តាម​ពិត លី ម៉ារីណា ប្រើ​វិធី​ដ៏​ងាយ​នេះ​សោះ ​បាន​សាច់​ស្អាត សាច់​ចាំ​ដល់​រាល់​ថ្ងៃ

  • 2018-11-18 08:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​ការិនី​រូប​​ស្រស់​សម្រស់​ក្មេង​ជាង​វ័យ អ្នក​នាង​ លី ម៉ារីណា បាន​បង្ហើប​ប្រាប់​ពី​វិធី​ថែរក្សា​សម្រស់​ឱ្យ​សាច់​​នៅ​​ចាំ និង​ក្មេង​ជាង​វ័យ​​តាម​បែប​ចាស់​បុរាណ។ ​នាង​អនុវត្តិ​វិធី​នេះ​តាំង​ពី​ខ្លួន​ពេញ​វ័យ​មក​ម៉េ្លះ ​​តែ​លទ្ធផល​​​សល់​មក​ដល់​សព្វ​ថ្ងៃ​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន​។

ចង់​ដឹង​ទេ​ថា​វិធី​នោះ​មាន​​គេ​ធ្វើ​យ៉ាង​ម៉េច​ទៅ? អាន​ទាំង​អស់​គ្នា​ដើម្បី​ថែ​រក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ។

​តារា​សម្ដែង​​វ័យ​៣៧​ ដែល​មើល​ទៅ​សឹង​ចាប់​​ច្រឡំ​តារា​​វ័យ​ក្មេង​ជំនាន់​ក្រោយ​ អ្នក​នាង​ លី​ ម៉ារីណា បាន​ប្រាប់​ Sabay ពី​វិធី​ថែ​សម្រស់​​យ៉ាង​ដូច្នេះ​ថា តាំង​តែ​ពី​នាង​ពេញ​វ័យ​មក​ម្ដាយ​របស់​នាង​​បាន​​ឱ្យ​នាង​បុក​​រមៀត​លាប​ខ្លួន​សឹង​រាល់​ថ្ងៃ។ ​អ្វី​ដែល​ពិសេស​ធ្វើ​ឱ្យ​សាច់​នាង​នៅ​ចាំ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​នោះ​ គឺ​រាល់​ពេល​ដែល​នាង​​មាន​រដូវ នាង​ត្រូវ​តម​អាហារ គឺ​មិន​ញ៉ាំ​អាហារ​ណា​ដែល​មាន​ក្លិន​ស្អុយ​ និង​អាហារ​ផ្អាប់​ឡើយ។ មិន​ទាន់​អស់​ទេ​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​​នោះ​ ពេល​ដែល​នាង​មាន​រដូវ គឺ​នាង​តែង​លាប​រមៀត​​​​​​រាល់ថ្ងៃ លាបពេញ​ខ្លួន​ទាំង​អស់​ហើយ​ពាក់​អាវ​ដៃ​វែង​ដោយ​មិន​​​ឱ្យ​ត្រូវ​ទឹក​សូម្បី​បន្តិច។ ម៉្យាង​ទៀត​រាល់​ពេល​ក្រោក​ពី​ដំណេក​នាង​តែង​យក​ម្សៅ​​រមៀត​មក​ញ៉ាំ​ជាមួយ​ទឹក​ឃ្មុំ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម​​​ពោះ​ទទេ​​។

“វិធី​ថែរក្សា​សម្រស់​ហ្នឹង​ម៉ាក់​ប្រាប់​តាំង​ពី​បង​​ទើប​ពេញ​វ័យ​ម៉េ្លះ គាត់​ឱ្យ​បុក​រមៀត​លាប​រាល់​ថ្ងៃ​ ជា​ពិសេស​ថ្ងៃ​មាន​ខែ​ថ្ងៃ(មាន​រដូវ)​ ​ត្រូវ​តម​ខ្លាំង រមៀត​ត្រូវ​​លៀប​ពេញ​ខ្លួន​ពាក់​អាវ​ឱ្យ​ជិត​អត់​អាច​ត្រូវ​ទឹក​បាន​ទេ​ បាន​ន័យ​ថា​បើ​មាន​រដូវ​៣​ថ្ងៃ​​ ៣​ថ្ងៃ​ហ្នឹង​លាប​រមៀត​រាល់​ថ្ងៃ​ ​អត់​អាច​​ងូត​ទឹក​បាន​ទេ​​។ ហើយ​ពេល​ព្រឹក​ព្រលឹម​​បង​តែ​ង​ចឹប​ម្សៅ​រមៀត​ដាក់​ចូល​មាត់​ហើយ​ផឹក​ទឹក​ឃ្មុំ​ទៅ ធ្វើ​បែប​ហ្នឹង​​សាច់​យើង​ចាំ​ហើយ​ស​ស្អាត​។​ ពី​ការ​ញ៉ាំ​វិញ​​ញ៉ាំ​បាយ​ជាមួយ​ល្ង និង​បន្លែ​ ម្ហូប​ផ្អាប់​និង​​ម្ហូប​មាន​ក្លិន​ស្អុយ​ អត់​អាច​ញ៉ាំ​បាន​ដែរ​”​​ ៕ ​​​​​​​​

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទពេញនិយម