វិធី​ព្យាបាល​ក្លៀក​ខ្មៅ​ដោយ​ធម្មជាតិ​ដើម្បី​មាន​ភាព​ជឿជាក់​ពេល​ពាក់​អាវ​វាល​ក្លៀក

  • 2018-11-17 01:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រង្វង់​ក្លៀក​ខ្មៅ​គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្រី​ៗ​បាត់​បង់​ជំនឿ​ចិត្ត​រាល់​ពេល​ពាក់​អាវ​វាល​ក្លៀក​ម្ដងៗ។

កម្ចាត់​ក្លៀក​ខ្មៅ​ដោយ​ដំឡូង​បារាំង

អ្នក​គ្រាន់​តែ​ចិត​​ដំឡូង​បារាំង​ជា​ចំណិត​ស្ដើង​ៗ​រួច​បិទ​លើ​ស្បែក​ក្រោម​ក្លៀក ឬ​គៀប​យក​ទឹក​របស់​វា​ហើយ​លាប​ផ្ទាល់​ទៅ​លើ​តំបន់​ដែល​មាន​ស្បែក​ខ្មៅ​ក្រោម​ក្លៀក។ ទុក​ចោល​រយៈ​ពេល​៣០​នាទី រួច​លាង​ដោយ​ទឹក​វិញ​ជា​ការ​ស្រេច។

ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ អ្នក​អាច​ស្ងោរ​ដំឡូង រួច​កិន​ឲ្យ​ម៉ដ្ឋ​យក​មក​បិទ​រង្វង់​ក្លៀក ទុក​ចោល​១៥​នាទី។ ដើម្បី​ឲ្យ​ឆាប់​មាន​ប្រសិទ្ធភាព អាច​អនុវត្ត​វិធី​នេះ​២​ដង​ក្នុង​១សប្ដាហ៍។

ព្យាបាល​ក្លៀក​ខ្មៅ​ដោយ​ក្រូច​ឆ្មា

ហាន់​ក្រូច​ឆ្មា​ជា​ចំណិត​ស្ដើង​ហើយ​បិទ​ទៅ​លើ​ក្លៀក ទុក​ចោល​១០​នាទី។ វិធី​គួរ​តែ​អនុវត្ត​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ឆាប់​មើល​ឃើញ​ប្រសិទ្ធភាព។ ដោយ​សារ​តែ​ក្រូច​ឆ្មា​មាន​ជាតិ​អាស៊ីត​ច្រើន ដូច​នេះ​គួរ​ប្រើ​ឡេ​ផ្ដល់​សំណើម​ក្រោយ​ពេល​បិទ​រួច៕

ចុចអានបន្ត៖

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម