ឃ្លា​ទាំង​៥​ ដែល​អាច​ជួយ​រំងាប់​អារម្មណ៍​អ្នក​ឈឺចាប់​បាន​ល្អ​បំផុត ក្រោយ​បែក​គ្នា

  • 2018-12-05 02:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃ្លា​ទាំង​៥​ដែល​អាច​ជួយ​រំងាប់​អារម្មណ៍​អ្នក​ឈឺចាប់​បាន​ល្អ​បំផុត ក្រោយ​បែក​គ្នារ។ កុំ​ទុក​ឲ្យ​ខ្លួន​ឯង​លង់​លក់​ក្នុង​ក្ដី​ឈឺចាប់​យូរ​ពេក។ តែ​បើ​អស់​មួយ​រយៈ​ពេល​ តែ​អ្នក​នៅ​មិន​ទាន់​ធ្វើ​ចិត្ត​បាន​ទៀត ៥​ឃ្លា​ខាង​ក្រោម​នេះ​អាច​ជួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​បាន។

រូបតំណាង

**១. ចង់​បំភ្លេច​នរណាម្នាក់​ត្រូវ​រក្សា​គម្លាត​ជាមួយ​គេ**

ទោះអ្នក​ណា​និយាយ​អី​ក៏​ដោយ យើង​ត្រូវ​ធ្វើ​ចិត្ត​ខ្លួន​ឯង​ឲ្យមាំ កុំ​រង្គោះរង្គើ​ឲ្យ​សោះ។ ទោះ​ពេល​ខ្លះ​នឹក​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​ហាម​ចិត្ត​ខ្លួន​ឯង កុំ​ឆាត ឬ​ខល​ទៅ​គេ​ឲ្យ​សោះ មាន​តែ​វិធី​នេះ​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ឆាប់​បំភ្លេច​រូប​គេ​ក្នុង​ចិត្ត​បាន។

២. ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ បើ​ចង់​ផ្ដាច់​ទំនាក់ទំនង​មួយទាំង​ស្រុង

សម្រាប់​គ្រប់​ការ​សម្រេច​ចិត្ត​ទាំង​អស់ បើ​អ្នក​មានចិត្ត​ទន់ នោះ​នឹង​មិន​នាំ​មក​ជោគជ័យ​ឡើយ រឿង​ស្នេហា​ក៏​ដូច​គ្នា។ បើ​អ្នក​សម្រេច​ថា​ចង់​កាត់​ផ្ដាច់​នឹង​គេ​មែន​ទែន​ហើយ ទោះ​គេ​ធ្វើ​អ្វី​ក៏​អ្នក​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បើ​ពុំ​ដូច​នោះ​ទេ នឹង​ធ្វើ​ឲ្យ​យើង​ទន់​ចិត្ត ហើយ​ត្រលប់​ទៅ​រកគេ​វិញ ទៅ​រក​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​មិន​ស្រាកស្រាន្ត។

៣. រឿង​ខ្លះ​មិន​ចាំ​បាច់​និយាយ​ចេញ គេ​ក៏​យល់

គេ​តែង​ឆ្ងល់​ថា ហេតុអ្វី​អ្នក​ខ្លះ​នៅ​ស្ងាត់​ៗ​ក៏​បែក​គ្នា តែ​ពួក​គេ​មិន​ដឹង​ទេ​ថា ការ​ពិត​គឺ​មាន​ហេតុផល​បង្កប់​ទាំង​អស់។ នៅ​ពេល​ស្រលាញ់​គ្នា​យូរ គ្រាន់​តែ​ក្រសែ​ភ្នែក​មួយ​ក៏​មើល​យល់​ដែរ មិន​ចាំ​បាច់​និយាយ​វែង​ឆ្ងាយ​ឡើយ។ ដូច​នេះ​រាល់​ការ​បែក​គ្នា គឺ​គេ​សុទ្ធ​តែ​មើល​ឃើញ​វា​តាំង​ពី​ចម្ងាយ​ម្ល៉េះ។ បែក​គ្នា​ស្ងាត់​ៗ​គ្រាន់​តែ​ជា​វិធី​ដែល​គេ​ទុក​មុខ​ឲ្យ​គ្នា​តែ​ប៉ុណ្ណោះ។

៤. មិត្តភាព​ក្រោយ​បែក​គ្នា? គ្មាន​ទេ កុំ​ស្រមៃ

នៅ​ខាង​ក្រោយ​មិត្តភាព​មួយ អាច​ជា​មនោសញ្ចេតនា​មួយ​ដ៏​កក់ក្ដៅ តែ​ខាង​ក្រោយ​ស្នេហា​បែកបាក់​មួយ ប្រាកដជា​គ្មាន​ទេ​មនោសញ្ចេតនា។ ឲ្យ​តែ​ថ្ងៃ​ក្រោយ​មើល​មុខ​គ្នា​ចំ​សិន​ទៅ​ ចាំ​គិត​ទៀត។ អ្វី​ដែល​ហៅ​ថា​មិត្តភាព​ក្រោយ​ស្នេហា​បែកបាក់ គ្រាន់​តែ​ជា​រឿង​ប្រឌិត​តែ​ប៉ុណ្ណោះ។

៥. កុំ​កប់​ខ្លួន​ក្នុង​ក្ដី​ទុក្ខ

យុវភាព​របស់​មនុស្ស​ម្នាក់​ៗ​គឺ​ខ្លី​ខ្លាំង​ណាស់ មិន​អាច​ដោយ​សារ​តែ​មនុស្ស​ម្នាក់ ហើយ​ធ្វើ​បាប​ខ្លួន​ឯង​រហូត​នោះ​ឡើយ។ អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​រយៈ​ពេល​ណា​មួយ​ដើម្បី​កើត​ទុក្ខ ផុត​រយៈ​នោះ​ហើយ ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​ដូច​ដើម​វិញ ព្រោះ​យើង​មើល​មិន​ឃើញ​ថា​អ្វី​កំពុង​ចាំ​យើង​នៅ​ខាង​មុខ​ទេ។ ថ្ងៃ​ស្អែក​យើង​អាច​ជួប​មនុស្ស​ដែល​ល្អ​ជាង​នេះ​ក៏​ថា​បាន៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម