ចុងឆ្នាំនេះ មាន KOI ១០០០ កែវ ចែកឲ្យញ៉ាំ Free អត់ទៅប្រយ័ត្នស្ដាយ!

  • 2018-12-06 03:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលចិត្ត Koi មែន? រសជាតិ​មួយ​ណា​ដែរ? ហើយ​ដឹង​ធ្វើ​ម៉េច​ទើប​បាន Koi ញ៉ាំ Free Free អត់?

ក្នុង​កម្មវិធី "ពិព័រណ៍​នារី​សម័យ​ថ្មី" ឬ Ladies' Fair ដែល​រៀប​ឡើង​​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ​នា​ថ្ងៃ​ទី ២២-២៣ ធ្នូ​ឆ្នាំ​២ ២០១៨ នេះ នឹង​មាន​ការ​ចែក​ភេសជ្ជៈ​ Koi គ្រប់​រសជាតិ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន​ ១០០០ នាក់​ដំបូង ដែល​មក​ចូល​រួម​ចាប់​ពី​ម៉ោង ១០ ព្រឹក ដល់ ២ រសៀល។

ចាំ​អី​ទៀត? ហៅ​ប្រមូល​មិត្តភ័ក្ដិ​មក! ងាយ​ឯ​ណា មាន​ឱកាស​ទិញ​ទំនិញ​គុណភាព​ខ្ពស់​​ ក្នុង​​តម្លៃ​ពិសេស​ហើយ បាន​ញ៉ាំ​របស់​របស់​ឆ្ងាញ់​អត់​គិត​លុយ​ទៀត។

Ladies' Fair ជា​ពិព័រណ៍​​ស្ត្រី​ធំ​ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​រៀប​ចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពីសេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលនទ្រព្យrealestate.com.kh។ កម្មវិធី​នេះ មាន​ផ្ដល់​ជា​សេវា និង​ទំនិញ​ជាង​ ៣០០ មុខ ដូចជា គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ​ជា​ដើម។

បើ​អ្នក​មាន​ផលិតផល ឬ​សេវា​ដូច​បាន​រៀបរាប់​ខាង​លើ​ ហើយ​ចង់​ដាក់​លក់ អាច​ទាក់​ទង​មក​កាន់​លេខ 089 777 670 ឬ 012 302 382 ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស៕

អត្ថបទ៖ សុខណា