ​​ក៏​ចាប់​ផ្ដើម​មាន​ជា​បន្តបន្ទាប់។

៥. លះបង់ភាព​សប្បាយ​ផ្ទាល់ខ្លួន

បន្ទាប់​ពី​មាន​គេ​ចូល​មក​ក្នុង​ជីវិត​អ្នក​ហើយ ភាព​ភ្លើតភ្លើន សប្បាយ​​ពេល​នៅ​ខ្លួន​មួយ​ក៏​ចាប់ផ្ដើម​កាត់​បន្ថយ​ម្ដង​បន្តិចៗ។ អ្នក​ចាប់ផ្ដើម​ចង់​មាន​ភាព​រីករាយ​ជាមួយ​គេ​ច្រើន​ជា​ង​ការ​សប្បាយ​ម្នាក់​ឯង។ អ្នក​ម្យ៉ាង​ទៀត​អ្នក​ចាប់​ផ្ដើម​ចេះ​គិត​គូរ​ពី​អនាគត ខ្លាច​គេ​លំបាក​ទៅ​ថ្ងៃ​ក្រោយ​បើ​អ្នក​មិន​ខំប្រឹង​ឲ្យ​មាន​បាន​ទេ​​ ដូច្នេះ​ការ​សប្បាយ​ក្នុង​យុវភាព​របស់​អ្នក​ក៏​បាន​បោះជំហាន​ទៅ​មួយ​ដំណាក់កាល​ទៀត​ដែល​គិត​ច្រើន​ជាង​មុន។

រូបតំណាង

អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត វា​មិន​ខុស​អី​ពី​ប៉ាម៉ាក់​របស់​យើង​ស្រឡាញ់​យើង​ដូច​គ្នា។ ពេល​គាត់​ឃើញ​យើង​រងា​គាត់​នឹង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​យើង ដូច​ពេល​ដែល​យើង​ឃើញ​មនុស្ស​ដែល​ស្រឡាញ់​លំបាក​យើង​យក​ខ្លួន​ទៅ​ពាំង​អីចឹង៕

ចុចអាន៖ចរិត​មនុស្ស​ប្រុស ៦ប្រភេទ​ដែល​អ្នក​មិន​គួរ​ចំណាយ​ពេល​ស្រឡាញ់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម