មនុស្ស​ស្រីដែល​ចង់​បែក​ផ្ទះ​រៀន​រស់​ដោយ​​​ឯក​រាជ្យ ​គួរ​ត្រៀម​អ្វី​ខ្លះ?

  • 2018-11-17 08:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រស់​នៅ​ដោយ​ឯករាជ្យ​ ចេះ​ចិញ្ចឹម​ និង​ថែរក្សា​ខ្លួន​ឯង​ដោយ​មិន​ពឹង​លើ​ឪពុក​​ម្ដាយ​ ស្ដាប់​ទៅ​ដូច​ជា​ទំនង​ណាស់​មែន​ទេ​? ប៉ុន្តែ​​ការ​អនុវត្ត​គឺ​មិន​ងាយ​ស្រួល​នោះ​ឡើយ។ មាន​រឿង​​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន​បើ​​ចង់​រស់​នៅ​ពឹង​ខ្លួន​ឯង​ដោយ​ជោគជ័យ​មែន៖

១. គិត​ឲ្យ​ច្បាស់​ថា​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​មួយ​ខែ៖ នេះ​គឺ​ជា​រឿង​ដំបូង​បំផុត​ដែល​ត្រូវ​ធ្វើ។

២. រក​ចំណូល៖ តើ​យើង​មាន​លទ្ធភាព​រក​បាន​ប៉ុន្មាន​ហើយ​ក្នុង​មួយ​ខែ? តើ​ការងារ​​យើង​ប្រាកដ​ប្រជា​ទេ? ធ្វើ​បែប​នេះ​ទើប​យើង​អាច​បន្ថយ​ហានិភ័យ​បាន​ច្រើន។

៣. ត្រៀម​លុយ​ទុក​ខ្លះ​៖ គឺ​សម្រាប់​ពេល​មាន​អាសន្ន​ផ្សេង​ៗ។ បើ​មាន​ទុក​នៅ​ធនាគារ​គឺ​កាន់​តែ​ល្អ។

៤. ស្គាល់​តំបន់​ដែល​យើង​ត្រូវ​រស់​នៅ​ឲ្យ​ច្បាស់៖ ​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដូច​ជា​អ្នក​ជិត​ខាង​យើង​ ឬ​កន្លែង​លក់​ដូរ​នៅ​ក្បែរៗ​នោះ​ជា​ដើម។

៥. អាច​សួរ​យោបល់​មិត្តភ័ក្ដិ​បាន៖ ​គឺ​ក្នុង​ករណី​ដែល​មិត្ត​ភ័ក្ដិ​គេ​មាន​បទ​ពិសោធន៍​​ជាង​យើង​​រឿង​រស់​នៅ​ម្នាក់​ឯង​បែប​នេះ។

៦. សម្រាប់​ ១ ឬ ២​ ខែ​ដំបូង​ត្រូវ​ទូទាត់​ការ​ចំណាយ​ឲ្យ​ច្បាស់៖ ដើម្បី​ងាយ​ស្រួល​ប្រៀប​ធៀប​​មើល​ថា​យើង​ចំណាយ​សមស្រប​ទេ។

៧. កុំ​ផ្ដាច់​ទំនាក់ទំនង​ពី​គ្រួសារ​ឲ្យ​សោះ៖ ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្ដាយ​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ព្រោះ​​យើង​បែក​ផ្ទះ​​មិន​មែន​ផ្ដាច់​ទំនាក់ទំនង​ទេ។

៨. ចុងក្រោយ​កុំ​ភ្លេច​អបអរ​ខ្លួន​ឯង​ផង៖ ចង់​ ឬ ​មិន​ចង់​នេះ​គឺ​ជា​ជំហាន​ផ្លាស់​ប្ដូរ​ដ៏​ធំ​ក្នុង​ជីវិត​យើង។ ត្រូវ​អប​អរ​ចំពោះ​ខ្លួន​ឯង៕

អាន៖​ ៨ ហេតុផល​​តម្រូវ​ឲ្យ​មនុស្ស​ស្រី​ត្រូវតែ​ញញឹម ទោះ​កំពុង​ពិបាក​ចិត្ត​ក៏​ដោយ

អាន៖ ហេតុផលដែលមនុស្សស្រីមានសម្រស់ទាក់ទាញបែរជាពិបាករកសង្សារ

ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម