ជូន​ចំពោះ​ខ្លួនឯង៖ «ខ្ញុំ​សុំទោស​ចំពោះ​ការ​មិន​ស្រឡាញ់​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់»

  • 2018-11-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ប្រិយមិត្ត​ដែល​ខំ​តាម​ចិត្ត​អ្នក​ដទៃ ភ្លេច​គិត​ពី​ចិត្ត​ឯង​គួរតែ​អាន​អត្ថបទ​នេះ។ អ្នក​មាន​ដឹង​ទេ​ថា ខ្លួនប្រាណ​អ្នក​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​ប៉ុណ្ណា? អ្នក​ប្រាកដជា​ហត់នឿយ​ខ្លាំង​ណាស់​ហើយ អ្នក​ត្រូវ​បាន​គេ​ធ្វើឲ្យ​ឈឺចាប់​ ហើយ​អ្នក​ក៏​បាន​ស្រលាញ់​គេ​ភ្លេច​ខ្លួនឯង​ដែរ។ ដូចនេះ​គួរតែ​សុំទោស​ខ្លួនឯង៖

.«ខ្ញុំ​សោកស្ដាយ​ចំពោះ​ការ​មិន​ស្រលាញ់​អ្នក​ឲ្យ​បាន​គ្រប់គ្រាន់។ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​សោកសៅ​ខ្លាំង​ពេក​ខ្ញុំ មិន​អាច​ជួយ​និយាយ​ទៅ​កាន់​ខ្លួនឯង​ថា អ្នក​មិន​សម​នឹង​ទទួល​វា​ទេ«។

.«សុំ​ទោស​ដែល​ពេល​ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​គេ តែ​បែរជា​មក​បំផ្លាញ​អ្នក ធ្វើឲ្យ​អ្នក​ឈឺចាប់​ដោយសារ​មនុស្ស​បែប​នេះ»។

.«សុំទោស​ដែល​ខ្ញុំ​តែងតែ​ស្ដី​បន្ទោស​អ្នក ទាំង​ការ​ពិត​អ្នក​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខ្ញុំ​ឈឺចាប់»។

.«កំហឹង​គឺ​អាក្រក់ ការ​អភ័យទោស​គឺ​ជា​រឿង​ដ៏​ត្រឹមត្រូវ ដូចនេះ​អ្នក​គួរតែ​អត់​ទោស​រាល់​កំហុស​ខុស​ឆ្គង​ដែល​ខ្ញុំ​ធ្វើឲ្យ​ឈឺចាប់​ផង»។

.«សូម​អភ័យទោស​ចំពោះ​ការ​អាត្មា​និយម​ដាក់​អ្នក នោះ​មកពី​ការ​ធ្វេសប្រហែស​មិន​បាន​គិតគូរ​ដល់​អ្នក​ឲ្យ​បាន​ច្រើន តែ​កុំ​ព្រួយ​ចាប់ពី​ពេល​នេះ​តទៅ​ខ្ញុំ​គ្មាន​ថ្ងៃ​ធ្វើឲ្យ​អ្នក​រងទុក្ខ​ទៀត​ឡើយ»។

.«ខ្ញុំ​អាច​នឹង​មិន​សក្ដិសម​ទទួល​ការ​អត់ឱន​ពី​អ្នក តែ​ខ្ញុំ​សូម​ប្ដេជ្ញា​ថា​មិន​ឲ្យ​មាន​រឿង​បែប​នោះ​កើតឡើង​ចំពោះ​អ្នក​ទៀត​ឡើយ»។

.«ខ្ញុំ​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​ឈឺចាប់​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ទាញ​អ្នក​ឲ្យ​មក​រីងរៃ​ដោយសារ​ភាព​ឆោតល្ងង់​របស់​ខ្ញុំ​ទៀត។ ពិតជា​សុំទោស​មែន​ណា»។

.«ការ​សុំ​អភ័យទោស​មាន ៣ ផ្នែក ទី១ ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់។ ទី ២ វា​គឺជា​កំហុស​របស់​ខ្ញុំ​ទាំងអស់។ ទី ៣ តើ​ខ្ញុំ​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​បាន​រីករាយ​ឡើង​វិញ? ផ្នែក​ទី ៣ មើល​ទៅ​សំខាន់ ដូចនេះ​ខ្ញុំ​គួរតែ​ធ្វើអ្វី​មួយ​ហើយ»៕

ចុចអាន៖ជៀស​បាន​កាន់តែ​ឆ្ងាយ កាន់តែ​ល្អ​មនុស្ស​ពិសពុល ៤ ប្រភេទ​អ្នក​មិន​គួរ​យក​ខ្លួន​ទៅបៀត

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម