សម្ពាធកើន​ឡើង ហើយសុខភាព​ក៏​មិនល្អ ប្រសិនបើ​អ្នក​មិនឈប់​ស្លៀកពាក់​បែប​នេះទៀត

  • 2018-11-14 07:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ការ​ស្លៀកពាក់​ក៏​ធ្វើឲ្យ​សុខភាព​មិន​ល្អ​បាន​ដែរ ព្រោះតែ​ការ​ចង្អៀតចង្អល់​ក្នុង​ខ្លួន ហើយ​មិន​តែ​ប៉ុណ្ណោះ​ម៉ូដ​ខោអាវ​ខ្លះ អាច​ធ្វើឲ្យ​អ្នក​ស្លៀក​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ក្នុង​ចិត្ត។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ថា​មាន​សម្ពាធ និង​សុខភាព​ល្អ​ឡើង​វិញ ឈប់​ស្លៀកពាក់​បែប​នេះ​ត​ទៅ​ទៀត។

.ការ​ស្លៀក​ខោ​ខោវប៊យ​តឹង​ៗ​ពេក វា​ នឹង​ដាក់​សម្ពាធ​ទៅ​លើ​សរសៃប្រសាទ​ភ្លៅ​ដែល​បណ្ដាល​ឲ្យ​អ្នក​ស្ពឹក និង​ឈឺ​ចុកចាប់​ជើង។ ជំងឺ​ដូចជា​ឈាម​រត់​មិន​ល្អ សរសៃ​ឈាម​វ៉ែន និង​កាត់​បន្ថយ​ការ​រំលាយ​អាហារ​នឹង​កើត​ឡើង ប្រសិនបើ​ខោ​របស់​អ្នក​កំពុង​រឹតរួត​ពេញ​ចង្កេះ។

.ក្រៅ​ពី​ខោ ស្បែក​ជើង​កែងចោត​ខ្ពស់​ៗ​ក៏​ជា​ម៉ូដ​ពេញ​និយម​របស់​ស្រី​ៗ​ដែរ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពេល​ពាក់​ស្បែក​ជើង​ជើង​របស់​អ្នក​ត្រូវ​មាន​រាង​ជំទើត​ទៅ​ចុង​ជើង ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ឈឺ​សន្លាក់​ឆ្អឹង និង​ឈឺ​កែងជើង រហូត​ធ្វើឲ្យ​ខ្សោយ​ប្រព័ន្ធ​សរសៃប្រសាទ។

.សូម្បី​តែ​ពាក់​អាវ​ទ្រនាប់​តឹង ខុស​ពី​ទំហំ​ក៏​អាច​ធ្វើឲ្យ​ដើមទ្រូង​របស់​អ្នក​ឈឺ​ចុកចាប់ និង​មាន​អាការៈ​អួល​ណែន។ មិន​តែ​ប៉ះពាល់​សុដន់​ប៉ុណ្ណោះ​ទេ វា​ក៏​នាំឲ្យ​មាន​ការ​ឈឺចាប់​ឆ្អឹង​ខ្នង​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជាចាំបាច់ និង​ដើម្បី​មាន​សុខភាព​ល្អ​អ្នក​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​ធ្វើ​មកពី​ក្រណាត់​ល្អ និង​មាន​ម៉ាក​ត្រឹមត្រូវ ដើម្បី​ធានា​សុខភាព​ស្បែក​ផង​ដែរ។

.ដើម្បី​បាន​ចង្កេះ​តូច​ស្អាត មិត្ត​នារី​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ខោ​ហ្គែន​រឹប​ក្បាលពោះ។ ឈុត​ខ្លះ​មាន​ទាំង​អាវ​ភ្ជាប់​មក​ជាមួយ​ខោ ហើយ​អាវ​តូច​ៗ​ត្រូវ​គ្រប​សង្កត់​លើ​ឆ្អឹង​ជំនី។ នេះ​មាន​ន័យ​ថា សរីរាង្គ​របស់​អ្នក​នឹង​ត្រូវ​ខូចខាត។ លើស​ពី​នេះ​ទៅ​ទៀត​ខោ​រឹប​ក្បាល​ក៏​មាន​សមត្ថភាព​កាត់​បន្ថយ​ឈាម​រត់ និង​បណ្ដាល​ឲ្យ​ដង្ហើម។

សម្ពាធ​លើ​រាងកាយ​នៅ​ពេល​ស្លៀក​សម្លៀកបំពាក់​តឹងតែង​ក៏​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង និង​ជំងឺ​ខូច​ទ្រង់ទ្រាយ​ជង្គង់​ដែល​នឹង​ធ្វើឲ្យ​ខូចខាត​ជា​អចិន្ត្រៃយ៍​ដល់​ជើង។ សុខភាព​ល្អ​គឺជា​វត្ថុ​មាន​តម្លៃ​បំផុត​ចំពោះ​ស្ត្រី ដូច្នេះ​ត្រូវ​មាន​រូបរាង​ស្អាត និង​មាន​ភាព​ប្រយ័ត្នប្រយែង៕

ចុចអាន៖អ្នក​ជំនាញ៖ ជីវិត​​នឹង​លែង​ស្រ្តេស បើ​​អ្នក​អាច​យំ​មួយ​អាទិត្យ​ម្ដង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម