កុំ​ព្យាយាម​ស្រោចស្រង់​មនោសញ្ចេតនា​ដែល​វា​បាត់បង់​ទៅ ព្រោះ​​វា​គ្មាន​ន័យ

  • 2018-11-12 04:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ស្អប់​អ្នក​ដែល​ព្យាយាម​ធ្វើ​ជា​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់។

ខ្ញុំស្អប់អ្នកសម្រាប់ការមិនយកឈ្នះនៅពេលដែលខ្ញុំព្យាយាមរើសយក​ផ្លូវ​មួយ។ ខ្ញុំស្អប់អ្នក​នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួលចិត្ត ធ្វើ​ល្អ​ចំពោះ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​គ្មាន​អារម្មណ៍​អី​ទៀត​សោះ។ ខ្ញុំស្អប់អ្នកសម្រាប់ជាមនុស្សតែម្នាក់គត់ដែលសុំទោស​ខ្ញុំ​នៅ​ពេល​ខ្ញុំ​អស់​ការ​លើកលែង​ឲ្យ​អ្នក។ ខ្ញុំស្អប់អ្នកសម្រាប់ការព្យាយាម​ធ្វើ​ដូច​គ្មាន​រឿង​អី​កើតឡើង​រវាង​ពួក​យើង​ទាំង​ពីរ ទាំង​ការ​ពិត​ពួក​យើង​ព្យាយាម​ធ្វើ​ពុត​ដាក់​គ្នា។ ខ្ញុំស្អប់អ្នកសម្រាប់ការព្យាយាម​សង្គ្រោះ​មនោសញ្ចេតនា​ពួក​យើងនៅពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ថា​បែក​ពី​អ្នក។

ខ្ញុំមិនដឹង​ថា​ត្រូវ​ប្រាប់​អ្នក​យ៉ាង​ម៉េច​ឲ្យ​អ្នក​យល់​នោះ​ទេ ប៉ុន្ដែខ្ញុំ​ពិត​ជា​លែងស្រឡាញ់​អ្នកទៀត​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថាអារម្មណ៍​ពេញចិត្តដែល​ខ្ញុំមានសម្រាប់​អ្នក​វា​បាន​រសាត់​ទៅតាម​ខ្យល់​អស់​ទៅ​ហើយ។ខ្ញុំនៅតែអាចចងចាំថ្ងៃដែលខ្ញុំស្រលាញ់អ្នកយ៉ាងជ្រាលជ្រៅ​ នៅពេលដែលខ្ញុំគិតថាអ្នក​គឺជាមនុស្សម្នាក់​គត់​សម្រាប់ខ្ញុំ។ ខ្ញុំអាចនឹក​ចាំពីពេលវេលាដែលខ្ញុំបាន​ចំណាយពេល​នៅសល់នៃជីវិតរបស់ខ្ញុំជាមួយអ្នក។ ខ្ញុំអាចចាំបានថាខ្ញុំសប្បាយរីករាយណាស់នៅពេលនោះ។

ប៉ុន្តែ​ពេល​នេះ​ខ្ញុំមិនអាចចងចាំអារម្មណ៍នេះបាន​ទៀត​ទេមិនថាខ្ញុំខំប្រឹងយ៉ាងខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។ អ្នកដឹងថាខ្ញុំបានព្យាយាម​ ប៉ុន្តែខ្ញុំមិនអាចបោកបញ្ឆោតខ្លួនឯងបានទៀតទេ ខ្ញុំ​ពិត​ជា​អស់​ចិត្ត​ស្រឡាញ់​ចំពោះ​អ្នក​មែន។ ដូច្នេះខ្ញុំបាន​សម្រេច​ថា​នឹង​ឈប់​ធ្វើ​ខ្លួន​បែប​នេះ​ទៀត​ហើយ ខ្ញុំជឿថានេះគ្រាន់តែជាដំណាក់កាលមួយដែលគ្រប់ទំនាក់ទំនង​សោះ​កក្រោះ​ដ៏​យូរអង្វែង​មួយ​ដែល​ត្រូវឆ្លងកាត់ព្រោះ​ខ្ញុំ​លែង​មាន​ភាព​អត់ធ្មត់​រង់ចាំ​ការ​ស្រឡាញ់​អ្នក​តប​ស្នង​មក​លើ​ខ្ញុំ​វិញ​ហើយ។

មួយ​រយៈ​ធំ​ដែល​នៅ​ជាមួយ​អ្នក​ ធ្វើឱ្យខ្ញុំដឹងថាយើងមិន​អាច​បោះជំហាន​ទៅ​រក​អនាគត​ជាមួយ​គ្នា​ឡើយ។

គួរ​ឲ្យ​ស្ដាយ​ដែរ​ព្រោះ​ពួក​យើង​បាន​សាង​ទំនាក់ទំនង​នេះ​យូរ​ហើយ​ដែរ ប៉ុន្តែ​វា​ក៏​ត្រូវ​ចប់​ត្រឹម​នេះ​ដោយសារ​តែ​ការ​មិន​ចេះ​ថែរក្សា មិន​ចេះ​យល់​ពី​គ្នា ថា​ម្នាក់ៗ​ត្រូវ​ការ​អី។ យ៉ាង​ណា​ក៏​ពេល​នេះ​ខ្ញុំ​ដឹង​ថា​ពិភពលោក​របស់​ខ្ញុំ​លែង​មើល​ឃើញ​អ្នក​នៅ​ក្នុង​នោះ​ទៀត​ហើយ។

ហេតុនេះហើយបានជាខ្ញុំស្អប់​អ្នក។ ខ្ញុំស្អប់​នៅ​ការ​មិន​ចុះ​សម្រុង​គ្នា​បែប​ដូច​យើង​រាល់​ថ្ងៃ​ណាស់។ ខ្ញុំ​មិន​ចង់​ក្លាយ​ជា​មនុស្ស​ចិត្ត​ដាច់​ទេ ប៉ុន្តែ​ទម្រាំ​មក​ដល់​ដំណាក់​កាល​នេះ​គឺ​ខ្ញុំ​មាន​តែ​ពាក្យ​ថា​«ឆ្អែត»។

មក​ដល់​ចំណុច​នេះ​ហើយ​អ្នក​មិន​ចាំ​បាច់​ព្យាយាម​ផ្សះផ្សា ឬ​ស្រោចស្រង់​អី​ឲ្យ​ដូច​ពី​មុន​ទៀត​នោះ​ទេ ព្រោះ​វា​គ្មាន​ន័យ​អី​ទាំង​អស់។

អ្នក​មិន​ចាំ​បាច់​ផ្ដល់​ក្ដី​ស្រឡាញ់ ការ​យកចិត្តទុកដាក់​មក​លើ​ខ្ញុំ​នៅ​ពេល​នេះ​ទេ ព្រោះ​ទោះ​អ្នក​ល្អ​ជាង​នេះ ១០០​ដង​ក៏​ខ្ញុំ​លែង​ត្រូវ​ការ​ដែរ។

កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ប្រុស​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​អស់​ស្រឡាញ់​អ្នក​ ព្រោះ​ខ្ញុំ​អ្នក​លែង​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ក្នុង​កែវ​ភ្នែក​ទៀត​ហើយ៕

ចុចអាន​៖ប្រហែល​មក​ពី​ពួក​យើង​ស្រឡាញ់​គ្នាយូរ​ទៅៗ ទើប​ភាព​​សោះ​កក្រោះ​​ក៏​កាន់​តែ​ខ្លាំង​ឡើងៗ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម