ទម្លាប់​ស្លៀក​ខោ​ខោវប៊យ​​មិនត្រឹមត្រូវ ​អាច​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ​នឹក​ស្មាន​មិន​ដល់!

  • 2018-11-28 09:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោ​ខោវប៊យ​ជា​ប្រភេទ​សំលៀកបំពាក់​មួយ​ដែល​​មិន​​ចេះ​ហួស​សម័យ ដោយ​មាន​ភាព​​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​បំផុត។​ តែ​ទោះជាយ៉ាងណា ទម្លាប់​ក្នុង​ការ​ស្លៀក​ខោ​ខោវប៊យ​​នេះ​អាច​បង្ក​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​​សុខភាព ហើយ​បើ​ស្លៀក​ញឹកញាប់​​ទៀត​ ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់៖

១. ខោ​ខោវប៊យ​តឹង​ពេក

ស្លៀក​ខោ​ខោវប៊យ​តឹង​ពេក​អាច​ច្របាច់​ និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ រួម​ទាំង​​ប៉ះ​ពាល់​ដល់​ឆ្អឹង​ខ្នង​ដោយ​ផ្ទាល់​ទៀត​ផង។ លើស​ពី​នេះ​ទៀត​ ខោ​តឹង​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​រមាស់​ ឬស្ពឹក​នៅ​ពេល​ដែល​ស្លៀក​យូរ​ពេក។

រូបតំណាង

**២. ស្លៀក​ខោ​ខោវប៊យ​នៅ​ពេល​ចូល​គេង**

ស្លៀក​ខោ​ខោវប៊យ​​នៅ​ពេល​គេង​គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ព្រោះ​វា​អាច​បន្ថយ​គុណភាព​នៃ​ការ​គេង​ និង ​ធ្វើ​ឲ្យ​ឈឺ​សាច់ដុំ​។ ប្រសិន​បើ​មាន​ទម្លាប់​​នេះ​គួរ​តែ​បញ្ឈប់​ភ្លាម​ៗទៅ​ព្រោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​បាន។ គួរ​តែ​ជ្រើសរើស​សំលៀកបំពាក់​ដែល​រលុង​ៗ និងមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គេង។

៣. ស្លៀក​ខោ​ខោវប៊យ​​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ពេក

ការ​ស្លៀក​ខោ​ខោវប៊យ​ដែល​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក​គឺ​មិន​ល្អ​ឡើយ ព្រោះ​ក្រណាត់​ខោ​ខោវប៊យ​អាច​បង្កើន​សីតុណ្ហភាព​​ឲ្យ​ក្ដៅ​ខ្លាំង និងបង្កើន​លទ្ធភាព​ឲ្យ​បាក់តេរី​​ជ្រាប​ចូល​ស្បែក។ បើ​ជា​មនុស្ស​ដែល​ត្រូវ​ឈរ​ក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​នោះ គួរតែ​ជ្រើស​ខោ​ទន់​ និង​មាន​ផាសុខភាព ព្រោះ​វា​​​ជួយ​ទប់ស្កាត់​ស្ថាន​ភាព​នេះ​ហើយ​ឲ្យ​ផ្លាស់​ទី​បាន​យ៉ាង​ងាយស្រួល។

រូបតំណាង

ចំណាំ​ពេល​ស្លៀក​​ខោ​ខោវប៊យ​អ្នក​គួរ​តែ៖

ជ្រើស​ខោ​មាន​ទំហំ​សមរម្យ​​ជាមួយ​ខ្លួន​ជៀសវាង​ការ​ស្លៀក​តឹង​ពេក។

ជ្រើស​រើស​ប្រភេទ​ខោ​ណា​ដែល​អាច​បត់​បែន​បាន​ស្រួល។ បោក​គក់​ជានិច្ច​​បន្ទាប់​ពី​ទិញ​ហើយ ដោយ​មិន​គួរ​យក​មក​ស្លៀកទាំង​មិន​បាន​សម្អាត​ឡើយ ព្រោះ​វា​មាន​បាក់តេរី​ច្រើន​ណាស់៕

ចុចអាន៖ស្មាន​តែ​រឿង​ធម្មតា ដឹង​អី​សុទ្ធ​តែជំងឺ​កាចៗ​ នៅ​ពី​ក្រោយ​ការ​គេង​ស្រមុក

ប្រភព៖ thoibao ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម