រឿង​រ៉ាវ​ដែល​អ្នក​គួរ​ដឹង​ពី​មនុស្ស​ស្រី​ចាស់ទុំ​ម្នាក់

  • 2018-11-14 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ចាស់ទុំ​មិន​សំដៅ​ទៅ​លើ​អាយុ​នោះ​ទេ ព្រោះ​ពេល​ខ្លះ​អាយុ​ច្រើន​តែ​នៅ​តែ​ចរិត​ក្មេង​ក៏​មាន។ ការ​អប់រំ​ចិត្ត ការ​ប្រឡូក​ជាមួយ​រឿង​រ៉ាវ​ច្រើន ឬ​អាច​ជា​ចរិត​ពី​កំណើត​របស់​មនុស្ស​ម្នាក់​ៗ។ យ៉ាង​ណា​មិញ​​អត្ថបទ​ខាង​ក្រោម​នឹង​បង្ហាញ​អ្នក​នូវ​រឿង​រ៉ាវ​ខ្លះ​របស់​មនុស្ស​ស្រី​ដែល​មាន​ចរិត​ចាស់ចិត្ត​ ចាស់​គំនិត​ម្នាក់៖

នាង​មើល​ទៅ​សាមញ្ញ​បំផុត៖ ការ​រៀប​ចំខ្លួន​របស់​នាង​គ្មាន​ភាព​ឆើតឆាយ និង​ទាន់សម័យ​អី​ប៉ុន្មាន​ទេ តែនាង​ចូលចិត្ត​ភាព​ជា​ខ្លួន​ឯង។ នាង​ស្លៀកពាក់​បែប​សាមញ្ញៗ ស្រួល​ខ្លួន​ ហើយ​មិន​សូវ​ជា​ខ្វល់​ថា​ នាង​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នក​ដទៃ​​ ឬ​ក៏​អត់​ទេ។ តែ​អ្វី​ដែល​ពិសេស​គឺ​នាង​មើល​ទៅ​ប្លែក និង​ស្រស់ស្រាយ​ចេញ​ពី​ខាង​ក្នុង​តែ​ម្ដង ដោយ​មិន​បាច់​តុបតែង​ច្រើន។

មិន​សូវ​ជា​ចូលចិត្ត​និយាយ​ច្រើន​ប៉ុន្មាន​ទេ៖ ​មនុស្ស​ស្រី​ដែល​ចាប់​ផ្ដើម​ចាស់​ទុំ​គឺ​មិន​សូវ​និយាយ​រឿង​អត់​ប្រយោជន៍​នោះ​ទេ។ នាង​ភាគ​ច្រើន​គិត​មុន​និយាយ ព្រោះ​ដឹង​ស្រាប់​ហើយ​ថា​ពាក្យ​សម្ដី​អាច​សម្លាប់​មនុស្ស​បាន។ នាង​អាច​នឹង​លេង​សើច​ច្រើន​បន្តិច​នៅ​ពេល​នៅ​ជិត​មនុស្ស​មនុស្ស​ជិត​ស្និទ្ធ​ ហើយ​អាច​នឹង​រាក់ទាក់​ជាមួយ​មនុស្ស​ទើប​នឹង​ស្គាល់ ព្រោះ​នោះ​ទើប​ជា​ភាព​ចាស់ទុំ​ មិន​មែន​ក្រៅ​ពី​មិត្តភក្តិ​ឯង​មិន​និយាយ​ជាមួយ​នោះ​ទេ។

គ្រប់គ្រង​អារម្មណ៍​បាន​​ល្អ៖ នាង​អាច​ទប់​អារម្មណ៍​នៅ​ពេល​មាន​រឿង​ប៉ះ​ទង្គិច​មក​លើ​នាង ហើយ​ព្យាយាម​រក​ដំណោះ​ស្រាយ​ជាជាង​អង្គុយ​ យំ​ អង្គុយ​ពិបាក​ចិត្ត។ នាង​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ មិន​ឲ្យ​បែងចែក​ខុស​របៀប​នោះ​ទេ។ មួយ​វិញ​ទៀត​នាង​មិន​មែន​ជា​មនុស្ស​ខឹង​គោ វាយ​រទេះ។

មិន​ផ្ញើ​ក្ដី​សុខ​ខ្លួន​ឯង​ទៅ​ឲ្យ​អ្នក​ណា៖ នាង​មិន​ផ្ញើ​សុភមង្គល​ខ្លួន​ឯង​ទៅ​ឲ្យ​អ្នក​ណា​ងាយៗ​នោះ​ទេ ព្រោះ​នាង​ជឿ​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​នាង​ជាង​នាង​ស្រឡាញ់​ខ្លួន​ឯង​ឡើយ។ នាង​មិន​ឲ្យ​អ្នក​ណា​មក​ជាន់​ឈ្លី​ទឹក​ចិត្ត​នាង ឬ​មើល​ស្រាល​តម្លៃ​របស់​នាង​បាន​ឡើយ។

ពេល​វេលា​គឺ​មាន​តម្លៃ​ណាស់​សម្រាប់​នាង៖ នាង​មិន​យក​ពេល​ទៅ​អង្គុយ​គិត​រឿង​អត់​ប្រយោជន៍​ ឬ​ចេះដឹង​រឿង​អ្នក​ដទៃ​នោះ​ទេ។ នាង​ចូលចិត្ត​ចំណាយ​ពេល​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​រីកចម្រើន​ និង​សប្បាយ​ចិត្ត។

មិន​សូវ​មាន​មនុស្ស​ក្បែរ​ខ្លួន​ប៉ុន្មាន​ឡើយ៖ នាង​ភាគ​ច្រើន​មើល​ទៅ​ឯកា​ណាស់ ព្រោះ​នាង​មិន​សូវ​ជា​មាន​មិត្តភក្តិ​អី​ច្រើន​ឡើយ ឬ​ពេល​ខ្លះ​សូម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រឡាញ់​ក៏​គ្មាន​ដែរ។ ប៉ុន្តែ​នាង​មិន​សូវ​ជា​ខ្វល់​រឿង​ហ្នឹង​ប៉ុន្មាន​ទេ មាន​អ្នក​ជិត​ស្និទ្ធ​ម្នាក់ ពីរ​នាក់​គ្រប់គ្រាន់​ហើយ។

រើស​មនុស្ស​ប្រុស​​បែប​ចាស់ទុំ​ដូច​គ្នា៖ រូប​សម្បត្តិ​ជា​រឿង​មួយ​ផ្នែក​តូច តែ​មនុស្ស​ស្រី​ចាស់ទុំ នាង​ចូលចិត្ត​មនុស្ស​ប្រុស​ដែល​មាន​បញ្ញា ខ្ពស់ និង​ឆ្លាត ហើយ​មាន​ភាព​រឹងមាំ។

អ្នក​នឹង​អាច​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ស្រី​ចាស់​ទុំ​ និង​មនុស្ស​ស្រី​ដែល​មាន​ចរិត​កូន​ក្មេង​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​សង្កេត​ទៅ​លើ​នាង៕

ចុចអាន៖ជា​មនុស្ស​ធំ​ម្នាក់ គេមិនដែល​អួត​រឿង​ទាំង ៥ នេះឲ្យ​នរណា​ដឹង​ឡើយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម