ពេលស្លៀកខោសាច់​យឺតម្ដង​ៗអាក្រក់​មើលណាស់​មែនទេ? នេះជា​តិចនិក​ជួយបិទបាំង

  • 2018-11-26 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជាច្រើន​តែ​មាន​ការ​ធ្វេសប្រហែស​ពេល​ស្លៀក​ខោ​កីឡា​រឹប​ៗ។ ចំណុច​សំខាន់​ដែល​អ្នក​ស្លៀក​ខោ​ប្រភេទ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​គូទ និង​ភ្លៅ។ ដោយ​អ្នក​ខ្លះ​ស្លៀក​ចេញ​ទៅ​មិន​សម​សួន ហើយ​បញ្ហា​ទាំង​នោះ​អាច​មកពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ការ​មិន​ដឹង​ពី​របៀប​របប​ស្លៀកពាក់​ជាដើម។ ប្រសិនបើ​អ្នក​មាន​បញ្ហា​ពេល​ស្លៀក​ខោ​រឹប​នោះ អាក្រក់​មើល សាក​វិធី ៥ យ៉ាង​នេះ​វិញ។

១.ជ្រើស​រើស​ពណ៌​ស្រគាំ​ៗ

ចង់​ស្លៀក​ខោ​បែប​នេះ​បាន​ស្អាត គួរតែ​ចេះ​ជ្រើសរើស​ពណ៌​ជា​មុន​សិន។ ពណ៌​ខ្មៅ ឬ​ពណ៌​ស្រគាំ​ៗ​ជា​ជម្រើស​ល្អ​បំផុត ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពណ៌​ដិត​ៗ​ដូចជា​លឿង ខៀវ បៃតង...។

២.ជ្រើស​យក​អាវ​វែង

ប្រសិនបើ​អ្នក​ស្លៀក​ខោ​ប្រភេទ​នេះ អ្នក​មិន​អាច​ពាក់​អាវ​ខើច​ខ្លី​បាន​ទេ។ អ្នក​ត្រូវ​រក​អាវ​ក្នុង​វែង​ផុត​គន្លាក់​គូទ ទើប​អាច​បិទបាំង​ចំណុច​នោះ​ពាន។

៣.បន្ថែម​សំពត់​ខ្លី

បើ​អ្នក​ចង់​លេង​ម៉ូដ​បន្ថែម អ្នក​អាច​ស្លៀក​សំពត់​ឆាង​ខ្លី ហើយ​ស្លៀក​ខោ​នោះ​ពី​ក្នុង តែ​កុំ​ស្លៀក​សំពត់​រឹប​ឲ្យ​សោះ ព្រោះ​មើល​ទៅ​ឆ្គង​ខ្លាំង​ណាស់។

៤.កុំ​ពាក់​អាវ​តែ​១​ជាន់

ដើម្បី​ឲ្យ​មើល​ទៅ​ស្អាត អ្នក​គួរតែ​ពាក់​ជា​អាវ​យឺត​រៀង​វែង​បន្តិច ហើយ​មាន​បន្ថែម​អាវ​ពី​ក្រៅ។

៥.កុំ​ស្លៀកពាក់​ប្រភេទ​ភ្លឺផ្លេក

អ្នក​អាច​ស្លៀក​ខោ​រឹប​ដែល​មាន​សាច់​ក្រណាត់​រលោង តែ​កុំ​ជ្រើស​ខោ និង​អាវ​មាន​ស្ទីល​ភ្លឺផ្លេក៕

ចុចអាន៖ស្រី​ៗ​ដឹង​ ៦ របៀប​ស្លៀកពាក់​នេះ ទោះ​ខោអាវ​ចាស់​ៗ​ក៏​មើល​ទៅ​សិចស៊ី​ដែរ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម