តួឯកស្រីរឿង “ព្យុះស្នេហ៍ក្នុងភពអនឡាញ” ត្រូវចាប់បានថាជក់បារីសាជាថ្មី
- 2018-11-16 02:48:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកស្រីរឿង “ព្យុះស្នេហ៍ក្នុងភពអនឡាញ” ត្រូវចាប់បានថាជក់បារីសាជាថ្មី
នេះមិនមែនជាលើកដំបូងឡើយដែលតារាសម្ដែងស្រីវ៏យក្មេងកំពុងឡើងកូដ Zheng Shuang ត្រូវគេប្រទះឃើញជក់បារីនៅទីសាធារណៈឡើយ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកាមុននេះ តារាសម្ដែងស្រីកំពុងត្រូវប៉ាន់ចិន Zheng Shuang ព្រមទាំងមិត្តប្រុសមហាសេដ្ឋី Zhang Hu ត្រូវបានគេផ្ដិតបានរូបភាពបណ្ដើរគ្នាដើរលេងនៅលើផ្លូវ។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ តួរឿង “Love 020” បានបង្ហុយផ្សែងបារីយ៉ាងឈ្ងុយ ខណៈត្រូវគេសន្និដ្ឋានថា នាងនិងមិត្តប្រុសបានឈ្លោះគ្នាពេលដើរលេង ទើបធ្វើឲ្យនាងជក់បារីបែបនេះ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយដែលស្រីស្អាតវ័យ ២៧ឆ្នាំ ត្រូវគេចាប់បានជក់បារីនៅទីសាធារណៈ ត្បិតប៉ុន្មានខែមុន នាងក៏ត្រូវបានគេប្រទះឃើញជក់បារីនៅកន្លែងថតរូបដូចគ្នា៕