រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” រង​ការ​រិះគន់​ភ្លាម​ៗ ក្រោយ​ពេល​បញ្ចេញ poster

  • 2018-12-05 04:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សម្រស់​ពិតនៅ​ខាង​ក្រៅ​​របស់​តួ សៀវ ឡុងនី​ជំនាន់​ថ្មីត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ស្អាត​ពិបាក​រក​អ្នក​ប្រៀបផ្ទឹម​បាន​ក៏​ដោយ តែ​​ក្នុង​កម្រង​រូប​ដែល​ក្រុមការងារ​ទើប​តែ​បញ្ចេញ​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​ដូច​តួ​ឈ្នានីស​ច្រើន​ជាង​តួ​ឯក។

រូបភាពតួ សៀវ ឡុងនី​ថ្មី

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ​មុន​​នេះ ក្រុម​ការងារ​របស់​ខ្សែ​ភាពយន្ត​ភាគ​ចិន “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” 2018 បាន​បង្ហើប​ពី poster សម្រាប់​តួ​នីមួយ​ៗ​នៅ​ក្នុង​រឿង​ថ្មី​របស់​ខ្លួន។ នៅ​ក្នុង​ចំណោម​រូប​ទាំង​នេះ រូបភាព​របស់ សៀវ​ ឡុង​នី សម្ដែង​ដោយ​តារា​សម្ដែង​ស្រី​ជើង​ថ្មី Mao Xiao Xue ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​រង​ការ​រិះគន់​ខ្លាំង។

មតិ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា សៀវ ឡុងនី ២០១៨ ភ្នែក​មិនសុភាព ស្លូតបូត ដូច​នៅ​ក្នុង​ច្បាប់​ដើម​ឡើយ ដោយ​ភ្នែក​របស់​នាងគួរ​ឲ្យ​ខ្លាច ដូច​ជា​ចង់​សម្លាប់​មនុស្ស។ ទស្សនិកជនថា នាង​ប្រហែល​សមនឹង​តួ លី ម៉ក់ឆូវ ជាងព្រោះ​ភ្នែក​កាច​ពេក។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នោះ​ដែរ Mao Xiao Xue ត្រូវ​គេសរសើរ​ថា ជា​សៀវ ឡុង​នី​ស្អាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ស្អាត​ជាង Liu Yifei ទៅ​ទៀត។ យ៉ាងណាក្ដី ក្រោយ​ពេល​ឃើញ​រូប​ទាំង​នេះ អ្នក​គាំទ្រ​នៅ​តែ​ជឿជាក់​ថា មិន​ទាន់​មាន​អ្នក​ណា​អាច​វ៉ាមុខ Liu Yifei បាន​ឡើយ៕

រូបភាព​ផ្សព្វផ្សាយ​សម្រាប់​តួ​អង្គ​​សំខាន់​ៗផ្សេង​ទៀត​សម្រាប់​ស៊េរី ២០១៨​នេះ៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម