សេពគប់​បុរស បើ​ឃើញ​មាន​ចំណុច​នេះ បញ្ជាក់​ថា​គាត់​ទុក​អ្នក​ជា​ស្រី​លេង​សើច

  • 2018-11-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​បុរស​ម្នាក់​ពិតជា​ស្រលាញ់​នារី​ណា​ស្មោះ គាត់​នឹង​ចាប់ផ្ដើម​ខ្វល់ខ្វាយ និង​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​ខ្លួន​កំពុង​មាន​សង្សារ។ ប៉ុន្តែ​បើ​សេពគប់​ចំ​បុរស​ណា​មាន ៩ ចំណុច​នេះ ដក​ខ្លួន​ថយ​ទៅ ព្រោះ​គាត​ទុក​អ្នក​ត្រឹម​ស្រី​លេង​សើច​ប៉ុណ្ណោះ។

.គាត់​មិន​ដែល​ខ្វល់​ថា​អ្នក​ចេញ​ទៅ​ក្រៅ​ជាមួយ​នរណា ត្រឡប់​មក​វិញ​ជាមួយ​នរណា ឬ​ម៉ោង​ប៉ុន្មាន​ឡើយ ដោយ​មិន​គិត​ខ្លាច​អ្នក​មាន​គ្រោះថ្នាក់​សោះ។

.ទាក់ទង​មក​នាក់​តែ​ពេល​អផ្សុក​គ្មាន​អ្នក​កំដរ ឬ​អ្នក​ផ្សេង​បោះបង់ ទើប​នឹក​ឃើញ​អ្នក។ ទង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា​គាត់​ចាត់​ទុក​អ្នក​ត្រឹម​កង់​សាគួរ​ប៉ុណ្ណោះ។

.ឆ្លើយ​តប​ជាមួយ​អ្នក​នូវ​ចម្លើយ​កំបុត​ៗ ធ្វើ​ដូចជា​អ្នក​ជា​មេ​រំខាន។ អ្នក​មិន​គួរ​ត្រាំត្រែង​នឹង​បុរស​បែប​នេះ​ឡើយ ព្រោះ​គាត់​មិន​បាន​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត។

.នៅ​ពេល​អ្នក​សួរ​ថា «ហេតុអ្វី​បាន​ជា​មិន​ព្រម​បង្ហាញ​ពី​ទំនាក់ទំនង​អ្នក​ទាំងពីរ​ជា​សាធារណៈ?» គាត់​ប្រាកដជា​ឆ្លើយ​ថា នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ ចាំ​បន្តិច​ទៀត​សិន។

.គាត់​អាច​ចំណាយ​ពេល​ច្រើន​នៅ​ជាមួយ​មិត្តភ័ក្ដិ ទៅ gym គ្រួសារ តែ​សម្រាប់​អ្នក​គ្មាន​សោះ​ឡើយ ទោះ​ជា​មាន​ណាត់​ញ៉ាំ​អី​ជុំ​គ្នា ក៏​បាន​តែ​មួយ​ភ្លែត​ៗ រួច​គេ​ក៏​ត្រឡប់​ទៅ​វិញ​ដោយ​មិន​គិត​ពី​អារម្មណ៍​អ្នក។

.គាត់​ទាមទារ​ឲ្យ​អ្នក​តែង​ខ្លួន​ឆើតឆាយ សិចស៊ី ដើម្បី​គយគន់​រូបរាង ព្រោះ​ចង់​តែ​កេង​ចំណេញ​ពី​អ្នក​ប៉ុណ្ណោះ។

.ជីវិត​គាត់​ដូចជា​មាន​រឿង​សម្ងាត់​ច្រើន​យ៉ាង​ណាស់ ដោយ​មិន​ងាយ​ឲ្យ​នរណា​ស្គាល់​ច្រើន​ឡើយ ហើយ​ក៏​ងាយ​ឲ្យ​អ្នក​នាំ​ទៅ​ជួប​នរណា​ដែរ ព្រោះ​ខ្លាច​ប៉ះ​ចំ​អ្នក​ស្គាល់។

.សុំ​ស្រលាញ់​អ្នក​ភ្លាម​ៗ បន្ទាប់ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ ដោយ​ប្រើ​សម្ដី​លួងលោម​ដូច​ក្នុង​ប្រលោម​លោក។ បុរស​ដែល​មាន​ចិត្ត​ហ៊ាន​បែប​នេះ ច្រើន​តែ​ស្រលាញ់​មិន​ស្មោះ ឬ​មិន​បាន​យូរ ដោយសារ​កំសួល​ចិត្ត​មួយ​ឆាវ​ៗ​ជា​របៀប​មនុស្ស​ឈាម​រាង។

.មិន​ចាប់អារម្មណ៍​អំពី​អ្វី​ដែល​អ្នក​ធ្វើ ពោល​គឺ​ចាប់អារម្មណ៍​តែ​សម្រស់ និង​រូបរាង​របស់​អ្នក​តែ​ប៉ុណ្ណោះ។

១០.មិន​ហ៊ាន​បណ្ដើរ​អ្នក​តាម​ទី​សាធារណ ព្រោះ​ខ្លាច​អ្នក​ដែល​គាត់​ស្គាល់​ចូល​មក​សួរ​នាំ​ពី​អ្នក ហើយ​បើ​ទោះ​ជា​ទៅ​ក៏​ព្យាយាម​បិទមុខ​បិទមាត់​មិន​ឲ្យ​គេ​មើល​ស្គាល់៕

ចុចអាន៖ពាក្យ ៧ ឃ្លា​ធ្វើឲ្យ​គូស្នេហ៍លែង​ស្និទ្ធស្នាល រហូត​អាច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​តែ​ម្ដង

ប្រភព៖ thetalko ប្រែ​សម្រួល៖ ទ្រី រ៉ាវី