គុណ​សម្បត្តិ ​​៥ ​យ៉ាង​​​​​​​​ក្រោយ​​រៀប​ការ​ អ្នក single អាន​រួចលែង​​​ចង់​​ single ​ត​ទៀតហើយ

  • 2018-11-12 03:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​អារម្មណ៍​​ថា​ស្ទាក់​​ស្ទើរ​មែន​ទេ? តើ​គួរ​រៀប​ការ​ដែរ​ទេ? ការ​​រៀប​អាពាហ៍ពិពាហ៍​​​ ស្តាប់​ទៅ​​ដូច​​ជា​​​មាន​រឿង​រ៉ាវ​​ជា​ច្រើន​​​ដែល​អ្នក​ត្រូវ​ទទួល​រ៉ាប់រង រួម​ទាំង​គុណ​​វិបត្តិ​​​​​​​ដែល​​អ្នក​តែង​គិត​​ខ្វល់​ខ្វាយ​ក្នុង​​​ចិត្ត​​​​​​​​​ ជា​ពិសេស​គឺ​​បាត់​បង់​សេរីភាព​​។​​​​​​ ទោះ​​ជា​បែប​នេះ​ក្តី​ ការ​រៀប​ការ​​​​នៅ​តែ​មាន​ចំណុច​​​​​ល្អ​ដែល​​​អាច​ធ្វើ​ឲ្យ​អ្នក​លែង​ចង់​នៅ​លីវ​​​ត​​ទៀត ក្រោយ​បាន​​ដឹង​ពីគុណ​សម្បត្តិ​​​៥​​យ៉ាង​នេះ​​រួច។

១. ជួយ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​

រស់​នៅ​​ជាមួយ​គ្នា ប៉ះ​ទង្គិច​តិចតួច​​ជៀស​​​មិន​ផុត​ទេ សំខាន់​គ្មាន​ក្តី​​សុខ​ណា​អាច​​ប្រៀប​ផ្ទឹម​​បាន​​​ នឹង​ការ​​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​​ឡើយ។ មនុស្ស​ពីរ​​នាក់​​ស្រលាញ់​គ្នា យល់​ចិត្ត​​គ្នា ​​បង្កើត​​សុភមង្គល​​​​ជាមួយ​​គ្នា ថែម​ទាំង​អាច​​​ជួយ​​លើក​​​ទឹក​ចិត្ត​ បង្ក​ភាព​​សប្បាយ​​រីករាយ​ ពេល​​​​​ដែល​ដៃគូ​​មាន​​អារម្មណ៍​​មិន​ល្អ។

២. ​​ជួយ​​ឲ្យ​​អ្នក​​​​​​​មាន​អាយុ​វែង

ដោយ​សារ​តែ​​ចង់​​​​រួម​រស់​​ជាមួយ​ប្តី​ឬ​​ប្រពន្ធ​​ឲ្យ​បាន​​យូរ ​​​ចង់​​បង្កើត​គ្រួសារ​​​មួយ​ដ៏​​​មាន​ន័យ ​ទើប​​ធ្វើ​ឲ្យ​មនុស្ស​​យើង ងាក​​មក​​​​ផ្តោត​​​លើ​ការ​​ថែរក្សា​​សុខភាព​ ត្បិត​​​​​ពី​មុន​មិន​​សូវ​​ខ្វល់​​ក៏​ដោយ​ ជា​​ហេតុ​ធ្វើ​​ឲ្យ​ជីវិត​​របស់​​​​​​អ្នក​​អាច​​​រស់​នៅ​បាន​យូរ​អង្វែង​​ជាង​មុន។​

៣. ជួយ​ឲ្យ​​​​អ្នក​​​​​ចេះ​​សន្សំ​​សំចៃ

ជីវិត​គូ​​ត្រូវ​មាន​ការ​ពឹង​​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​​​​​ថ្លៃ​​​ចំណាយ​ប្រចាំ​​ថ្ងៃ​​និង​​​​​​​ប្រចាំ​​​ខែ​ជា​​ដើម គឺ​មាន​​ការ​​កើន​ឡើង​​​​ខ្ពស់​ជាង​ពេល​ដែល​​អ្នក​មិន​​ទាន់​រៀប​ការ ដូច្នេះ​ហើយ​​​​​បាន​​ជា​​អ្នក​​ចាំ​​បាច់​​​​ត្រូវ​​​ចេះ​បែង​​​​ចែក​លុយ​កាក់​ឲ្យ​បាន​​​ច្បាស់លាស់ និង​​សន្សំ​សំចៃ​ឲ្យ​បាន​ល្អ។

៤. លែង​មាន​ភាព​​ឯកា​កណ្តោច​កណ្តែង​​ម្នាក់​ឯង​​​​

​​​​​នេះ​ហើយ​ជា​​ធំ​​ចំណុច​ធំ​​មួយ​​ដែល​ធ្វើ​​​​ឲ្យ​​មនុស្ស​ភាគ​​​​ច្រើន​សម្រេច​​ចិត្ត​​​ចង់​​រៀប​ការ។ ពេល​​ដែល​អ្នក​នៅ​លីវ​យូរ​ អ្នក​​ប្រាកដ​​​​ជា​មាន​អារម្មណ៍​​ថា​​ឯកា​​ ពេល​​ឃើញ​​​អ្នក​​ផ្សេង​​រៀប​ការ​​មាន​ក្តី​​សុខ ​ហើយ​ពេល​​ខ្លះ​​ទោះ​បី​ស្ថិត​​នៅ​ក្នុង​​​​​ចំណោម​​មនុស្ស​​ច្រើន​ប៉ុនណា​ ក៏​​​នៅ​តែ​គិត​ថា​​ខ្លួន​​ឯង​​កណ្តោច​​​កណ្តែង។ រហូត​​បាន​ជួប​​​​​ក្តី​ស្រលាញ់​ពិត នោះ​ជីវិត​​អ្នក​​​នឹង​​​​​លែង​​​អារម្មណ៍​​​​ថា​ខ្វះ​អ្វី​ម្យ៉ាង​ដូច​កាល​ពី​​មុន​ទៀត។

៥. ធ្វើ​​​ឲ្យ​​​​ស្នេហា​​​​ស្ថិតស្ថេរ​បាន​​យូរ

គ្រាន់​តែ​ការ​​រៀប​ការ​​ ក៏​​អាច​ធ្វើ​ឲ្យ​​​​​​​ស្នេហា​​ស្ថិតស្ថេរ​​យូរ​បាន​យូរ​​ដែរ ព្រោះ​​អ្នក​​ទាំង​​​ពីរ​​​​​នឹង​មាន​​ទំនុក​ចិត្ត​​ខ្ពស់​​​​លើ​គ្នា​ ជាង​ពេល​នៅ​​ជា​​​សង្សារ​។ ​​ពាក្យ​​សន្យា ​ព្រម​​​ទាំង​សាក្សី​ជា​​​​​​ច្រើន​​​​​ក្នុង​​​​ថ្ងៃ​​​មង្គល​ការ ​​បាន​​ក្លាយ​ជា​​ចំណង​​​អាពាហ៍ពិពាហ៍​​​​ដ៏​រឹង​​មាំ​សម្រាប់​អ្នក​ទាំង​ពីរ។

ឃើញ​​ទេ​​​​​​ ការ​រៀប​ការ​មិន​​មែន​អាក្រក់​​​​​ដូច​​​​​អ្វី​ដែល​អ្នក​​ធ្លាប់​​​បាន​គិត​ឡើយ។ គ្រប់​យ៉ាង​​​​​តែង​មាន​​គុណ​សម្បត្តិ​និង​​គុណ​វិបត្តិ​ ដូច្នេះ​​កុំ​​ចាំ​​បាច់​ស្ទាក់​​​ស្ទើរ​​អី កាលណា​​បាន​ជួប​​មនុស្ស​​ដែល​​​អ្នក​ស្រលាញ់​ហើយ រៀបការ​​ជាមួយ​គ្នា​ មិន​មែន​ជា​រឿង​​គួរ​ឲ្យ​ខ្លាច​ទៀត​ទេ៕

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម