ការ​ផាត់​មុខ​ខុស​ក្បួន​ទាំង​នេះ​ហើយ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ភ្នែក​បាន

  • 2018-11-30 07:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់មុខ​គឺ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​បាន​រួម​ចំណែក​ផ្ដល់​នូវ​ភាព​ស្រស់​ស្អាត​បន្ថែម​ទៅ​កាន់​នារីៗ។ យ៉ាង​ណា​ក៏​ទោះ​បី​ជា​វា​បាន​ផ្ដល់​នូវ​ភាព​ស្រស់​ស្អាត​មែន​តែ​វា​នៅ​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បែក ហើយ​អាច​ឈាន​ដល់​ភ្នែក​ទៀត​ផល​បើ​សិន​ជា​អ្នក​អាច​ផាត់​មុខ​ខុស​ក្បួន​ដូច​ខាង​ក្រោម៖

១. ប្រដាប់​ប្រើប្រាស់​ក្នុង​ការ​ Make up គ្មាន​អនាម័យ

ការ​ប្រើ​នូវ​របស់របរ ដូច​ជា​ជក់ ឬ​ប៉ុង​ផាត់​មុខ ​ដែល​មាន​មេរោគ​ច្រើន ហើយមិន​បាន​លាង​សម្អាត​ត្រឹមត្រូវ អាច​បង្ក​ឲ្យ​មាន​បញ្ហា​លើ​ផ្ទៃ​មុខ​បាន​យ៉ាង​ងាយ។ លើស​ពី​នេះ​វា​អាច​បង្ក​ឲ្យ​ភ្នែក​មាន​បញ្ហា​ទៀត​ផង​បើ​សិន​ជា​អ្នក​ប្រើ​ជក់​ផាត់​ពណ៌​ភ្នែក ឬ​គូស​ភ្នែក​ជា​ដើម ដែល​ធ្វើ​ឲ្យ​បាក់តេរី​ងាយ​ជ្រាបចូល​ទៅ​កាន់​ភ្នែក។

២. ផាត់​ពណ៌​ភ្នែក​ខ្លាំង​ពេក

ការ​ផាត់​ពណ៌​ភ្នែក​ក្រាស់​ ឬ​ខ្លាំង​ពេល​អាច​ទុក​ដល់​ភ្នែក​បាន ព្រោះ​បើ​មិន​ប្រយ័ត្ន​កម្ទេចកំទី​នោះ​អាច​នឹង​ចូល​ភ្នែក​បាន។ បើ​អាច​អាច​គួរ​តែ​ផាត់​សើរៗ និង​តិចតួច​បាន​ហើយ​បើ​មិន​ចាំ​បាច់ ព្រោះ​បើ​ផាត់​ខ្លាំង​ពេក​នោះ អាច​ធ្វើ​ឲ្យ​ចុក​ភ្នែក ឬ​ធ្ងន់ភ្នែក ដែល​ពិបាក​ដល់​ការ​បើក និង​មើល​ទៀត​ផង។

៣. គូស Eyeliner ខុស

ការ​ប្រើ Eyeliner ដើម្បី​គូស​ភ្នែក​គឺ​សឹង​តែ​មិន​អាច​ចៀស​បាន​ទៅ​ហើយ​សម្រាប់​នារី តែ​ការ​គូស​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ឬ​កៀក​ទៅ​នឹង​ភ្នែក​ពេក​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បាន។ អ្នក​មិន​គួរ​គួស​ដិត​ជាប់​នឹង​ត្របក​ភ្នែក​ពេក​ឡើយ ព្រោះ​វា​អាច​ឲ្យ​ Eyeliner ជ្រាប​ចូល​ក្នុង​ភ្នែក​ដែល​អាច​បង្ក​ឲ្យ​ភ្នែក​រលាក ឬ​ឈឺ​ជាដើម។

៤. ការ​ប្រើម៉ាស្ការ៉ា

ម៉ាស្ការ៉ា​ដែល​ជួយ​ឲ្យ​រោម​ភ្នែក​កាន់​តែ​ក្រាស់ និង​វែង​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា​ដូច​គ្នា។ វា​អាច​ធ្វើ​ឲ្យ​ភ្នែក​រង្កៀស​ និង​ចេញ​ទឹក​ភ្នែក​បាន​នៅ​ពេលដែល​អ្នក​ប្រើ​វា​ទៅ​ដល់​គល់​នៃ​ត្របក​ភ្នែក ដូច្នេះ​គួរ​តែ​ចៀស​ការ​ប្រើស​ដល់​គល់​នៃ​រោម​ភ្នែក​អី។

យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ព្រោះ​ការ​ធ្វេសប្រហែស​មួយ​ពេល​អាច​ធ្វ់​ឲ្យ​អ្នក​មាន​ការ​សោកស្ដាយ​បាន៕

​​បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ ឬ​​​​ទាក់ទង​​​ជាមួយ​​នឹង​​កា​​រ​​​​​​ថែរក្សា​​សម្ផស្ស​ឲ្យ​​បាន​កាន់​​​ច្បាស់​​​ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ។

ចុចអាន៖តិចនិកជ្រើស​ម្សៅ​ផាត់ ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែកមុខ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម