ប្រតិកម្ម​ថ្នាំ​លាប​សក់ សិស្ស​ស្រី​ម្នាក់​ហើម​មុខ​ចម្លែក

  • 2018-11-29 07:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សិស្ស​ស្រី​ជនជាតិ​បារាំង​ម្នាក់ បាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​លាប​សក់ បណ្ដាល​ឲ្យ​ទំហំ​មុខ​របស់​នាង​ហើម​ធំ​ជិត ២ដង។

នាង Estelle ក្រោយ​ពេល​ប្រតិកម្ម

នាង Estelle អាយុ១៩ឆ្នាំ បាន​ទិញ​ថ្នាំ​លាប​សក់​មួយ​ដប​ពី​ផ្សារ​ទំនើប ប៉ុន្តែ​បែរ​ជា​ប្រតិកម្ម​ជាមួយ​ធាតុ​ផ្សំ​គីមី​ម្យ៉ាង​នៅ​ក្នុង​ថ្នាំ​លាប​នោះ បណ្ដាល​ឲ្យ​ទៅ​ជា​បែប​នេះ​តែម្ដង។ ធាតុផ្សំ​គីមី​នោះ​មាន​ឈ្មោះ​ថា Paraphenylenediamin (PPD) ដែល​ជាទូទៅ​មាន​នៅ​ក្នុង​ថ្នាំ​លាប​សក់ ហើយ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​ប្រតិកម្ម​លើ​ថ្នាំ​លាប​សក់​ភាគ​ច្រើន​ដែរ។

នាង Estelle មុន​ពេល​ប្រតិកម្ម

នាង Estelle បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​បាន​ធ្វើ​ការ​សាកល្បង​ដែរ ដោយ​លាប​នៅ​លើ​ដៃ​រយៈពេល ៣០នាទី ប៉ុន្តែ​ការ​ណែនាំ​បាន​ប្រាប់​ថា​រយៈពេល ៤៨ម៉ោង។ ក្រោយ​ប្រតិកម្ម​ នាង​បាន​លេប​ថ្នាំ Antihistamine ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​លើស​ដើម។ ក្បាល​របស់​នាង​បាន​ហើម​ដល់​ទំហំ ៦៣សង់ទីម៉ែត្រ ហើយ​អណ្ដាត​របស់​នាង​ក៏​រីក​ធំ​ទៀត។

យ៉ាងណាមិញ នាង Estelle បាន​ព្រមាន​ប្រាប់​អ្នក​ដទៃ​ឲ្យ​ធ្វើ​ការ​សាកល្បង​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន​សិន ចំពោះ​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ PPD មុន​ពេល​ប្រើ​ប្រាស់៕

ប្រភព៖ newshub ប្រែសម្រួល៖ សេង ឡុង