មាន​តែ​មនុស្ស​ប្រុស​ស្រលាញ់​អ្នក​អស់​ពី​ចិត្ត​ទេ ទើប​មាន​ទម្លាប់​ទាំង​អស់​នេះ​

  • 2018-12-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរសដែល​គិត​ថារូប​អ្នក​សំខាន់​ចំពោះ​គេ​ខ្លាំង មិន​អាច​ខ្វះ​បាន គេ​នឹង​មាន​សកម្មភាព​ជា​ប្រចាំ​ដូច​ទាំង​នេះ។

១. តែង​កាន់​ដៃអ្នក​ជា​និច្ច​ពេល​ចេញ​ក្រៅ

ខណៈ​មនុស្ស​ប្រុស​ខ្លះ នៅ​មាន​ភាព​អៀនប្រៀន​ក្នុង​ការ​បង្ហាញ​មនោសញ្ចេតនា​នៅ​ទី​សាធារណៈ​នោះ អ្នក​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​គេ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ទេ ឲ្យ​តែ​គេ​បាន​កាន់​ដៃ​អ្នកជាប់។

២. ដើរ​ខាង​ឆ្វេង​ពេល​ឆ្លង​ថ្នល់

ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​យើង ខ្លាច​ល​មាន​ឡាន ឬ​ម៉ូតូ​មក​ប៉ះ​ពេល​ឆ្លង​ថ្នល់ គេ​តែង​នៅ​ខាង​ស្ដាំ ឬ​ខាង​ណា​ដែល​មាន​យាន​ជំនិះ​ជិះ​មក​ជា​និច្ច​ពេល​ឆ្លង​ថ្នល់ ដើម្បី​ធានា​ថា បើ​មាន​ប៉ះ​អី ក៏​គេ​ជា​អ្នក​រង​មុន​ដែរ។

៣. មិន​ភ្លេច​ថ្ងៃ​សំខាន់

គេ​ថា​មនុស្ស​ប្រុស​មិន​សូវ​សំខាន់​ថ្ងៃ​ខួប​ដូច​ជា​១០០​ថ្ងៃ ១​ឆ្នាំ ឬ​ខួប​របស់​សង្សារ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​តួលេខ។ នេះ​គ្រាន់​តែ​ជា​លេស​របស់​អ្នក​ដែល​ស្រលាញ់​គេ​លេង​សើច​ប៉ុណ្ណោះ ព្រោះ​អ្នក​ដែល​យើង​ពិត គេ​មិន​ដែល​ភ្លេច​ភ្លាំង​នូវ​ថ្ងៃ​ទាំង​នេះ​ឡើយ ហើយ​ថែម​ទាំង​មាន​ត្រៀម​កាដូ​ឲ្យ​ទៀត​ផង​ ទោះ​តិច​ ឬ​ច្រើន​ក្ដី តែ​ទឹក​ចិត្ត​ទើប​សំខាន់។

៤. ឲ្យ​អ្នក​ឈ្នះ ទោះ​គេ​មិន​ខុស

មាន​រឿង​មួយ​ចំនួន ទោះ​បី​ជា​យើង​មិន​មែន​ជា​អ្នក​ត្រូវ​ទាំង​ស្រុង ហើយ​គេ​ក៏​មិន​មែន​ជា​អ្នក​ខុស តែ​ពេល​ជជែក​គ្នា គេ​នៅ​តែ​ឲ្យ​យើង​ឈ្នះ។ នេះ​មិន​មែន​មក​ពី​គេ​អន់​នោះ​ទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា យក​ឈ្នះ​មនុស្ស​ដែល​ស្រលាញ់​ក៏​គ្មាន​បាន​ការ​អ្វី មាន​តែ​ការ​ខឹង​គ្នា។ បើ​គេ​ឲ្យ​ឈ្នះ ទើប​មនោសញ្ចេតនា​នេះ​នៅ​គង់វង្ស ហេតុ​នេះ​ហើយ គេ​តែង​​ជា​អ្នក​លួង​ជា​និច្ច ទោះ​កំហុស​កើត​ឡើង​មិន​មែន​ដោយ​សារ​គេ​ក៏​ដោយ៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម