បណ្ដុំ​ម៉ូដ​សក់​ cute cute ​ស្រី​ៗអាច​ធ្វើ​បាន​គ្រប់​រដូវ​កាល ធានា​ថា​​ឃើញ​ហើយ​ស្រលាញ់​ងប់ហ្មង!

  • 2018-11-17 07:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មិន​សូវ​​ចេះ​រក​នឹក​​ម៉ូដ​ថ្មី​ទេ កញ្ញា សូម​បង្ហាញ​ពី​ម៉ូដ​សក់​ទាំង ៣០ ដែល​អាច​ធ្វើ​បាន​ទាំង​រដូវ​ភ្លៀង, រដូវ​ក្ដៅ និង​រដូវ​ត្រជាក់។ បើ​ចឹង​កាន់តែ​ច្បាស់ សូម​មិត្ត​ៗ​នារី​ទស្សនា​រូបភាព​ទាំងអស់​នៅ​ខាងក្រោម​នេះ៖

១.ម៉ូដ​ចង់​សក់​ទាំងអស់​យើង​អាច​ច្នៃ​ចេញ​​ជា​ច្រើន​ម៉ូដ​ផ្សេង​ទៀត

លើក​ចង់​ឡើង​លើ​ទាំងអស់​ និង​ទាយ​កូន​សក់​ខាង​មុខ​បន្ដិច
លើក​ចង់​ឡើង​លើ​ទាំងអស់​​ឲ្យ​តឹង
មូល​រួញ​ចុង​ៗ ហើយ​លើក​ចង់​ឡើង​លើ​រាង​ធូរ​បន្តិច
ចង់​សក់​ទាំងអស់ទាប​ៗ
ចង់​សក់​ទាប​ៗ និង​ទម្លាក់​ឌឺមីពីរសរសៃ

២.ម៉ូដ​សក់​​ចង់​ពាក់កណ្ដាល ក៏​អាច​បំបែក​ចេញ​ជា​ម៉ូដ​តូច​ៗ​បាន​ច្រើន​ទៀត​ដែរ

ក្រង​ពី​មុខ​ទាំង​សងខាង ហើយ​មក​ចង់​នៅ​ក្រោយ
មូល​ពី​សៀតផ្កា​ទាំងសងខាង​ហើយ​មក​ចង់​ផ្អោប​នៅ​ក្រោយ​
ចាប់​សក់​មួង​ពាក់កណ្ដាល​ឡើង​លើ

៣.សក់​ក្រង​ទាំងអស់​ថែម​ទាំង​មាន​ក្បាច់​ច្រើន​ទៀតផង

លើក​សក់​ចង់​ទាំងអស់ ហើយ​ក្រង
ក្រង​បី​ រួច​ទម្លាក់​មក​ចំហៀង
ក្រង​បី​ធម្មតា តែ​ចាប់​ហែក​សក់​ឲ្យ​រញ៉េរញ៉ៃ​បន្តិច
មូលរួញ​រួច​ចាប់​ក្រង​បី
ក្រង​ឆ្អឹងត្រី

៤.មួង​ឡើង​លើ​ទាំងអស់​មិន​សូវ​ជា​ច្នៃ​បាន​ច្រើន​ប៉ុន្មាន​ទេ គ្រាន់តែ​ទំហំតូច ឬ​ធំ និង​អាច​ទម្លាក់​កូន​សក់​តូច​ៗ​ខាង​មុខ​ប៉ុណ្ណោះ

ចុចអាន៖ម៉ូដ​សក់​ទាំង​​​ ១៥​ នេះ​ត្រូវ​ម៉ាច់តែ​ម្ដង​ជាមួយ​ទម្រង់​មុខ​ស្រី​ៗ​​អាស៊ី​យើង​

ប្រភព៖ afamily ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម