រឿង៤យ៉ាង បើគូស្នេហ៍អ្នក​ធ្វើបាន នឹងមាន​សុភមង្គល​ជាងគូស្នេហ៍​ទូទៅ

  • 2018-11-12 22:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្វែង​​រក​ដៃ​គូ​ចេះ​យល់​ចិត្ត​គ្នា ស្រលាញ់​គ្នា និង​​មាន​និស្ស័យ​នឹង​គ្នា គឺ​ជា​រឿង​លំបាក​មួយ​ចំពោះ​មនុស្ស​​គ្រប់​រូប​ ព្រោះ​ត្រូវ​ការ​ចំណាយ​ពេលវេលា​មើល​ចិត្ត​គ្នា​ជា​​យូរ​ខែ​ឆ្នាំ​។ ​អ្នក​ខ្លះ​រក​បាន​ហើយ ​ក៏​ប្រេះ​ឆា​ទៅ​វិញ ព្រោះ​តែ​ភាគី​ម្ខាង​ចេះ​តែ​បង្កើត​បញ្ហា​ធ្វើ​ម្ខាង​ទៀត​ទើស​ចិត្ត ឬ​រង​គំនាប​​ពី​ភាគី​ទី​ ៣។

តាម​រយៈ​ការ​សិក្សា​​ស្រាវជ្រាវ​ពី​អ្នក​ចិត្តសាស្ត្រ និង​​អ្នក​ជំនាញ​គ្រួសារ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា កត្តា​សំខាន់ៗ​​ទាំង ៤​ខាង​ក្រោម​នេះ អាច​ជួយ​ឲ្យ​គូស្នេហ៍ ​ឬ​ប្ដី​ប្រពន្ធ​កាន់​តែ​រីករាយ​មាន​សុភមង្គល​ច្រើន​ជាង​គូស្នេហ៍​ទូទៅ។

១. ​សម្បូរ​រឿង​សើច​សប្បាយ​ជា​មួយ​គ្នា

ការ​សិក្សា​មួយ​រក​ឃើញ​ថា ​ទោះ​បី​ជា​អ្នក​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​​មុន​មក តែ​បើ​បាន​នៅ​ក្បែរ​គ្នា និង​សើច​សប្បាយ​ជាមួយ​គ្នា​ នោះ​ទំនាក់​ទំនង​នឹង​កាន់​តែ​ជិត​ស្និទ្ធ ឬ​ឆាប់​ស្គាល់​គ្នា​តែ​ម្ដង។ តែ​បើ​សិន​ជា​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ​វិញ ​ពួក​គេ​រឹត​តែ​ភាព​ស្និទ្ធស្នាល ​ទំនាក់​ទំនង​​ល្អ និង​​មាន​សុភមង្គល​ទ្វេ​ដង​ បើ​មាន​រឿង​សើច​សប្បាយ​ជាមួយ​គ្នា​ញឹកញាប់។

២. ​ធ្វើ​​អំពើ​ល្អ ឬ​ធ្វើ​បុណ្យ​រួម​គ្នា

​ប្រសិន​បើ​អ្នក​ទាំង​ពីរ​ចំណាយ​ពេល​ធ្វើ​អំពើ​​ល្អ​ជួយ​សង្គម បរិច្ចាគ​ទ្រព្យ​បន្តិច​បន្តួច ​ឬ​ធ្វើ​បុណ្យ​ជាមួយ​គ្នា ​ប្រាកដ​ណាស់​ចិត្ត​ដ៏​ជ្រះ​ស្រលះ​របស់​ពួក​គេ​ នឹង​ធ្វើ​ឲ្យ​គេ​កាន់​តែ​សប្បាយ​ចិត្ត​មួយ​កម្រិត​ទៀត​ អម​ជាមួយ​ពាក្យ​កោត​សរសើរ​ពី​អ្នក​ជុំវិញ។

៣. ណាត់​​ជួប​គ្នា​​​ពេល​ល្ងាច

នៅ​ពេល​ល្ងាច ជា​ពេល​​​​​ដែល​គ្រប់​គ្នា​ចេញ​ពី​ធ្វើ​ការ ឬ​ពេល​មនុស្ស​ភាគ​ច្រើន​បាន​សម្រាក​ ក្រោយ​ធ្វើ​ការ​ដ៏​តាន​តឹង​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ ដូច្នេះ​បើ​អ្នក​ទាំង​ពីរ​យក​ពេល​ទាំង​នោះ​មក​រក្សា​ទំនាក់​ទំនង​ស្នេហ៍​តាម​រយៈ​ចេញ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា ​មើល​ភាព​ភាព​យន្ត ឬ​ជជែក​គ្នា​លេង នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ស្និទ្ធ​ស្នាល និង​រីករាយ​បន្ថែម​ទៀត។

៤. ដើរ​លំហែ​កន្លែង​ឆ្ងាយ​ៗ​ជាមួយ​គ្នា

ជា​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ ​ពិត​ណាស់​ខាង​ស្រី​ប្រាកដ​ជា​ចូល​ចិត្ត​​ទៅ​លេង​នៅ​តំបន់​ឆ្ងាយ​ៗ​ដូច​ជា ​​មាត់​សមុទ្រ ព្រៃ​ឈើ ភ្នំ​ បឹងបួ ចម្ការ​ផ្កា និង​តំបន់​ប្រវត្តិសាស្ត្រ​នានា ដើម្បី​បាន​ថត​រូប​ និង​សាង​អនុស្សាវរីយ ផ្អែមល្ហែម​នានា។ គូស្នេហ៍​មាន​ចំណុច​ល្អ​ៗ​ប៉ុន្មាន​ខាង​លើ​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​គូស្នេហ៍​មាន​សុភមង្គល​ច្រើន​ជាង​គូស្នេហ៍​ធម្មតា​​៕

ចុចអាន៖

ប្រភព៖ familyshare ប្រែសម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម