មក​ដឹង​ពណ៌​នាំ​លាភ​សំណាង និង​នាំ​គ្រោះ​ តាម​ថ្ងៃ​ដែល​អ្នក​កើត​

  • 2018-11-11 07:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មនុស្ស​គ្រប់​គ្នា​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ថា ថ្ងៃ​ដែល​យើង​ម្នាក់​ៗ​កើត​សុទ្ធ​តែ​មាន​ភ្ជាប់​នូវ​ជតា​រាសី​ទាំង​ល្អ​និង​អាក្រក់។ ថ្ងៃ​នេះ​ កញ្ញា​នឹង​បង្ហាញ​ជូន​នូវ​ការ​គន់គូរ​​ពី​ពណ៌​នាំ​សំណាង និង​នាំ​គ្រោះ​អាក្រក់​ដោយ​មើល​តាម​ថ្ងៃ​កំណើត​របស់​អ្នក​។

ដើម្បី​ឱ្យ​ដឹង​ថា ពណ៌​ណា​ល្អ​និង​អាក្រក់​សម្រាប់​អ្នក​ ដំបូង​ត្រូវ​មើល​ថា​អ្នក​កើត​ថ្ងៃ​ទី​ប៉ុន្មាន​សិន។ បើ​កើត​ចំ​ថ្ងៃ​រាយ​ គឺ​យក​តាម​លេខ​នោះ​តែ​ម្ដង តែ​បើ​កើត​ចំ​ថ្ងៃ​ដែល​មាន​២​ខ្ទង់ ត្រូវ​យក​លេខ​ទាំង​ពីរ​ខ្ទង់​នោះ​បូក​ចូល​គ្នា រហូត​ចេញ​លទ្ធផល​សល់​តែ​លេខ​មួយ​។ ឧទា៖ កើត​ថ្ងៃ​ទី១៥ ត្រូវ​យក​លេខ ១​និង​៥​បូក​ចូល​គ្នា ឃើញ​៦។

​​​​​

លេខ​១

ពណ៌​ដែល​នាំ​ថាមពល​​ដល់​អ្នក​ គឺ​ពណ៌​លឿង ត្នោត និង​ទឹក​ក្រូច។ ហើយ​ពណ៌​ដែល​គួរ​ចៀស​វាង គឺ​ពណ៌​បៃតង ខ្មៅ និង​ប្រផេះ ព្រោះ​ពណ៌​ទាំង​នេះ​ប៉ះពាល់​ដល់​ដួង​រាសី​ថ្ងៃ​កំណើត​របស់​អ្នក​។

លេខ​២

​លេខ​របស់​អ្នកត្រូវ​នឹង​ពណ៌​បៃ​តង ពណ៌​ទឹក​ដោះ​គោ ឬ​ពណ៌​ស ដែល​តំណាង​ឱ្យ​ភាព​ស្ងប់​សុខ និង​សិរី​សួស្ដី ប៉ុន្តែ​ត្រូវ​ចៀសវាង​ពណ៌​ត្រជាក់ និង​ឆេវឆាវ​ដូច​ជា ពណ៌​ត្នោត ខ្មៅ និង​ពណ៌​ណា​ស្រដៀង​ក្រហម។

លេខ​៣

ដើម្បី​បង្កើន​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​បាន​ល្អ អ្នក​គួរ​ស្លៀក​ពាក់​ពណ៌​បែប​ស្វាយ​ៗ​។ ចំណែក​ពណ៌​កុង​នឹង​ថ្ងៃ​កំណើត​របស់​អ្នក​វិញគឺ​ពណ៌​បៃតង ក្រហម ប្រផេះ និង​ត្នោត​ចាស់​។

​​លេខ​៤

ពណ៌​ដែល​ស័ក្ដិសម​សម្រាប់​រាសី​ថ្ងៃ​កំណើត​របស់​អ្នក​គឺ​ ខៀវ និង​ប្រផេះ​ ហើយ​ពណ៌​ដែល​នាំ​ថាមពល​ល្អ​បំផុត​ គឺ​ពណ៌​ដែល​មាន​សភាព​ស្រាល​ៗ មិន​ដិត​ខ្លាំង​ពេក​។ ដូច្នេះ​ពណ៌​ដែល​គួរ​ចៀសវាង​គឺ​ពណ៌​ណា​ភ្លឺ​ខ្លាំង​ពេក ឬ​ដិត​ជ្រុល​ពេក​។

លេខ​៥

ពណ៌​ណា​ភ្លឺ​ៗ​សុទ្ធ​តែ​ជា​ពណ៌​នាំ​សំណាង​ដល់​អ្នក​ ចំណែក​ពណ៌​ក្រមៅ​គួរ​តែ​ហាម​ផ្ដាច់ ព្រោះ​វា​នឹង​បង្អាក់ភាព​មាន​បាន និង​ថាមពល​របស់​អ្នក​។

​​

លេខ​៦

​មនុស្ស​ដែល​កើត​ចំ​ថ្ងៃ​នេះ គួរ​ជ្រើស​រើស​ពណ៌​ខៀវ ឬ​ទឹក​សមុទ្រ​ដើម្បី​បាន​លាភ​ ហើយ​គួរ​មើល​រំលង​ពណ៌​ក្រហម និង​ស្វាយ​ក្រមៅ​ដើម្បី​បញ្ចៀស​រឿង​មិន​ល្អ​។

លេខ​៧

​​អ្នកដែល​កើត​ថ្ងៃ​ទី​៧ ទី​១៦ ឬ​ទី​២៥​ ពណ៌​ដែល​ល្អ​បំផុត និង​នាំ​សំណាង​បាន​ខ្ពស់​គឺ​ពណ៌​បៃតង និង​ពណ៌​មាស​។ ផ្ទុយ​ទៅ​វិញ គួរ​តែ​កាត់​បន្ថយ​សម្លៀកបំពាក់​ពណ៌​ក្រមៅៗ​ឱ្យ​បាន​ច្រើន​កាន់​តែ​ល្អ ព្រោះ​វា​ជា​ពណ៌​នាំ​ស៊យ​ដល់​អ្នក​។

លេខ​៨

ពណ៌​នាំ​លាភ​របស់​អ្នក​គឺ​ពណ៌​ខៀវ​ចាស់ ស្វាយ និង​ខ្មៅ​។ បើ​ត្រូវ​ចូលរួម​កម្មវិធី​ធំៗ​សំខាន់​ណា​មួយ គួរ​ចៀស​វាង​ស្លៀក​ពាក់​ពណ៌​លឿង​ខ្ចី បៃតង​ខ្ចី និង​ពណ៌​ខ្ចីៗ​ដទៃ​ទៀត​ ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​មើល​អាប់​រាសី និង​មិន​ឃើញ​មាន​ថាមពល​ទៅ​វិញ​។

លេខ​៩

ចំណែក​អ្នក​ដែល​កើត​ថ្ងៃ​ទី​៩ ១៨​ ឬ​២៧​ យក​ល្អ​គួរ​ឧស្សាហ៍​ស្លៀក​ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ឬ​ពណ៌​ស្រដៀងៗ​នេះ​។ ប៉ុន្តែ​មិន​ត្រូវ​ស្លៀក​ពណ៌​លឿង ត្នោត​ និង​បៃតង​ដាច់​ខាង​ ព្រោះ​វា​ជា​ពណ៌​កុង​នឹង​រាសី​ថ្ងៃ​កំណើត​របស់​អ្នក​។

វិធី​ទស្សន៍ទាយ​និស្ស័យ​គូ​ព្រេង​ដោយ​មើល​តាម​ខ្សែ​បាត​ដៃ

របៀប​មើល​ខ្សែ​ថ្នាំង​ដៃ ដែល​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា

ប្រភព៖ mysteries24 ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម