ត្រូវម៉ាច់ហ្មងស្រីៗចូលចិត្តតែងខ្លូន! ចូលប្រកួត Make Up នេះមក៎ ធានាសប្បាយ ហើយបានរង្វាន់គាប់ចិត្ត

  • 2018-11-23 06:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ពិសេស និង​សប្បាយ​សម្រាប់​នារី​សម័យ​ថ្មី​ដែល​ចូលចិត្ត​ការ​តុប​តែង​ខ្លួន​បាន​មក​ដល់​ហើយ ដោយ​​ចុង​ខែ​ ធ្នូ នេះ នឹង​ការ​ប្រកួត​តុបតែង​មុខ​ដ៏​គួរ​ឲ្យ​រំជើប​រំជួល​មួយ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពិព័រណ៍​ស្រ្តី​ដ៏​ធំ និង​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​គឺ "Ladies' Fair”។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា "នារី រ៉េវឡន ស្អាត និង ប៉ិនប្រសប់" ដែល​មាន​គោល​ដៅ​ក្នុង​ការ​ស្វែង​រក​នារី​ដែល​មាន​សមត្ថភាព ពូកែ​ខាង​តុបតែង​មុខ មាន​ភាព​​ឆ្លាត​វៃ​​ និង​ច្នៃ​ប្រឌិត​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​សម្អាង។ មិន​ត្រឹម​តែ​សប្បាយ​ទេ ការ​ចូល​រួម​កម្មវិធី​នេះ នឹង​នាំ​ឲ្យ​កាន់​តែ​​គំនិត​ច្នៃ​ប្រឌិត និង​​ចេះ​ពី​គន្លឹះ​ថ្មីៗ ក្នុង​ការ​តុបតែង​ខ្លួន​ដោយ​ភាព​ជឿជាក់​ផង​ដែរ។

នារី​ទាំង​អស់​អាច​ចូល​រួម​កម្មវិធី​នេះ​បាន​ដោយ​ចុះ​ឈ្មោះ​របស់​អ្នក​តាម Comment រូបថត​របស់​អ្នក លេខ​ទូរសព្ទ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក ក្រោម​រូប​ភាព​នេះ បន្ទាប់​មក​ចុច Share ពី​កម្មវិធី។

ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ១ ធ្នូ ២០១៨ ដោយ​កម្មវិធី​នឹង​ចម្រាញ់​យក​នារី​ដែល​មាន​ភាព​ក្លាហាន និង​​ប៉ិន​ប្រសប់​ចំនួន ៧ នាក់​ទៅ​ប្រកួត​ផ្សាយ​ផ្ទាល់​ក្នុង​ពិធី​ពិព័រណ៍​តែ​ម្ដង ពោល​គឺ​នៅ​ថ្ងៃ​ទី ២២-២៣ ធ្នូ។ អ្វី​ដែល​ពិសេស​នោះ អ្នក​​ឈ្នះ ៣ រូប​​ចុង​ក្រោយ នឹង​ទទួល​បាន​រង្វាន់​ជា​ទី​គាប់​ចិត្ត​ពី​ក្រុមហ៊ុន Revlon៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម