នៅ​ក្បែរ​ប្ដី​ថ្មី តែ​អារម្មណ៍​នៅ​តែ​នឹក​ប្ដី​ចាស់

  • 2018-12-03 03:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ចាស់​របស់​ខ្ញុំ ជានិច្ចកាល​នៅ​តែទាក់ទង​មក សួ​រ​ថា​ខ្ញុំ​មាន​សុភមង្គល​ឬអត់ ហើយ​ថា​នៅ​នឹក​ខ្ញុំ។ ពេល​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស​នឹង​ប្ដី​បច្ចុប្បន្ន​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​នៅ​តែ​មិន​អាច​បំភ្លេចអ្នក​ចាស់​បាន។

ខ្ញុំ​ឆ្នាំ​នេះ​ឈាន​ចូល​វ័យ​៣៦​ឆ្នាំ ហើយ​ធ្លាប់​លែង​លះ​ប្ដី​ម្ដង​រួច​ហើយ។ ប្ដី​មុន និង​ខ្ញុំ​លែង​គ្នា​ដោយ​សារ​តែ​គាត់​មាន​ស្រី​ខាង​ក្រៅ។ ស្រី​ម្នាក់​នោះ មាន​ចំណុច​លេចធ្លោជាង​ខ្ញុំ​ជា​ច្រើន ហើយ​សំខាន់​នោះ​គឺ​អាច​ផ្ដល់​កិត្តិយស​ឲ្យ​គាត់​បាន​ខ្ពស់មុខខ្ពស់មាត់​ប្រសិន​បើ​យក​នាង ទើប​គាត់​លែង​ខ្ញុំ។ នៅ​ពេល​នោះ​ ខ្ញុំ​មានអាយុ​២៧​ឆ្នាំ មិន​ទាន់​មាន​កូន ជា​អ្នក​ខេត្ត​មក​រស់​នៅទីក្រុង ជួល​ផ្ទះ​គេ​នៅ។ ២​ឆ្នាំ​ក្រោយ​ការ​បែកបាក់​នោះ ខ្ញុំ​រៀបការ​ជា​លើក​ទី​២។ សព្វថ្ងៃ គ្រួសារ​ខ្ញុំ​មាន​ផ្ទះ​ខ្លួន​ឯង​តូច​ល្មម​មួយ​នៅ​ទីក្រុង និង​មាន​កូន​២​នាក់។ និយាយ​រួម​ទៅ​គឺ​ជីវិត​មានក្ដី​សុខ។

រូបតំណាង

តាមការពិត ខ្ញុំ​គួរ​តែ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​សព្វថ្ងៃ ព្រោះ​ប្ដី​ថ្មី​មិន​ដែល​យក​រឿង​ខ្ញុំ​ធ្លាប់​មាន​ប្ដី​មក​ធ្វើ​ទុក្ខបុកម្នេញ​ខ្ញុំ​ឡើយ ទាំង​ដែល​ពេល​ការ​ខ្ញុំ​ គេ​ជា​កម្លោះ និង​ប្អូន​ខ្ញុំ​២​ឆ្នាំ​ក៏​ដោយ។ មួយ​ថ្ងៃ​ៗ ក្រៅ​ពី​ម៉ោង​ការងារគឺ​ជា​យក​ដាក់​នឹង​គ្រួសារ​ជា​ទី​បំផុត។ ដើម្បី​អាច​ផ្គត់ផ្គង់​ឲ្យ​គ្រួសារ​បាន​គ្រប់គ្រាន់​ គាត់​មិន​ដែល​ត្អូញត្អែរ​ពី​រឿង​ត្រូវ​ធ្វើ​ការ​ដល់​យប់​ជ្រៅ​នោះ​ឡើយ។ ដោយ​សារ​តែ​រៀន​មិន​បាន​ខ្ពស់ ដូច​នេះ​ការងារ​របស់​គាត់​ហត់​ជាង​គេ​ច្រើន តែ​មិន​ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ និង​កូន​ឃើញ​ឡើយ។

ការងារ​ខ្ញុំ​គឺ​គណនេយ្យ​ម្នាក់ ដោយ​សារ​តែ​ការងារ ខ្ញុំ​មាន​ឱកាស​ជួប​អ្នក​មាន​ច្រើន​គួរ​សម។ គួប​ផ្សំ​នឹង​រូបរាង​ខ្ញុំគ្រាន់​បើ​ដែរ មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​ចិត្ត​លើ​ខ្ញុំ។ ខ្ញុំ​មិន​លោភលន់​ឡើយ តែ​ក៏​មាន​មាន​គំនិត​ផ្លាស់​ប្ដូរ​ជីវិត​ដូច​គេឯង​ដែរ។ ប្ដី​ចាស់​យូរ​ៗ​ក៏​នៅតែ​ទាក់ទង​មក សួរ​សុខ​ទុក្ខ។ ការ​ពិត​ពេល​នោះ​ គេ​បែក​ខ្ញុំ​មិន​មែន​ដោយ​សារ​តែ​អស់​ស្រលាញ់ តែ​​មកពី​ចង់​ស្រវា​អ្នក​មាន​ជាង​ខ្ញុំ។ មក​ទល់​ពេល​នេះ គេ​នៅ​តែ​មាន​ចិត្ត​លើ​ខ្ញុំ។ ច្រើន​លើក​ ច្រើន​សា ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​ខ្លួន​ឯង ព្រោះ​នៅ​នឹក​ប្ដី​ចាស់។ មួយ​ព្រោះ​អនុស្សាវរីយ៍​ចាស់ ហើយ​ពីរ​គឺ​ទឹក​លុយ​របស់​គេ​តែ​ម្ដង។ ព្រោះ​ពេល​នេះ គេ​បាន​មាន​មុខមាត់​ហើយ ព្រោះ​ប្រពន្ធ​ថ្មី។ គេ​ធ្លាប់​បង្ហើប​ថា បើ​ខ្វះខាត​អាច​រក​គេ​បាន។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​អាត្មានិយម​ខ្លាំង ពេលហុត​ទឹក​សម្លឹង​កាក​ដូច​នេះ។ តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ឃាត់​អារម្មណ៍​នេះ​ពិត​មែន។ តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា ទើប​ភ្លេច​គេ​បាន ?  

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម