ប្លែក​មាត់​! ​នំ​បញ្ចុក​សម្ល​ណាំយ៉ា​គ្រឿ​ង​សមុទ្រ ទំនង​ឆ្ងាញ់​ មិន​ពិបាក​ធ្វើ

  • 2018-11-09 09:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឃើញ​គេ Share ច្រើន​មក​ហើយ​អំពី​វិធី​ធ្វើ​សម្ល​ការី និង​សម្ល​ប្រហើរ​សម្រាប់​ញ៉ាំ​ជាមួយ​នំ​បញ្ចុក អីចឹង​ទេ​ថ្ងៃ​នេះ​​កញ្ញា​សូម​ចែក​រំលែក​អំពីវិធី​ធ្វើ​សម្ល​ណាំយ៉ា​គ្រឿង​សមុទ្រ​​វិញ​ម្ដង​ដែល​អាច​និយាយ​ថា​ប្លែក​បន្តិច​សម្រាប់​គ្នា​យើង​។ យ៉ាង​ណា​មិញ វិធី​ធ្វើ​គឺ​មិន​មាន​អ្វី​ស្មុគស្មាញ​ឡើយ។

ជា​ដំបូង​គឺ​ត្រូវ​យក​សាច់​ត្រី​ប្លាធូ​ដែល​ស្ងោរ ឬ​ចំហុយ​ឆ្អិន​ (ប្រើ​សាច់​ត្រី​ផ្សេង​ៗ​ក៏​បាន​តាម​ចូល​ចិត្ត) មក​បុក​ជាមួយ​ម្ទេស​ក្រៀម​ចិញ្ច្រាំ។ បន្ទាប់​មក​យក​​ខ្ទិះ​ដើម​ចាក់​ចូល​ឆ្នាំង បើក​ភ្លើង​ឲ្យ​ពុះ រួច​ដាក់​សាច់​ត្រី​និង​ម្ទេស​ដែល​បុក​រួច​ចូល តាម​ដោយ​ខ្ទិះ​លាយ​ទឹក​ចំនួន ២​ចាន​គោម ទឹក​ត្រី ២ស្លាបព្រា ស្ករ​ត្នោត ២ស្លាបព្រា និង​ប្រហិត​ត្រី​ចូល។ កូរ​ល្មម​ប្រហិត​ត្រី​ឆ្អិន អាច​បិទ​ភ្លើង​ ហើយ​រៀប​ញ៉ាំ​ជាមួយ​នំ​បញ្ចុក​បាន​ហើយ។ ចំណែក​គ្រឿង​សមុទ្រ អាច​ស្ងោរ ឬ​ស្រុះ​ដោយ​ឡែក​។ ទស្សនា​វីដេអូ​ខាង​ក្រោម​តែ​ម្ដង៖

គ្រឿង​ផ្សំ៖

  • ខ្ទិះ​ដើម ១ចានគោម

  • ខ្ទិះ​ចុង ១ចានគោម

  • ម្ទេស​ក្រៀម​ចិញ្ច្រាំ ៣ស្លាបព្រាបាយ

  • សាច់​ត្រី​បា្លធូ ១

  • ទឹក​ត្រី ២ស្លាបព្រាបាយ

  • ស្លឹក​ក្រូច​សើច ៣សន្លឹក

  • នំ​បញ្ចុក​ និង​បន្លែ​ល្បោយ​តាម​ចូល​ចិត្ត

  • បង្កង ឬ​បង្គា ៣ក្បាល មឹក ២ក្បាល និង​ប្រហិត​ត្រី ៥០ក្រាម

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម