សញ្ញា៩យ៉ាង​បញ្ជាក់ថា អ្នក​មានសំណាង​បានស្វាមី​ល្អបំផុត

  • 2018-11-17 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី គឺ​ជា​ជំហរ​ដ៏​រឹងមាំ​សម្រាប់​គ្រួសារ​មួយ ​បើ​អ្នក​ទទួល​បាន​ស្វាមី​ល្អ គួប​ផ្សំ​នឹង​ខ្លួន​យើង​ល្អ​ដែរ​ នោះ​គ្រួសារ​របស់​អ្នក ​ប្រាកដ​ជា​មាន​សុភមង្គល និង​​​រក​ស៊ី​ឆាប់​មាន​បាន។

​ប្រសិន​បើ​ស្វាមី​របស់​អ្នក​មាន​ចំណុច​ទាំង ៩​ខាង​ក្រោម​នេះ អ្នក​ត្រូវ​បាន​​ចាត់​ទុក​ថា​ មាន​សំណាង​ណាស់​ទៅ​ហើយ។ តោះ​មក​ស្គាល់​ចំណុច​សំខាន់​ៗ ដូច​ខាង​ក្រោម៖

១. គាត់​ចិញ្ចឹម​ចិត្ត​ប្រឹង​ប្រែង​ធ្វើ​ការ ដើម្បី​យក​ឈ្នះ​ចិត្ត​ភរិយា

​ការ​យក​ឈ្នះ​ចិត្ត​នេះ ​មិន​មែន​សំដៅ​លើ​ការ​​ប្រើ​កម្លាំងបាយ ​ការ​តឹង​សរសៃ​ក​ដាក់​គ្នា​ទេ​ តែ​ជា​សកម្មភាព​ផ្អែម​ល្ហែម និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ភ្ញាក់​ផ្អើល​​ទាំង​រំជួល​ចិត្ត។

២. គាត់​តែងតែ​ពិភាក្សា​សុំ​យោបល់​ជាមួយ​ភរិយា​ មុន​ធ្វើ​អ្វី​មួយ

ស្វាមី​ល្អ ពិត​ណាស់​​ពេល​ចង់​​ធ្វើ​កិច្ច​ការ​សំខាន់​ណាមួយ តែង​​តែ​ពិគ្រោះ​យោបល់​ជា​មួយ​​ភរិយា​ជាមុន​សិន គឺ​កម្រ​អារ​កាត់​តែ​ម្នាក់​ឯង​ណាស់។ គាត់​ចាត់​ទុក​ភរិយា​​ជា​មនុស្ស​សំខាន់ ​និង​ទុក​ចិត្ត​បំផុត។

៣. អួត​សរសើរ​ប្រពន្ធ​​របស់​ខ្លួន​​ប្រាប់​មិត្តភ័ក្ដិ

ប្រសិន​បើ​បុរស​ម្នាក់ ​រក​បាន​ប្រពន្ធ​ល្អ​ក៏​ជា​សំណាង​បំផុត​​មួយ​ក្នុង​ជីវិត​របស់​គាត់​​ដែរ ពេល​នោះ​គាត់​នឹង​លើក​​​សរសើរ​ចំណុច​​ល្អ​ៗ​របស់​ប្រពន្ធ​ប្រាប់​មិត្តភ័ក្ដិ​ដូច​ជា ការ​ស្រលាញ់​ប្ដី សាច់​ញាតិ​បងប្អូន ការ​បារម្ភ​យក​ចិត្ត​ទុកដាក់ ឬ​ការ​ធ្វើ​ម្ហូប​ឆ្ងាញ់​ជា​ដើម។

៤. មិន​ប្រកាន់​ការងារ​ផ្ទះ

ក្នុង​សង្គម​​គ្រួសារ​បច្ចុប្បន្ន ​​បុរស​កាន់​តែ​​ច្រើន​ឡើង​ៗ​មាន​ភាព​សកម្ម​ក្នុង​កិច្ចការ​ផ្ទះ ពោល​គឺ​ជួយ​សម្រាល​​បន្ទុក​ការ​ងារ​រាប់​រយ​ជំពូក​របស់​ប្រពន្ធ​ដូច​ជា​​ ជួយ​មើល​កូន​តូច កិច្ច​ការ​ក្នុង​ផ្ទះបាយ ​សម្អាត​បោក​គក់​ជា​ដើម។ បុរស​ដែល​ជួយ​​ធ្វើ​កិច្ច​ការ​​ទាំង​នេះ ព្រោះ​គាត់​គោរព​​ស្រលាញ់​ និង​ឲ្យ​តម្លៃ​ប្រពន្ធ​ខ្លាំង​ជាង ​បុរស​មិន​សូវ​ជួយ​​កិច្ច​ការ​ភរិយា។

៥. តែងតែ​កាន់​ដៃ និង​ញញឹម​ដាក់​ប្រពន្ធ

ទោះ​មក​ពី​ធ្វើ​ការ​ហត់​អស់​កម្លាំង​ ឬ​អារម្មណ៍​មិន​ល្អ​យ៉ាងណា ​ក៏​ប្ដី​រូប​នេះ​តែង​តែ​ប្រឹង​ញញឹម​ដាក់​ប្រពន្ធ​ដែរ ព្រោះ​មិន​ចង់​ឲ្យ​ប្រពន្ធ​បារម្ភ​ ឬ​ស្ដ្រេស​ពី​ខ្លួន​ច្រើន។

៦. ចូល​ចិត្ត​ញ៉ាំ​ម្ហូប​ប្រពន្ធ​ធ្វើ​ផ្ទាល់​ដៃ ទោះ​មិន​ឆ្ងាញ់

​ពេល​ចេញ​ពី​ធ្វើ​ការ​ភ្លាម គាត់​តែង​តែ​នឹក​​ដល់​ផ្ទះ​មុន​គេ ព្រោះ​គិត​ថា​ ភរិយា​កំពុង​​ធ្វើ​ម្ហូប​រង់​ចាំ​ខ្លួន​ហូប​ជុំ​គ្នា​ដែល​ជា​ពេល​បាន​សន្ទនា​គ្នា​។

៧. មិន​ចូលចិត្ត​និយាយ ឬ​មើល​អាសអាភាស

​ជា​ទូទៅ មនុស្ស​ប្រុស​មិន​ទាន់​មាន​ប្រពន្ធ​​ចូល​ចិត្ត​និយាយ​លេង​សើច​ និង​​មើល​​វីដេអូ​ពាក់​ព័ន្ធ​នឹង​រឿង​អាសអាភាស​ ច្រើន​ជាង​​បុរស​មាន​ភរិយា។ ​ការ​មិន​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​​គិត​ថា​ខ្លួន​គោរព​ប្រពន្ធ។

៨. មិន​ចូល​ចិត្ត​យក​ប្រពន្ធ​ខ្លួន ប្រៀប​ធៀប​នឹង​ប្រពន្ធ​អ្នក​ដទៃ

​បុរស​ខ្លះ​ ព្រោះ​តែ​មិន​ពេញ​ចិត្ត​​ចំណុច​​ខ្វះ​ខាត​របស់​ប្រពន្ធ​ខ្លួន តែង​តែ​លើក​យក​​ចំណុច​​ល្អ​របស់​ប្រពន្ធ​អ្នក​ដទៃ ​មក​ប្រៀប​ធៀប​ជាមួយ​ប្រពន្ធ​ខ្លួន​ឯង​ដោយ​ប្រយោល ឬ​នៅ​ចំពោះ​មុខ​នាង​តែម្ដង។ ការ​ធ្វើ​បែប​នេះ មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​នឹង​ទទួល​ការ​មិន​ពេញ​ចិត្ត​ពី​ប្រពន្ធ និង​ការ​ម៉ាក​ងាយ​ពី​អ្នក​ជុំវិញ។

៩. មិន​ចូលចិត្ត​ប្រើ​ហិង្សា គំរាម គំហក

អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ជា​អំពើ​​គ្រប់​គ្នា​ស្អប់​ខ្ពើម​បំផុត​ ព្រោះ​ធ្វើ​ឲ្យ​សង្គម​​ខាត​បង់​ថវិកា ពេលវេលា​​សមាជិក​គ្រួសារ​កើត​មាន​វិបត្តិ​ផ្លូវ​ចិត្ត​មិន​ងាយ​បំភ្លេច​បាន៕

ចុចអាន៖

ប្រភព៖ familyshare ប្រែសម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម