ស្អាត​ខ្លាំង! មាស​​ សោភា គ្រង​ឈុត​កូន​ក្រមុំ​បែប​ប្រពៃណី​ខ្មែរ

  • 2018-11-17 06:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ជួរមុខ ដែល​មាន​ទឹក​ដម​សំឡេង​ពីរោះ​ស្រទន់ មាស សុខសោភា ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​បែប​ប្រពៃណី លម្អ​ដោយ​រូប​ទង់ជាតិ​ខ្មែរ មើល​ទៅ​ស្អាត​ប្លែក។ អ្នកគាំទ្រ​លាន់មាត់​សរសើរ​គ្រប់​គ្នា​ថា ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​មាន​វ័យ​ជ្រេ​បន្ដិច​ទៅ​ហើយ​ក្ដី តែ​សម្រស់ និង ការ​តុបតែង​ខ្លួន​របស់​នាង​នៅតែ​ស្រស់​ស្អាត​គ្រប់​កាលៈទេសៈ និង​មាន​អ្វី​ដែល​ប្លែក​ជានិច្ច​សម្រាប់​បំពេញ​ចំណី​អារម្មណ៍​ទស្សនិកជន​មិន​ថា​តែ​យុវវ័យ ឬក៏​មនុស្ស​វ័យ​កណ្ដាល​នោះ​ឡើយ។

អ្នកគាំទ្រ​ជា​ច្រើន​លាន់​មាត់​ថា បើសិនជាIdol​​ ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ខ្លួន​ឯង​រឹតតែ​ស្រស់​ស្អាត​ជាងនេះ​ទៅ​ទៀត ៕

ប្រភព៖ Sabay News អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម