ចុមអីគេចេះ? ស្រីស្អាតពូកែធ្វើជំនួញ ៣ រូបនេះ មានរបស់ពិសេសៗ សម្រាប់អ្នកគាំទ្រ ចុងឆ្នាំនេះ

  • 2018-11-16 07:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជុំ​គ្នា​តែ​ម្ដង! តារា​ស្រី​ស្អាត​វ័យ​ក្មេង​ ៣​រូប​ ដូចជា កំពូល​តារា​ម៉ូដែល ចាន់ គង់ការ តារាសម្ដែង ភិន សុដាលីស និង ពិធីការិនី ណា សាឌី បាន​គ្រោង​ត្រៀម​បង្ហាញ​ផលិតផល​របស់​ខ្លួន​ក្នុង "ពិព័រណ៍​នារី​សម័យ" ឬ “Ladies' Fiar” ដែល​រៀប​ចំ​ជា​លើក​ដំបូង និង​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា។

អ្នក​ទាំង​ ៣ គ្រោង​ដាក់​ចេញ​នូវ​ផលិត​ផល​ផ្សេងៗ​គ្នា​ដូចជា គង់ការ មាន​សម្លៀក​បំពាក់​នារី​ផលិត​ឡើង​ផ្ទាល់​នៅ​កម្ពុជា ភិន សុដាលីស នឹង​នាំ​ផលិត​ផល Contact Lens ដ៏​ល្បី​របស់​ខ្លួន រួម​ជា​មួ​គ្រឿង​សម្អាត​ច្រើន​ប្រភេទ ខណៈ​ ណា សាឌី ​ក៏​នឹង​យក​សម្លៀកបំពាក់​ស្អាតៗ​បែប​យុវវ័យ​មក​ដែរ​ពី​យីហោ​របស់​នាង​ផង​ដែរ។

អ្វី​ដែល​ពិសេស គឺ​ស្រី​ស្អាត​បាន​បញ្ជាក់​ថា​ពួក​គេ​ នឹង​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​សម្រាប់​អតិថិជន។ ក្រៅ​ពី​ Brand ​របស់​តារា​ស្រី​ខាង​លើ “Ladies' Fiar” ក៏​មាន​តាំង​លក់​នូវ​ផលិតផល សេវា​​ផ្សេងៗ​ទៀត​សរុប​ប្រមាណ ៣០០ ស្តង់ ដូចជា គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ ជាមួយ​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៨០% ឯ​ណោះ។

ពិព័រណ៍ "នារីសម័យថ្មី"​ នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ២២-២៣ ខែ​ធ្នូ ២០១៨ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ សម្រាប់​អាជីវករ និង​ម្ចាស់​ក្រុមហ៊ុន​ធំ​តូច ដែល​ចង់​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​នេះ អាច​ធ្វើ​ការ​កក់​ស្ដង់​បាន​រយៈ​លេខ ទូរសព្ទ​លេខ 089 777 670 ឬ 012 302 382

​កម្មវិធី​នេះ រៀប​ចំ​ឡើង​ដោយ​​ក្រុមហ៊ុន 360 Ads & Event និង​​វិបសាយព័ត៌មានស្រ្តី "កញ្ញា" ​និង​ការ​សហការ​ពី​ក្រុម​ហ៊ុន​ធំៗ​ពីរ គឺក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលទ្រព្យ realestate.com.kh

តោះ​​...ស្ដាប់​តិច​មើល៍! ស្រី​ស្អាត​​មានប្រូម៉ូសិន​អី​ខ្លះ?

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម