Yang Mi ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្លុត​ពេល​​​ប្រឹង​សម្រក​ទម្ងន់​នៅ​សល់​តែ​៣៥​គីឡូ

  • 2018-12-04 02:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្មី កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​ធ្វើ​ឲ្យ​ទស្សនិកជន ទាំង​ភ្ញាក់​ ទាំង​ព្រួយ​បារម្ភ​ចំពោះ​នាង​ ព្រោះ​រាង​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​របស់​តារា​រូប​នេះ។

អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi គឺ​ជា​សិល្បករិនី​មួយ​រូប​ក្នុង​ចំណោម តារា​ស្រី​ចិន​ដែល​មាន​រាង​ស្ដើង​ខ្លាំង​ជាង​គេ។ គេ​នៅ​ចាំ​បាន​ថា កាល​​តួ​រឿង “និស្ស័យស្នេហ៍​ទេវតា​បី​ជាតិ” មាន​ទម្ងន់​កូន​ដំបូង គេ​មើល​សឹង​មិន​ដឹង​ផង ព្រោះ​នាង​ស្គម​ពេក។

ជា​ថ្មី​ម្ដង​ទៀត រឿង​ទម្ងន់​របស់​អ្នក​ម្ដាយ​កូន​១​បាន​ក្លាយ​ជា​ប្រធាន​បទ​ឲ្យ​គេ​ជជែក​សា​ជាថ្មី ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នា​ពេល​កន្លង​។ តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​នេះ នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​តាំង​ពីព័រណ៌​មួយ ស្រី​ស្អាត​អាយុ​៣២​ឆ្នាំ បាន​ធ្វើ​ឲ្យ​គេ​បះសក់​មួយ​ភាំង​ជាមួយ​រាង​ដូច​ឈើ​ចាក់​ធ្មេញ​របស់​ខ្លួន។ បណ្ដាញ​ព័ត៌មាន​ធំ​ៗ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​មាន​រាង​ស្ដើង និង​ស៊ី​កាមេរ៉ា តារា​ស្រី​កើត​ឆ្នាំ១៩៨៦ បាន​ព្យាយាម​សម្រកទម្ងន់ រហូត​ដល់​ពេល​នេះ​សល់​តែ​៣៥​គីឡូ។

ទោះ​បី​ជា​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​កាត់ត​រួច Yang Mi មើល​ទៅ​មាន​រាង​ស្រឡូន​ក៏​ពិត​មែន តែ​រូប​ភាព​ដែល​គ្មាន​ការ​កាត់ត​វិញ បង្ហាញ​ឲ្យ​ឃើញ​ថា ប្រពន្ធ Hawick Lau មើល​ទៅ​មិន​ខុស​ពី​សត្វកុក​ឡើយ។ អ្នក​គាំទ្រ​បាន​បញ្ចេញ​មតិ​ថា ជាមួយ​នឹង​កម្ពស់​ជិត១.៧០របស់​ខ្លួន Yang Mi ទោះ​មាន​ទម្ងន់​៥០​គីឡូ​ក៏​មើល​ទៅ​មិន​ធាត់​ដែរ នាង​គួ​រតែ​ឈប់​សម្រក​គីឡូ​ទៀត​ទៅ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម