ពេល​មាន​ស្នេហា​នារី​ៗ​សម​តែ​ទទួល​បាន ៤ យ៉ាង​នេះ

  • 2018-11-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ពេល​មាន​ស្នេហា​មាន​ស្ត្រី​ជាច្រើន​ទទួល​រង​ការ​ឈឺចាប់ ភាព​មិន​សម​បំណង ការ​ក្បត់​ចិត្ត ច្រើន​ជាង​ភាព​រីករាយ។ ទាំង​នោះ​មិន​មែន​អ្វី​ដែល​សម​ទទួល​បាន​ឡើយ មាន​តែ​រឿង ៤ យ៉ាង​នេះ​ទេ ទើប​សក្ដិសម​ចំពោះ​ស្រី​ៗ​ជាង៖

១.ភាព​ស្រស់​ស្អាត

យើង​ដឹង​ហើយ​ថា ពេល​មាន​ស្នេហា​នារី​ៗ​ខិតខំ​លះបង់​ច្រើន​យ៉ាង​ណាស់។ ដូចនេះ​នាង​សមតែ​រក​បាន​បុរស​ម្នាក់​ដែល​គិតគូរ​ពី​ភាព​ស្រស់​ស្អាត និង​នាំ​នាង​ទៅ​ដើរ shopping ខោអាវ​ឡូយ​ៗ ដើម្បី​បង្អួត​មិត្តភ័ក្ដិ។ បន្ទាប់ពី​ដើរផ្សារ​ឆ្អែត​បុរស​គួរតែ​នាំ​មិត្ត​ស្រី​ខ្លួន​ចូល​ហាង​ថែរក្សា​សម្រស់ ដើម្បី​ឲ្យ​នៅតែ​ស្អាត​រហូត។

រូបតំណាង

**២.សមភាព​ក្នុង​ទំនាក់ទំនង**

គ្មាន​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ស្ត្រី​ខ្លាំង​ជាង​ការ​មាន​សមភាព​រវាង​ទំនាក់​ទំនង​ខ្លួន និង​ក្រុម​គ្រួសារ​ឡើយ។ នាង​ខិតខំ​ធ្វើ​គ្រប់​បែបយ៉ាង​ឲ្យ​ស្នេហា​ខ្លួន​មិន​បាន​ប៉ះពាល់​ដល់​សម្ពន្ធភាព​ជាមួយ​សាច់ញាតិ។

៣.ភាព​ស្មោះត្រង់

មនុស្ស​ស្រី​ចង់បាន​បំផុត គឺ​បុរស​ជា​ដៃគូ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​អាច​ចែករំលែក​ជាមួយ​នាង​គ្រប់​រឿងរ៉ាវ​នៅ​ក្នុង​ចិត្ត។ នារី​ណា​ដែល​គូស្នេហ៍​ផ្ដល់​ចំណុច​នេះ​ឲ្យ ប្រៀប​បាន​មាស​ប៉ុន​ដូង​ទុំ​ជា​ទ្រព្យ​សំណព្វ​ចិត្ត។

៤.បង្ហាញ​សកម្មភាព​ច្បាស់​ជាង​សម្ដី

ពាក្យ​ថា "បង​ស្រលាញ់​អូន” បុរស​ណា​ក៏​អាច​និយាយ​ចេញ​មក និង​អាច​និយាយ​បាន​ច្រើន​ដង។ ប៉ុន្តែ​នោះ​មិនមែន​ជា​អ្វី​ដែល​ស្រី​ៗ​ប្រាថ្នា​ទេ នាង​ចង់​ឲ្យ​ដៃគូ​បង្ហាញ​តាម​រយៈ​ទង្វើ ដូចជា​ការពារ ហួងហែង ព្រួយបារម្ភ...៕

រូបតំណាង

ចុចអាន៖មាន​​បុរស​ល្អ​នៅ​ក្នុង​ដៃ​ បែរជា​មិន​ចេះ​ថែ​ អ្នក​គួរ​មើល​ខ្លួនឯង​ឡើង​វិញ ៥​ចំណុច​នេះ

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម