បាន​ល្បី​ឈ្មោះ​ Dilraba ចង់​ចាក​ចោល​​អ្នក​ជួយផ្ចុង​ផ្ដើម​ ព្រោះ​មាន​ប៉ា​ធម៌

  • 2018-11-11 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​បាន​ផុស​ឡើង​ថា តារា​សម្ដែង​ស្រី​វ័យ​ក្មេង​កំពុង​ឡើង​កូដ Dilraba កំពុង​មាន​លោក​ធំ​ជា​ខ្នង​បង្អែក​ខាង​ក្រោយ ​ទើប​ទទួល​បាន​សុទ្ធ​តែ​ពាន​កិត្តិយស​រយៈ​ពេល​ក្រោយ​នេះ។

កន្លង​មក​នេះ អ្នក​ណា​ក៏​ដឹង​ដែរ​ថា តារា​សម្ដែង​ស្រី​ស្រករ​ក្រោយ​ល្បី​ឈ្មោះ​ចិន Dilraba គឺ​ជា​សិល្បករ​មួយ​រូប​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Jay Walk ដែល​ជា​ក្រុមហ៊ុន​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ Yang Mi។ យ៉ាងណាក្ដី មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា នៅ​ពេល​នេះ Dilraba ចង់​ចាក​ចោល​ទ្រនំ​ដែល​នាំ​មក​ភាព​ល្បី​ឈ្មោះ​ដល់​ខ្លួន​ហើយ។

ជាក់ស្ដែង មាន​ប៉ា​ធម៌​ម្នាក់​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​មួយ​រូប​សុខ​ចិត្ត​ចេញ​លុយ​ជា​ច្រើន​ឲ្យ​នាង​ដើម្បី​បញ្ចប់​កុងត្រា​ជាមួយ Yang Mi មុន​ពេល​កំណត់។

ទង្វើ​នេះ​ត្រូវ​គេ​លើក​ឡើង​ថា​ ជា​សកម្មភាព​ផឹក​ទឹក​មិន​ស្គាល់​ប្រភព ត្បិត​ទម្រាំ​មាន​ថ្ងៃ​នេះ គឺ Yang Mi បាន​ជួយ​ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​មិន​តិច​ឡើយ ដូច​ជា​ជួយ​ឲ្យ​នាង​បាន​សម្ដែង​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​៣​ជាតិ" ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បើ​តាម​សមត្ថភាព​របស់​តារា​កើត​ឆ្នាំ​១៩៩២ នៅ​យូរ​ណាស់​ទើប​ដណ្ដើម​បាន​ពាន​មាស Golden Eagle Award តែ​ដោយ​សារ​​​ឥទ្ធិពល​នៃ​ប៉ា​ធម៌​​ ទើប​ធ្វើ​ឲ្យ​នាង​វ៉ា​មុខ​រៀម​ច្បង​ជា​ច្រើន ហើយ​យក​បាន​ពាន​នេះ។

គ្រាន់​តែ​លេចឮ​ព័ត៌មាន​មាន​ប៉ា​ធម៌​ភ្លាម តួ​រឿង "Eternal Love” ក៏​ត្រូវ​បាន​គេ​ប្រកាស​ថា នឹង​ជំនួស​តំណែង​របស់​តារា​ចម្រៀង​ប្រុស Tao ដើម្បី​ក្លាយ​ជា​ពិធី​ការិនី​របស់​កម្មវិធី "Produce 101” រដូវ​កាល​ថ្មី​ភ្លែត ធ្វើ​ឲ្យ​ពាក្យ​ចចាមអារ៉ាម​កាន់​តែ​ត្រូវ​គេ​ជឿ​ជាង​មុន​ទៀត៕

ចុចអាន៖ ត្រូវ​គេ​បិទ​ទីផ្សារ​ភាគហ៊ុន ត្រចៀកកាំ​នៅ​តែ​ជាប់​ជា​កំពូល​មហាសេដ្ឋី​ដែល​មាន​ឡើង​ពី​បាត​ដៃ​ទទេ

ប្រភព៖ Kenh14 ប្រែ​សម្រួល​៖ Caramel

អត្ថបទពេញនិយម