ប្រពន្ធ​មាន​ផ្ទៃ​ពោះ ប្ដី​ទ្រាំ​អត់​បាន រក​ស្រី​ខាង​ក្រៅ ចុង​ក្រោយ​កើត​រឿង​ស្មាន​មិន​ដល់

  • 2018-11-16 09:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិភព​លោក​ទាំង​មូល​នៅ​ជុំវិញ​ខ្ញុំ​ប្រែ​ជា​ខ្មៅ​ងងឹត​នៅ​ពេល​ដឹង​ថា ប្ដី​បាន​ឆ្លង​ជំងឺ​មួយ​ដែល​គ្មាន​ថ្ងៃ​មើល​ជា​ខណៈ​ខ្ញុំ​កំពុង​ពពោះ។

ប្ដី​ខ្ញុំ​គឺ​ជា​ស្នេហា​ដំបូង​របស់​ខ្ញុំ ស្គាល់​គ្នា​តាម​រយៈ​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ។ គាត់​អាយុ​៣៣​ឆ្នាំ បង​ខ្ញុំ​ជិត​១០​ឆ្នាំ។ គាត់​ជា​មនុស្ស​ធ្លាប់​ឆ្លង​កាត់​ច្រើន និង​ចាស់​ទុំ។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​គឺ​បាន​ចាប់​ផ្ដើម​ដោយ​សុភមង្គល។

មិន​ត្រឹម​តែ​ស្វាមី​នោះ​ទេ គឺ​គ្រួសារ​ទាំង​មូល​របស់​គាត់​ពេញ​ចិត្ត និង​ស្រលាញ់​ខ្ញុំ​គ្រប់ៗ​គ្នា។ ខ្ញុំ​ជឿជាក់​ប្ដី​១០០%​ព្រោះ​គាត់​មាន​ភាព​ម៉ត់ចត់​រាល់​កិច្ចការ។ មិត្តភ័ក្ដិ​តែង​ក្រើន​រំលឹក​ខ្ញុំ​ដែរ​ថា​មិន​គួរ​ទុក​ចិត្ត​អ្នក​ណា​ទាំង​ស្រុង​នោះ​ទេ ព្រោះ​យើង​មិន​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស​ឡើយ។

មួយ​រយៈ​ពេល​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​ពពោះ​កូន​ដំបូង។ ដោយ​សារ​តែ​ប្ដី​ខ្ញុំ​ជា​កូន​ទោល ដូច​នេះ​ហើយ​គ្រួសារ​ខាង​ប្ដី​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ​ទ្វេ​ដង។ ព្រោះ​តែ​យាយ​តា​ស្រលាញ់​ចៅ​ពេក​ក៏​បាន​ហាម​ប្ដី​ខ្ញុំ​មិន​ឲ្យ​រួមដំណេក​កំឡុង​ពេល​មាន​កូន​នោះ​ទេ ខ្លាច​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ ប្ដី​ខ្ញុំ​ក៏​ស្ដាប់​តាម ដោយ​មិន​បាន​បង្ខំ​ខ្ញុំ​អ្វី​នោះ​ទេ។

រូបតំណាង

យ៉ាងណាក៏ដោយ ក្រោយ​ពេល​សម្រាល​រួច ខ្ញុំ​សង្កេត​ឃើញ​ថា​ឥរិយាបថ​របស់​ប្ដី​ខ្ញុំ​ប្លែក​ខ្លាំង​ណាស់។ គាត់​ហាក់​ដូច​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ភ័យ​ព្រួយ ទឹក​មុខ​ស្លេក​ស្លាំង។ បើ​ទោះ​បី​ជា​នៅ​តែ​មើល​ថែ​ទាំង​ប្រពន្ធ​កូន​បាន​ល្អ​ក៏​ដោយ។ ខ្ញុំ​ប្រឹង​ជីក​សួរ​ជា​ច្រើន​ដង គាត់​តែង​ទម្លាក់​កំហុស​ថា​ដោយ​សារ​តែ​សម្ពាធ​ការងារ។

ហើយ​ចាប់​ពី​ពេល​នោះ​ដែរ គាត់​ក៏​លែង​អើពើ​រឿង​លើ​គ្រែ​ទៀត​ដែរ ដោយ​យក​លេស​ថា​ខ្ញុំ​កូន​ខ្ចី​គួរ​តែ​សម្រាក​សិន ចាំ​គ្រប់​៦​ខែ​ចាំ​គិត​ទៀត។

ថ្ងៃ​មួយ ពេល​កំពុង​សម្អាត​តុ​ធ្វើ​ការ​របស់​ប្ដី នៅ​ពេល​ឃើញ​សោ​នៅ​ជាប់​ទូ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បើក​មើល។ នៅ​ពេល​នោះ​ពិភពលោក​ទាំង​មូល​ហាក់​ប្រែ​ក្លាយ​ជា​ពណ៌​ខ្មៅ​នៅ​ពេល​ខ្ញុំ​ឃើញ​ថា ប្ដី​ខ្ញុំ​មាន​ផ្ទុក​មេរោគ HIV នៅ​ក្នុង​ក្រដាស​ពិនិត្យ​ឈាម​របស់​គាត់។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ហេតុ​អី​បាន​ជា​គាត់​មាន​ផ្ទុក​ជំងឺ​នេះ ហើយ​ម្ដាយ​កូន​ខ្ញុំ​មាន​ជាប់​ដែរ​ឬ​អត់?

ដល់​ពេល​ហ្នឹង​ទើប​ប្ដី​ខ្ញុំ​សារភាព​ថា អំឡុង​ពេល​ដែល​ខ្ញុំ​ពពោះ ដោយ​សារ​តែ​ទ្រាំ​អត់​បាន ទើប​គាត់​ទៅ​រក​ក្រៅ។ ដោយ​មិន​ប្រុង​ប្រយ័ត្ន​ក៏​ឆ្លង​មេរោគ​ទៅ។ ដោយ​សារ​ហេតុនេះ ទើប​គាត់​លែង​ហ៊ាន​រួម​មេត្រី​ជា​មួយ​ខ្ញុំ ខ្លាច​ឆ្លង​ដល់​ខ្ញុំ។ គាត់​មិន​សុំ​ការ​អភ័យ​ទោស​នោះ​ឡើយ ដោយ​បាន​ប្រាប់​ថា​ខ្ញុំ​ចង់​ដោះ​ស្រាយ​យ៉ាង​ម៉េច​ក៏បាន។ នៅ​ពេល​នេះ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​បាត់​បង់​ឪពុក​នោះ​ឡើយ តែ​ក៏​មិន​អាច​បន្ត​រស់​នៅ​ក្រោម​ដំបូល​ជាមួយ​ប្ដី​ទៀត​ដែរ៕

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម