ទម្លាប់​ ៥​យ៉ាង​​នៅ​ពេល​ព្រឹក​ដែល​​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ​​មិន​ឈប់​

  • 2018-11-14 10:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្ងល់​ណាស់​មែន​ទេ ហេតុ​អ្វី​អ្នក​ខំ​ព្យាយាម​សម្រក​គីឡូ​​​យូរ​ហើយ​​ តែ​នៅ​តែ​មិន​ទាន់​ស្រក​ទៀត​? តាម​ពិត​ទម្លាប់​​ដែល​អ្នក​ធ្វើ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​​ ក៏​ចូល​រួម​​ចំណែក​ជះ​​ឥទ្ធិពល​​ដល់​រឿង​នេះ​ដែរ។​ ចង់​ដឹង​ថា​​ទម្លាប់​នោះ​មាន​​អ្វី​ខ្លះ​ តោះ​មក​អាន​ឲ្យ​ដឹង​ទាំង​អស់​គ្នា​៖​

១. ដេក​ជ្រុល​

ត្រឹម​ត្រូវ​ណាស់​ការ​គេង​គ្រប់​គ្រាន់​ជួយ​ឲ្យ​អ្នក​ស្រក​គីឡូ​ ប៉ុន្តែ​បើ​​​អ្នក​គេង​លើស​ពី​១០​ម៉ោង​ នោះ​លទ្ធផល​នឹង​ផ្ទុយ​​គ្នា​​។​ ដូច្នេះ​អ្នក​​គួរ​កែ​ទម្លាប់​ជា​ថ្មី​ ដោយ​គេង​ចន្លោះ​ពី​៧ទៅ​៩​ម៉ោង​បាន​ហើយ​។

២. រៀប​ចំ​ខ្លួន​ក្នុង​ទី​ងងឹត​

ការ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ អាច​ជួយ​ឲ្យ​រាង​កាយ​អ្នក​រក្សា​តុល្យ​​ភាព​និង​ប្រឆាំង​ការ​ឡើង​គីឡូ​​​បាន​ ដូច្នេះ​បើ​​អ្នក​មិន​បាន​បើក​បង្អួច​ ឲ្យ​ពន្លឺ​ចូល​ទេ​ នោះ​អ្នក​នឹង​​បាត់បង់​ឧកាស​ល្អ​នេះ​មិន​ខាន​។​

៣. មិន​​​​រៀប​ចំ​​កន្លែង​គេង​ឲ្យ​ស្អាត​ឡើង​វិញ​

ស្តាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​មែន​ទេ​? ប៉ុន្តែ​​​ទម្លាប់​​ល្អ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ ដូច​ជា​អ្នក​អាច​ខ្ចប់​អាហារ​ល្អៗ​​សម្រាប់​​ញ៉ាំ​ពេល​ថ្ងៃ​ នៅ​ពេល​ទៅ​ធ្វើ​ការ​ទៀត​ផង​។​

៤. មិន​ថ្លឹង​គីឡូ​រាល់​ថ្ងៃ​

​មិន​សូវ​មាន​ពេល​ថ្លឹង​គីឡូ​ទេ​មែន​ទេ? សាក​ទិញ​ជញ្ជីង​មក​ដាក់​ក្នុង​បន្ទប់​ហើយ​ថ្លឹង​រាល់​ថ្ងៃ​មើល​​។ អ្នក​នឹង​អាច​ដឹង​ថា​តើ​គោល​ដៅ​របស់​អ្នក​សម្រេច​ដល់​ចំណុច​​ណា​ហើយ​។​

៥. ញ៉ាំ​អាហារ​ពេល​ព្រឹក​មិន​ត្រឹម​ត្រូវ​

ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ហើយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​ច្រើន។​ ស្រដៀង​គ្នា​នេះ​ដែរ បើ​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មិន​ត្រឹម​ត្រូវ​ ដូច​ជា​ញ៉ាំ​តិច​ពេក​ ឬ​ច្រើន​ពេក​ ក៏​ជា​កត្តា​​ជះ​ឥទ្ធិពល​ដូច​គ្នា​​។​

បន្ទាប់​ពី​អាន​ចំណុច​ទាំង​៥​នេះ​ហើយ​ កញ្ញា​សង្ឃឹម​ថា​​ បំណង​សម្រក​គីឡូ​របស់​អ្នក​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​​​ជោគ​ជ័យ​ឆាប់ៗ​ ៕

ប្រភព៖ Womenshealthmag ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម