សម្គាល់​​សន្ដាន​មនុស្ស ៨​ប្រភេទ​ ដើម្បី​ជីវិត​មិន​លំបាក​ថ្ងៃ​ក្រោយ

  • 2018-11-17 08:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស ៨​ប្រភេទ​នេះ បើ​មិន​រាប់​អាន​ ជីវិត​នឹង​មិន​សូវ​មាន​បញ្ហា៖

១. មនុស្ស​មាន​ចិត្ត​ចង​អាឃាត

២. មនុស្ស​និយាយ​នាំ​ភ្លើង

៣. មនុស្ស​រមិល​គុណ

៤. មនុស្ស​ចូល​ចិត្ត​បំបែកបំបាក់​អ្នក​ដទៃ

៥. មនុស្ស​អកតញ្ញូ

៦. មនុស្ស​​មុខ​ផ្សេង​ក្រោយ​ខ្នង​ផ្សេង

៧. មនុស្ស​​ងប់ងុល​នឹង​តណ្ហា

៨. មនុស្ស​បន្លំ​ខ្លួន​ធ្វើ​​មនុស្ស​ល្អ  

មនុស្ស ៨​ប្រភេទ​ដែល​យើង​មិន​ត្រូវ​ភ្លេច​គុណ៖

១. ឪពុក​ម្ដាយ​ដែល​បាន​ចិញ្ចឹម​បីបាច់

២. គ្រូបាអាចារ្យ​ដែល​បាន​បង្រៀន​ប្រៀន​ប្រដៅ

៣. អ្នក​​ចង្អុល​បង្ហាញ​​ផ្លូវ​ផ្សេង​ៗ

៤. អ្នក​ជួយ​យើង​ពេល​មាន​ទុក្ខ

៥. ប្ដី​ប្រពន្ធ​ដែល​រួម​សុខ​រួម​ទុក្ខ

៦. បង​ប្អូន​ដែល​ជួយ​ជ្រោមជ្រែង​

៧. មិត្ត​ដែល​យល់​ចិត្ត

៨. កុំ​ភ្លេច​គុណ​បុណ្យ​ធម្មជាតិ មេឃ​ដី

ត្រូវ​ទន្ទេញ កុំ​ធ្វើ ៨​យ៉ាង​នេះ៖

១. កុំ​ចូល​ទៅ​ជិត​មនុស្ស​អាក្រក់​ជួជាតិ

២. កុំ​ភ្លេច​មនុស្ស​ដែល​ស្រលាញ់​អ្នក

៣.​ កុំ​ខឹង​មនុស្ស​មាន​បំណង​ល្អ​ដែល​និយាយ​មិន​សូវ​ពីរោះ

៤. កុំ​ជឿ​មនុស្សនិយាយ​ផ្អែម​តែសម្បូរ​​ល្បិច

៥. កុំ​រាប់​រក​មនុស្ស​ពូកែ​កេង​ប្រវ័ញ្ច គ្មាន​ចិត្ត

៦. កុំ​ចេះ​តែ​សង្ស័យ​មនុស្ស​ស្មោះ​ត្រង់

៧. កុំ​ច្រណែន​អ្នក​មាន​​ដោយ​សារ​សំណាង

៨. កុំ​ចំអក មនុស្ស​ជួប​គ្រោះ​ភ័យ  

មនុស្ស ៨​ប្រភេទ​នេះ​មិន​គួរ​ជួយ៖

១. មនុស្ស​ដែល​បំផ្លាញ​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង

២. មនុស្ស​ប្រព្រឹត្ត​ល្មើស​សីលធម៌

៣. មនុស្ស​និយាយ​មិន​ស្មោះត្រង់

៤. មនុស្ស​លោភលន់​ហួស

៥. មនុស្ស​មើល​ឃើញ​តែ​លុយ​ធំ​បំផុត

៦. មនុស្ស​មិន​ស្គាល់​គុណ

៧. មនុស្ស​ចិត្ត​ចង្អៀត

៨. មនុស្ស​សាវា​ ផ្លាស់​ប្ដូរ​ចិត្ត​គ្រប់​ពេល

ចុង​ក្រោយ​ អ្វី​ដែល​ត្រូវ​ចាំ​គឺ ចូរ​ជ្រើសរើស​សេពគប់​មនុស្ស​ល្អ មាន​​ភាព​ស្មោះ​ត្រង់​​ចំពោះ​ស្នេហា និង​ទំនាក់ទំនង។ បើ​រាប់​មនុស្ស​ត្រូវ ជីវិត​យើង​នឹង​រុង​រឿង បើ​រាប់​មនុស្ស​ខុស ជីវិត​យើង​នឹង​ត្រូវ​រង​ទុក្ខ​មួយ​ជីវិត ៕  

ប្រភព៖ 108resources ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម