៥ យ៉ាង​ធ្វើឲ្យ​ស្រី​ៗ​បរាជ័យ​រឿង​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត

  • 2018-11-18 09:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​តែងតែ​បរាជ័យ​ក្នុង​រឿង​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត​នោះ មិន​មែន​ជា​រឿង​ចៃដន្យ ឬ​ព្រហ្មលិខិត​អ្វី​ឡើយ។ តែ​មក​ពី​ទង្វើ​ខ្លួន​ឯង​ទាំង ៥ យ៉ាង​ដូច​ខាងក្រោម​នេះ​ទៅ​វិញ​ទេ៖

១.ចូលចិត្ត​ចង់​ដឹង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​គេ​ខ្លាំង​ពេក

មិន​ថា​មាន​សង្សារ​ប៉ុន្មាន​ដង​ទេ ស្រី​ៗ​នៅតែ​ត្រូវ​បាន​គេ​បោះបង់​ដដែល ព្រោះ​មាន​ចរិត​ចេះដឹង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​គេ​ខ្លាំង​ពេក។ ត្រឹម​ឋានៈ​ជា​សង្សារ​​ បើយើង​ទៅ​សួរ​នាំ​ដេញដោល​បញ្ហា​គ្រួសារ ឬ​មិត្តភ័ក្ដិ​គេ​របៀប​មនុស្ស​សាំញ៉ាំ ទោះ​បុរស​នោះ​ស្រលាញ់​ប៉ុណ្ណា​មុន និង​ក្រោយ​គង់តែ​បែកគ្នា​ទេ ព្រោះ​គេ​មិន​អាច​ទ្រាំ​នឹង​ទង្វើ​នេះ​បាន។

២.តាម​ស្អិត​ដូច​តុកកែ

មនុស្ស​ប្រុស​សុខចិត្ត​ដេញ​តាម​ចាប់​មនុស្ស​ស្រី តែ​បើ​​មនុស្ស​ស្រី​ដេញ​តាម​វិញ គេ​អាច​នឹង​ឈប់​ទាក់ទង​គ្នាបាន។ ព្រោះ​ពួក​បុរស​ៗ​តែង​គិត​ថា​ស្នេហា​ដែល​កាន់តែ​ពិបាក​គេ​កាន់តែ​ចង់​បាន តែ​បើ​បាន​មក​ដោយ​ស្រួល​ៗ​ពេក គេ​នឹង​ឈប់​ចង់​បាន​ហើយ។

រូបតំណាង

**៣.រំអុក​ទៅ​លេង​ខាង​គេ**

បើ​យើង​ជា​អ្នក​រំអុក​សុំ​ទៅ​ជួប​បងប្អូន,ឪពុក​ម្ដាយ​គេ​មុន នោះ​ស្រី​ៗ​ងាយ​នឹង​ត្រូវ​គេ​បោះបង់​ចោល។ ព្រោះ​បុរស​ពេល​សេពគប់​ជា​សង្សារ គេ​មិន​ទាន់​ចង់​ឲ្យ​ខាង​ស្រី​ទៅ​ជួប​ម្ដាយ​ឪពុក​ឡើយ ដោយ​ចង់​សិក្សា​ស្វែងយល់​ពី​គ្នា​ឲ្យ​ស៊ី​ជម្រៅ​សិន។ តែ​យើង​បែរ​ជា​តាម​ទៅ​សុំ​ស្គាល់​ទាំង​គេ​មិន​ចង់ នោះ​ហើយ​ជា​មូលហេតុ​បែកគ្នា។

៤.មិន​នៅ​ជិត​គ្នា

ទោះ​ជា​មិនមែន​ប្ដី​ប្រពន្ធ តែ​ប្រសិនបើ​ទាំងពីរ​អ្នក​រស់នៅ​ឆ្ងាយ​ពី​គ្នា នោះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​បែកគ្នា​ដែរ។ ព្រោះ​មនុស្ស​ប្រុស​ត្រូវ​ការ​អ្នក​យល់​ចិត្ត និង​ចាំ​លួងលោម​ពេល​គេ​មិន​សប្បាយ​ចិត្ត តែ​បើ​យើង និង​គេ​រស់នៅ​ឆ្ងាយ​ពី​គ្នា​ពេល​មាន​បញ្ហា​គ្មាន​អ្នក​នៅ​ក្បែរ ហើយ​មាន​ស្រី​ដទៃ​នៅ​ជិត​ជាង​យើង នោះ​មិត្ត​ប្រុស​នឹង​ស្រលាញ់​អ្នក​ផ្សេង។

៥.គ្មាន​ភាព​ជា​ស្ត្រី

ស្ត្រី​ដែល​មាន​ភាព​ទន់ភ្លន់,សុភាពរាបសារ និង​ចេះ​គោរព​ចាស់ទុំ មិន​ថា​នៅ​សម័យ​ណា​ទេ បុរស​នៅតែ​ស្រលាញ់​ពេញចិត្ត​ដដែល។ តែ​បើ​យើង​មិន​មាន​ចរិត​អស់​ទាំង​នឹង​ទេ មនុស្ស​ប្រុស​ប្រហែល​ជា​មិន​អាច​នៅ​ស្រលាញ់​បាន​យូរ​អង្វែង​ទេ ព្រោះ​គេ​ចង់​បាន​អ្នក​ដែល​មាន​ភាព​ជា​ស្ត្រី​ពេញ​លក្ខណៈ​ជាង។ ជាពិសេស​អ្នក​ដែល​មាន​មិត្តភ័ក្ដិ​ជា​មនុស្ស​ប្រុស​ច្រើន ហើយ​ដើរហើរ​មិន​ចេះ​នៅ​មួយ​កន្លែង៕

រូបតំណាង

ចុចអាន៖កូនក្រមុំ​​គួរ​បញ្ជាក់​រឿង ៦ យ៉ាង​នេះពី​គូ​ដណ្ដឹង​ជាមុន​​ ជៀសវាងរៀប​ការរួច​ស្ដាយក្រោយ

ប្រភព៖ familyshare ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម