អភ័យ​ទោស​​​ឲ្យគេចុះ តែ​មិន​ត្រូវ​​ល្ងង់​​ឲ្យ​គេ​ធ្វើ​បាប​​បាន​ម្ដង​ទៀត​ឡើយ!

  • 2018-11-30 05:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​អភ័យ​ទោស​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​វា​មិន​មែន​មាន​ន័យ​ថា យើង​យល់​ព្រម​ឲ្យ​គេ​ចូល​មក​​បំផ្លាញ​ជីវិត​យើង​ម្ដង​ទៀត​នោះ​ទេ។ កុំ​ភ្លេច​​រឿង​​មួយ​ចំនួន​ដែល​ធ្លាប់​កើត កុំ​ភ្លេច​អារម្មណ៍​ដែល​ធ្លាប់​មាន កុំ​ភ្លេច​ថា​អ្នក​ណា​ដែល​ធ្លាប់​​ចាក​ចេញ។ Forgive, but never Forger!

រូបតំណាង

យើង​មាន​ថ្ងៃ​នេះ យើង​បាន​មក​ឈរ​នៅ​ចំណុច​នេះ ដោយ​ការ​ដើរ​ឆ្លង​រឿង​ខ្លះ និង​មនុស្ស​ខ្លះ។ បើ​​ថ្ងៃ​ណា​មួយ យើង​ត្រូវ​ជួប​រឿង​​នោះ ឬ​មនុស្ស​បែប​នោះ​ម្ដង​ទៀត សូម​កុំ​ភ្លេច​ដាស់​តឿន​ខ្លួន​ឯង​ថា “មិន​អី​ទេ អ្វី​ដែល​កន្លង​ហួស​ខ្ញុំ​អភ័យ​ទោស​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​គេ​ចូល​មក​ធ្វើ​បាប​ខ្ញុំ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​គំនិត​ត្រលប់​ទៅ​រក​អតីត​កាល​វិញ​ដែរ"។ ដរាប​ណា​យើង​នៅ​ដក​ដង្ហើម ទោះ​យ៉ាង​​ណា​យើង​ក៏​ត្រូវ​ដើរ​ទៅ​មុខ ហើយ​អ្វី​ដែល​យើង​ត្រូវ​គិតគូរ​បំផុត​នោះ​គឺ​បច្ចុប្បន្ន។​

ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ ចំណែក​អ្វី​ដែល​នៅ​សេសសល់ ក៏​បណ្ដោយ​តាម​ព្រហ្មលិខិត​ចុះ។

នៅ​ថ្ងៃ​ដែល​គិត​ថា​យើង​មិន​សល់​អ្នក​ណា សូម​ចង​ចាំ​ថា​យើង​នៅ​សល់​ខ្លួន​ឯង។

នៅ​ថ្ងៃ​ដែល​យើង​​គិត​ថា​យើង​បាត់បង់​អ្វី​មួយ សូម​កុំ​ភ្លេច​ថា យើង​នឹង​​បាន​អ្វី​មួយ​មក​វិញ។

នៅ​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​ពោរពេញ​ដោយ​ពពក​ខ្មៅ សូម​កុំ​ភ្លេច​ថា ផ្ទៃ​មេឃ​នឹង​អាច​ត្រលប់​មក​ជា​ពណ៌​ខៀវ​វិញ។

នៅ​ថ្ងៃ​ដែល​​ត្រូវ​ស្រក់​ទឹក​ភ្នែក សូម​កុំ​ភ្លេច​ថា យើង​​នឹង​អាច​សើច​វិញ​បាន​ដូច​គ្នា គ្រាន់​តែ...

សូម​គូសវាស​ប្លង់​ជីវិត​របស់​អ្នក​ឲ្យ​បាន​ល្អ នោះ​នៅ​ពេល​ពេល​វេលា​មក​ដល់ នឹង​មាន​មនុស្ស​ចង់​ដើរ​​ចូល​​មក​ក្នុង​ជីវិត​អ្នក។

រៀប​ចំ​ផ្លូវ​ជីវិត​របស់​អ្នក​ឲ្យ​បាន​ល្អ នោះ​នៅ​ពេល​អ្វី​ៗ​ប្រសើរ​ឡើង នឹង​មាន​មនុស្ស​សក្ដិសម​​ចូល​មក​កាន់​ដៃ​អ្នក​ដើរ​លើ​ផ្លូវ​ជាមួយ​គ្នា។

ចេះ​ធ្វើ​រឿង​ល្អ​ៗ​ឲ្យ​ខ្លួន​ឯង​។ នេះ​ប្រហែល​មិន​មែន​ជា​រឿង​លំបាក​ដែល​យើង​ធ្វើ​មិន​បាន​នោះ​ទេ មែន​អត់?

ចុចអានបន្ត៖

ប្រភព៖ allwaypost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម