ចុង​ឆ្នាំ​នេះ​បើ​មិន​បាន​ដើរ​លេង ជួល​ស្ដង់​លក់​ទំនិញ​ក្នុង​ពិព័រណ៍​ស្រ្តី​ធំ​​បំផុត ឲ្យ​គគ្រឹក​​ម្ដង​មើល៍

  • 2018-12-04 08:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​បុគ្គលិក​ក្រុមហ៊ុន មន្រ្តី​រាជការ ឬ​ស្រ្តី​មេផ្ទះ​ មើល​ឃើញ​រដូវ​កាល​ចុង​ឆ្នាំ​ជា​ពេល​ល្អ​សម្រាប់​សម្រាក​លម្ហែ​កាយ ទិញ​ឥវ៉ាន់ និង​ដើរ​លេង​នៅ​តំបន់។ ដោយ​នេះ​ បាន​ជា​ឱកាស​ល្អ​សម្រាប់​សហគ្រិន ទាំង​ខ្នាត​តូច​ មធ្យម និង​ធំៗ ចេញ​វាយ​លុក​ទីផ្សារ និង​ធ្វើ​ឲ្យ​យ៉ាង​ណា​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​​បាន​ស្គាល់ និង​សាក​នូវ​ប្រើប្រាស់​នូវ​ផលិតផល​របស់​ខ្លួន។

ចុង​ឆ្នាំ​នេះ​មាន​ពិព័រណ៍​ស្រ្តី​​ដ៏​ធំ​​ និង​បំផុត​​មួយ ដែល​រៀប​ចំ​ឡើង​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ និង​បាន​ក្លាយ​ជា​ទិសដៅ​ទិញ​ទំនិញ​របស់​ស្រ្តី និង​អតិថិជន​ជា​ច្រើន​ព្រោះ​មាន​កម្មវិធី សេវា និង​ផលិតផល​ដ៏​ទាក់​ទាក់​ចិត្ត​ជា​ច្រើន ដាក់​តាំង​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​មិន​ធ្លាប់​មាន។

ពិព័រណ៍​​ធំ​​បំផុត​​មាន​ឈ្មោះ Ladies' Fair នេះ ក៏​ជា​ទ្វារ​ដ៏​ល្អ​សម្រាប់​ផលិតផល សេវាកម្ម ឬ​យីហោ ចាស់​ថ្មី​ឲ្យ​បាន​ពង្រឹង និង​ពង្រឹង​អាជីវកម្ម និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ស្ដង់​ជិត​៣០០ កន្លែង​ ត្រូវ​បាន​កក់​ទុក​សម្រាប់​ផ្ដល់​សេវា និង​លក់​ទំនិញ​ជា​ច្រើន​មុខ​រួច​ទៅ​ហើយ។ ដូច្នេះ​បើ​អ្នក​មាន​ទំនិញ​ដូចជា គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ អាច​ទាក់​ទង​មក​កាន់​លេខ 089 777 670 ឬ 012 302 382 ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស។

ពិព័រណ៍ "នារីសម័យថ្មី"​ នាំ​ជូន​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលនទ្រព្យ realestate.com.kh នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៣ ខែ​ធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម