គ្រឿងសម្អាងដែលនារីស្ថិត​ក្នុង​វ័យ ២០ ឆ្នាំគួរមានជាប់ខ្លួនរហូត

  • 2018-12-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​ជា​​មនុស្ស​ស្រី​​ចូល​ចិត្ត​​​​​​​តុប​តែង​មុខ​​ខ្លាំង​ឬ​​​​បែប​​ធម្មជាតិ​​ក៏​ដោយ​​ បើ​​អ្នក​​ស្ថិត​ក្នុង​​វ័យ​​​២០​​​ឆ្នាំ​ ​​​​​​​​មាន​​គ្រឿង​សម្អាង​​ចាំ​បាច់​មួយ​​ចំនួន​ ដែល​អ្នក​​គួរ​​មាន​​ជាប់​​ខ្លួន​ ដើម្បី​​​​​​​ជួយ​បង្កើន​​សម្រស់​ឲ្យ​កាន់​​ស្រស់​ស្អាត​​ទ្វេ​​ឡើង។

១. ក្រែម​​ការពារ​​កម្ដៅ​​​​​​​ថ្ងៃ

​​​​​​​​​ជ្រើស​រើស​​ក្រែម​​ការពារ​​​កម្តៅ​​​​​ថ្ងៃ​ ដែល​មាន​​​​SPF​ខ្ពស់​ និង​​​​​​ត្រូវ​​ជា​មួយ​​ស្បែក​មុខ ដើម្បី​ជួយ​​ការពារ​ស្បែក​​ពី​​ការ​​​ដុត​​បំផ្លាញ​របស់​​កាំ​រស្មី​UV។ គួរ​​​ដាក់​​​​ក្នុង​​កាបូប​​​​​ជាប់​​ខ្លួន និង​​លាប​​​ក្នុង​​រយៈ​ពេល​​២-៣​​ម៉ោង​​ម្តង ប្រសិន​​​បើ​អ្នក​ស្ថិត​នៅ​ក្រោម​​​​​ថ្ងៃ​​ក្តៅ​​​​ខ្លាំង។​​​

២. BB គ្រីម

​វា​ពេញ​​និយម​​​បំផុត​​សម្រាប់​​យុវវ័យ ព្រោះ​​​​​​​​​​​​​ការ​​តុប​តែង​​មុខ​​ដោយ​​​​ប្រើ​​​ BB គ្រីម​ ​មើល​ទៅ​​​បែប​ធម្មជាតិ​​ក្មេង​ស្អាត មិន​ក្រាស់​​​​​ពេក​ និង​​​មិន​​ខូច​​ស្បែក​មុខ​​​ដូច​ជា​​ម្សៅ​​ផាត់​ឡើយ។

៣. គូល័រ​​ផាត់​​​ថ្ពាល់

​បើ​អ្នក​មិន​ចូល​​ចិត្ត​​​ពណ៌​​ដិត​​ពេក អាច​​​​ផាត់​គូល័រ​​​ថ្ពាល់​​​​ពណ៌​​ស្រាល​​ល្មម​​​​​​​​ បែក​ឈូក​​​​ឬ​ទឹក​​ក្រូច កាន់​​​តែ​​​Cute មួយ​​​កម្រិត​ទៀត។

៤. ​​​​​​​​គ្រឿង​​តុប​តែង​​​​ភ្នែក

ខ្មៅ​​ដៃ​​​​​​​​​​​​ឬ​ជក់​​​គូស​​​ចិញ្ចើម ​​ម៉ាស្ការ៉ា Eyeliner Eyeshadow សុទ្ធ​តែ​​​​មាន​តួនាទី​​​សំខាន់ ​​​​​​​​ក្នុង​​ការ​បង្កើន​ភាព​​ទាក់​​ទាញ​នៃ​ភ្នែក។

៦. ក្រែម​លាប​មាត់

​​​​​​​​​​​ខ្វះ​អ្វី​​ផ្សេង​​​មិន​សូវ​​អី​​​​​​​​​ប៉ុន្មាន​ទេ តែ​​បើ​​​​​​​​​​មិន​បាន​​​​លាប​​​​​ក្រេម​​វិញ​ ​មុខ​​​​​​មើល​​ទៅ​​​ហាក់​បី​​​ដូច​ជា​​ស្លេក​​ស្លាំង​ គ្មាន​​ជាតិជៅ​​​សោះ។ ហេតុ​នេះ​​ហើយ​បាន​ជា​ស្រី​​​​​ៗ មិន​ដែល​ភ្លេច​​​​​ដាក់​ក្រែម​តាម​​​ខ្លួន​ឡើយ។

បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ និង​ផលិតផលតុបតែងមុខ​ច្រើនប្រភេទ​​​ច្រើនជម្រើស​​រាប់មិនអស់ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ៕ ​​​​​​​​​​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម